កីឡា
កីឡាប៉ារ៉ាឡាំពិក២០២៤ ចាប់ផ្តើមថ្ងៃពុធនេះ កងកម្លាំង២៥ពាន់នាក់ដាក់ការពារ
រដ្ឋាភិបាលបារាំងបានប្រកាសនៅថ្ងៃអង្គារ ទី២០ ខែសីហា ពីការដាក់ពង្រាយកម្លាំងសមត្ថកិច្ចប្រមាណ ២៥,០០០នាក់ សម្រាប់ការពារព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកនៅទីក្រុងប៉ារីស រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។
ដំណឹងនេះត្រូវបានប្រកាសដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្តីទី លោក Gérald Darmanin នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉ារីស ជាកន្លែងលោកបានបន្ថែមថា អង្គភាពជាន់ខ្ពស់ និងក្រុមប្រឆាំងភេរវកម្មនៅក្នុងកងកម្លាំងសន្តិសុខក៏នឹងមានការប្រុងប្រយ័ត្នផងដែរ ដើម្បីឆ្លើយតបនឹងភាពអាសន្នដែលអាចកើតមាន។ លើសពីនេះទៀត ការគាំទ្រនឹងត្រូវបានផ្តល់ដោយបុគ្គលិកបរទេសមកពីប្រទេសដូចជា ឈីលី ហ្វាំងឡង់ កាតា និងអេស្ប៉ាញ។
សម្រាប់ករណីជាក់លាក់នៃពិធីបើកនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៨ ខែសីហា សប្តាហ៍នេះនៅ Champs-Élysées លោក Darmanin បានរាយការណ៍ថា ប្រតិបត្តិការសន្តិសុខដ៏សំខាន់ដែលពាក់ព័ន្ធនឹងមានភ្នាក់ងារប្រហែល ១៥,០០០នាក់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយដោយសារព័ត៌មានបារាំង BFMTV។
ករណីក្នុងព្រឹត្តិការណ៍កីឡាបារ៉ាឡាំពិក គណៈប្រតិភូមកពីប្រទេសដែលអាចប្រឈមនឹងការគំរាមកំហែងផ្នែកសន្តិសុខខ្ពស់ ដូចជាអ៉ីស្រាអែល ដែលនឹងមានអត្តពលិក ២៧នាក់ អាជ្ញាកណ្តាល ២នាក់ និងប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិក នឹងត្រូវបានផ្តល់ការការពារពេញម៉ោង។ ការឃ្លាំមើលនេះនឹងកើតឡើងមិនត្រឹមតែក្នុងអំឡុងពេលចលនារបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងភូមិប៉ារ៉ាឡាំពិកខ្លួនឯងផងដែរ។
ទីក្រុងប៉ារីសធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ដោយជោគជ័យ ដែលពិធីបើកនៅតាមបណ្តោយទន្លេសែន រដ្ឋាភិបាលបារាំងបានដាក់ពង្រាយប៉ូលីសប្រហែល ៤៥,០០០នាក់។ សម្រាប់ពិធីបិទនេះ មានបុគ្គលិកប្រមាណ ២,០០០នាក់បានចូលរួម។ សរុបមក មន្ត្រីប៉ូលិស និងអាវុធហត្ថប្រហែល ៣០,០០០នាក់ត្រូវទទួលខុសត្រូវក្នុងការធានាសន្តិសុខជារៀងរាល់ថ្ងៃក្នុងអំឡុងពេលកីឡាអូឡាំពិក ជាមួយនឹងប្រតិបត្តិការជាក់លាក់សម្រាប់ព្រឹត្តិការណ៍ដូចជាការរត់ម៉ារ៉ាតុងដែលបានឆ្លងកាត់កណ្តាលទីក្រុងរវាងទីក្រុងប៉ារីស និង Versailles ។
ពិធីបើកកីឡាប៉ារ៉ាឡាំពិក នឹងប្រព្រឹត្តិទៅនៅទីកន្លែងប្រវត្តិសាស្ត្រ Place de la Concorde។ លោក Darmanin ពន្យល់ថា ៖«នឹងមានអ្នកទស្សនា ៣៥,០០០នាក់ អត្តពលិក ៥,០០០នាក់ និងគណៈប្រតិភូចំនួន ១៧០នាក់ ជាមួយនឹងកៅអីចំនួន ១៥,០០០កៅអី បើកជាសាធារណៈនៅជិតទីតាំងប្រវត្តិសាស្ត្រ Champs-Elysées»។
ដោយសារវាជាពិធីនៅខាងក្រៅ ប្រតិបត្តិការសន្តិសុខដ៏សំខាន់មួយនឹងត្រូវដាក់ពង្រាយនៅថ្ងៃនោះ ហើយចលនាឆ្លងកាត់រដ្ឋធានីនឹងត្រូវដាក់កម្រិត៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម១៧ ម៉ោង ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់