ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបផ្អាកការហោះហើរទៅអ៊ីស្រាអែលនិងលីបង់
ក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើនក្នុងបណ្តាប្រទេសនៅទ្វីបអ៊ឺរ៉ុប បានប្រកាសផ្អាកជើងហោះត្រង់ទៅកាន់ប្រទេសអ៊ីស្រាអែល និងលីបង់ បន្ទាប់ពីការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានអរិភាពកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។ យោងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់លោកខាងលិច។
ទូរទស្សន៍បារាំង BFMTV បានឲ្យដឹងថា ក្រុមហ៊ុន Air France បានសម្រេចចិត្តផ្អាកជើងហោះហើររបស់ខ្លួនទៅកាន់ទីក្រុង Tel Aviv របស់អ៊ីស្រាអែល និងទីក្រុង Beirut របស់ប្រទេសលីបង់ រហូតដល់យ៉ាងហោចណាស់ថ្ងៃចន្ទសប្ដាហ៍ក្រោយ ដោយសារតែភាពតានតឹងកើនឡើងខ្លាំងរហូតផ្លោងដាក់គ្នានៅក្នុងតំបន់។ ដូចគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍របស់អង់គ្លេស British Airways បានប្រកាសផ្អាកជើងហោះហើរទៅកាន់ និងពីទីក្រុង Tel Aviv របស់អ៊ីស្រាអែលរហូតដល់ថ្ងៃពុធ។
ក្រុមហ៊ុនអាកាសចរណ៍ Wizz Air របស់ហុងគ្រីក៏បានផ្អាកជើងហោះហើរត្រង់ទៅនិងមកពីអ៊ីស្រាអែលជាបណ្តោះអាសន្នកាលពីថ្ងៃទី២៥ខែសីហាផងដែរ។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ Aegean Airlines របស់ប្រទេសក្រិចបានលុបចោលជើងហោះហើរជាច្រើនទៅកាន់ប្រទេសអ៊ីស្រាអែល និងទីក្រុង Beirut កាលពីថ្ងៃអាទិត្យ។
លើសពីនេះក្រុមហ៊ុនអាកាសចរណ៍យក្សរបស់អាល្លឺម៉ង់ Lufthansa ក៏បានបន្តការផ្អាកជើងហោះហើររបស់ខ្លួនទៅកាន់ទីក្រុង Beirut រហូតដល់ថ្ងៃទី៣០ខែកញ្ញា និងទៅកាន់ទីក្រុង Tel Aviv និង Tehranរបស់ប្រទេសអ៊ីរ៉ង់រហូតដល់ថ្ងៃទី២ខែកញ្ញា។
កងកម្លាំងអ៊ីស្រាអ៊ែលនិងក្រុមហេសបូឡា បានបើកការប្រយុទ្ធគ្នាកាលពីព្រឹកថ្ងៃអាទិត្យ តាមបណ្តោយព្រំដែនអ៊ីស្រាអែល និងលីបង់ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងជម្លោះដ៏យូរអង្វែងរបស់ពួកគេ។ ក្រុមហេសបូឡាបានអះអាងថា ខ្លួនបានបាញ់មីស៊ីលរាប់រយគ្រាប់ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ជាការសងសឹកចំពោះការសម្លាប់មេបញ្ជាការរបស់ខ្លួន គឺលោក Fouad Shokor នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Beirutកាលពីខែមុន។
ជាការឆ្លើយតប អ៊ីស្រាអែលបានរាយការណ៍ថា បានធ្វើការវាយប្រហារតាមអាកាសពីមុនជាច្រើន គឺសំដៅទៅលើគ្រាប់រ៉ុកកែតរបស់ក្រុមហេបូឡា នៅភាគខាងត្បូងប្រទេសលីបង់។ បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរបំផុតរវាងភាគីទាំងពីរ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Lammy និងរដ្ឋមន្ត្រីការពារជាតិ John Healey ទាំងពីរបានទូរស័ព្ទទៅសមភាគីរៀងៗខ្លួនក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យដោយជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ នេះបើយោងតាមការប្រកាសរបស់ពួកគេនៅលើ X ។
កាលពីដើមខែសីហា ដោយសារភាពតានតឹងនៅតាមព្រំដែនលីបង់-អ៊ីស្រាអែល ចាប់ផ្តើមកើនឡើង ប្រទេសអឺរ៉ុបជាច្រើនបានជំរុញឱ្យពលរដ្ឋរបស់ពួកគេចាកចេញពីប្រទេសលីបង់។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបមួយចំនួន រួមទាំងក្រុមហ៊ុនអាកាសចរណ៍ Air France និងក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់រ៉ូម៉ានី TAROM ក៏បានផ្អាកជើងហោះហើររបស់ពួកគេផងដែរ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា