Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី៖ អាមេរិក កំពុង​រៀប​ផែនការ​ធ្វើបដិវត្តន៍​ពណ៌​នៅប្រទេស ​ហ្សកហ្ស៊ី

បានផុស

នៅ

ភ្នាក់ងារចារកម្មបរទេសនៃសហព័ន្ធរុស្ស៊ីរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងរៀបចំបដិវត្តន៍ពណ៌ នៅហ្សកហ្ស៊ី ព្រោះមិនពេញចិត្តចំពោះស្ថានភាពក្នុងប្រទេសនេះ មុនការបោះឆ្នោតសភាថ្ងៃទី២៦ខែតុលាខាងមុខ។

(រូបថត៖ Global Look Press)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយសារព័ត៌មាន TASS នៅថ្ងៃចន្ទទី២៦ខែសីហាឆ្នាំ២០២៤, «បណ្តាអង្គការក្រៅរដ្ឋាភិបាលដែលប្រឆាំងរដ្ឋាភិបាលហ្សកហ្ស៊ី កំពុងប្រមែប្រមូលគ្នា សង្កេតមើលដំណើរការបោះឆ្នោតដោយប្រុងប្រយ័ត្ន។ ក្រុមប្រឆាំងរដ្ឋាភិបាល គ្រោងបង្កើតព័ស្តុតាងអំពីការក្លែងបន្លំអំឡុងពេលបោះឆ្នោត ហើយមិនទទួលស្គាល់លទ្ធផលឆ្នោត និងទាមទារឲ្យមានការផ្លាស់ប្តូររដ្ឋាភិបាល។ ក្រោយមក កងកម្លាំង​នឹង​ត្រូវ​ញុះញង់​ឲ្យប្រើអំពើហិង្សា បង្ក្រាបបាតុកម្ម រួចសហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មផ្នែកនយោបាយនិងសេដ្ឋកិច្ច ប្រឆាំងរដ្ឋាភិបាលហ្សកហ្ស៊ី ក្រុមលេសប្រើប្រាស់កម្លាំងហួសហេតុប្រឆាំងប្រជាពលរដ្ឋ។

ស្របពេលជាមួយគ្នានោះដែរ ចារកម្មរុស្ស៊ីគិតទុកជាមុនថា គណបក្សកាន់អំណាច Georgian Dream ទំនងជាឈ្នះការបោះឆ្នោតថ្ងៃទី២៦ខែតុលា ហេតុដូច្នេះហើយទើបអាមេរិក មិនសប្បាយចិត្ត។ បើឈ្នះឆ្នោតមែន គណបក្សកាន់អំណាចនឹងរក្សាគោលជំហប្រឆាំងអាមេរិក ហើយបន្តនិន្នាការដែលទីក្រុងវ៉ាស៊ីនតោន មិនអាចទទួលយកបាន។

(រូបថត៖ EPA)

ពាក់ព័ន្ធការបោះឆ្នោតនេះដែរ នាយករដ្ឋមន្ត្រីហ្សកហ្ស៊ី លោក Irakli Kobakhidze បានលើកឡើងថា ប្រជាពលរដ្ឋ ត្រូវតែជ្រើសរើសរវាងការវិលត្រឡប់ទៅកាន់ «អតីតកាលដ៏ខ្មៅងងឹត» និង «អនាគតដ៏ភ្លឺស្វាងរបស់អឺរ៉ុបនិងរបស់ប្រទេសនេះ»។

លើសពីនេះលោកក៏បញ្ជាក់ដែរ នេះគឺជាការបោះឆ្នោតប្រជាមតិ ដែលប្រជាជនហ្សកហ្ស៊ីត្រូវជ្រើសរើសរវាងសង្រ្គាមនិងសន្តិភាព, ការគ្រប់គ្រងដោយមនុស្សអាយ៉ងគេនិងអធិបតេយ្យហ្សកហ្ស៊ីតាមបែបប្រជាធិបតេយ្យ និងការឃោសនាប្រមាថនិងគោលការណ៍សីលធម៌៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បទល្មើសឧបឃាត៖ អ្នកប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល​ អាចជាប់ពន្ធនាគារ១៥ឆ្នាំ ដល់៣០ឆ្នាំ ឬ មួយជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម