Connect with us

ព័ត៌មានអន្ដរជាតិ

តំបន់​ហ្គាហ្សា​ ទទួល​បាន​វ៉ាក់សាំង​គ្រុន​ស្វិត​ដៃជើង​ជាង​១​លាន​ដូស

បានផុស

នៅ

ក្រសួងសុខាភិបាលហ្គាហ្សា បានប្រកាសកាលពីល្ងាចថ្ងៃអាទិត្យថា ខ្លួនបានទទួលវ៉ាក់សាំងបង្ការ​ជំងឺ​គ្រុន​ស្វិត​​ដៃជើងចំនួន ១,២៦​លានដូស។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​សុខាភិបាល​ហ្គាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វ៉ាក់់សាំង​ OPV2 ចំនួនសរុប ១,២៦​លានដូសបានមកដល់ រួមជាមួយនឹង​ប្រអប់​ត្រជាក់​​ទុក​ដាក់​​វ៉ាក់សាំង​ចំនួន ៥០០​ប្រអប់»។

កាលពីថ្ងៃទី​១៦​ខែសីហា នៅ​ហ្គាហ្សា​បាន​រក​ឃើញ​ករណីជំងឺ​គ្រុន​ស្វិតដៃជើងដំបូង​​គេ​ក្នុងរយៈពេល​២៥​ឆ្នាំនៅទីក្រុង Deir al-Balah។ ករណី​នេះកើត​លើ​ទារក​អាយុ​១០​ខែ​ម្នាក់ ដែល​មិន​បាន​ទទួល​ថ្នាំ​បង្ការ​ជំងឺ​គ្រុន​​ស្វិតដៃជើង​។

ជំងឺនេះ​ឆ្លង​ខ្លាំង​ជាចម្បងលើកុមារដែលមានអាយុក្រោម ៥​ឆ្នាំ ហើយ​​ម្នាក់​ក្នុង​ចំណោម​មនុស្ស​២០០​នាក់​ដែល​ឆ្លង​វីរុស​​​នឹង​មាន​អាការៈ​ស្វិត​ដៃជើង​មិន​អាច​ព្យាបាល​បាន​នោះ​ឡើយ។ យោងតាមអង្គការសុខភាពពិភពលោក (WHO) ចន្លោះពី ៥% ទៅ ១០% នៃអ្នក​ជំងឺ​បានស្លាប់ដោយសារ​តែ​ការ​ស្វិត​ប្រព័ន្ធ​ដំណើរការ​ផ្លូវ​ដង្ហើម។

កាលពីថ្ងៃទី៣០​​ខែកក្កដា ក្រសួងសុខាភិបាលនៅហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានប្រកាស​ថា ​ទឹកដីប៉ាឡេស្ទីន​បាន​ក្លាយ​ជា «តំបន់រីករាលដាលនៃជំងឺ​គ្រុន​ស្វិតដៃជើង» ដោយបន្ទោស​ទៅ​លើ​ការវាយ​លុក​របស់​យោធា​អ៊ីស្រាអែល គិត​ចាប់តាំងពី​ថ្ងៃ​ទី​​៧​ខែ​តុលា​ឆ្នាំ​មុន ដែល​​បាន​បំផ្លិចបំផ្លាញ​មណ្ឌល​សុខភាព​អស់​ជា​ច្រើន​កន្លែង។

ក្រសួង​សុខាភិបាល​ហ្គាហ្សា បាន​ប្រាប់​​ថា វីរុស​ត្រូវបានរកឃើញនៅក្នុងសំណាកទឹកសំណល់ដែលបានយកនៅក្នុងតំបន់ Khan Younis នៅភាគខាងត្បូងនៃ​​ហ្គាហ្សា និង​កន្លែង​ជា​ច្រើន​ទៀត​នៅ​​ចំ​កណ្ដាល​តំបន់​ហ្គាហ្សា។ ភាគច្រើន​វីរុស​ទាំង​នោះ​ជាញឹកញាប់ឆ្លងតាមរយៈទឹក​សម្អុយ ហើយ​វា​​ងាយ​ឆ្លង​ខ្លាំង​ណាស់ ជា​ពិសេស​ក្មេង​តូចៗ។ វីរុស​​​ប្រភេទ​នេះ​​អាចបណ្តាល​រាងកាយ​ខ្វិន និង​ស្វិត ហើយ​​ខ្លះ​ឈាន​ដល់​ស្លាប់។

សង្រ្គាមនៅតំបន់ហ្គាហ្សា ផ្ដើម​ចេញ​ពី​​ការវាយប្រហារដែលមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាសកាលពីថ្ងៃទី​៧​ខែតុលាឆ្នាំ​២០២៣ ទៅលើប្រទេសអ៊ីស្រាអែល ដែលបណ្តាលឲ្យ​​មនុស្សស្លាប់ចំនួន ១១៩៨​នាក់ ភាគច្រើនជាជនស៊ីវិល។ នេះបើយោងតាមតួលេខរបស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដោយ​ផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែល។ ទន្ទឹម​នោះ ហាម៉ាស​ក៏បានចាប់ចំណាប់ខ្មាំងចំនួន ២៥១​នាក់ផងដែរ ដែលក្នុងនោះ ១១១​នាក់នៅតែ​កំពុង​ត្រូវ​បានឃុំខ្លួននៅក្នុងហ្គាហ្សា រួមទាំង​មនុស្ស​៣៩​នាក់ដែលយោធាអ៊ីស្រាអែលនិយាយថា​ពួក​គេ​បាន​បាត់បង់​ជីវិត​ទៅ​ហើយ។

​ការ​សងសឹក​របស់​អ៊ីស្រាអែល​នៅ​ហ្គាហ្សា​ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៤​ម៉ឺន​​នាក់ មាន​ទាំង​ជន​ស៊ីវិល​និង​ក្រុម​សកម្ម​ប្រយុទ្ធ នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល​ហ្គាហ្សា៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៣៤ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម