Connect with us

KPT+

បើនិយាយដល់តំបន់ទេសចរណ៍ក្នុងខេត្តស្ទឹងត្រែង តើអ្នកនឹងនឹកឃើញកន្លែងណាខ្លះ?

បានផុស

នៅ

បើនិយាយដល់ខេត្តស្ទឹងត្រែង យើងអាចនឹងនឹកឃើញដល់ប្រភពត្រីកម្រៗក្នុងដងទន្លេមេគង្គ ទឹកជ្រោះដ៏ល្បីល្បាញ របស់ខេត្ត «ជ្រោះសុភមិត្រ» ទន្លេសេកុង ដែលជាផ្នែក​មួយ​នៃ​ការ​សិក្សា​របស់​ខ្លួន​បង្កើត​ជា ​ព្រំដែន​អន្តរជាតិ ​រវាង​ឡាវ និង​កម្ពុជា និងកន្លែងទេសចរណ៍ធម្មជាតិផ្សេងៗទៀត។ តែក្រៅពីកន្លែងទេសចរណ៍ទូទៅ ទឹកដីនៃខេត្តមួយនេះ ក៏ជាបុរាណស្ថានដែលមានសំណង់ប្រាសាទនានាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលនេះ កម្ពុជាថ្មី សូមលើកយកតំបន់ទេសចរណ៍ទាក់ទាញប៉ុន្មានកន្លែង របស់ខេត្តស្ទឹងត្រែង។
១. តំបន់បុរាណស្ថាន
តំបន់ប្រាសាទ លើទឹកដីនៃខេត្តស្ទឹងត្រែងភាគច្រើន សុទ្ធសឹងជាសំណង់ដែលកសាងឡើងក្នុងអំឡុងសតវត្សទី៦-៧ តែសភាពសំណង់ គឺបាក់បែកខ្លាំង ខ្លះបន្សល់ត្រឹមតែដាននៃសំណង់ប្រាសាទប៉ុណ្ណោះ លើកលែងតែប្រាសាទ​ព្រះ​គោ​
ដែលនៅមានរូបរាង ទោះបីជាបែកបាក់ផ្នែកជាច្រើនក៏ដោយ។ គួរជម្រាបថា ប្រាសាទព្រះគោ ត្រូវ​ប្រជាពលរដ្នខ្មែរ ពិសេសអ្នកស្រុកក្នុងតំបន់ ទុកជាទីឋាន​គោរពបូជា និងមានជំនឿលើជាទីបំផុត។

ប្រាសាទនេះ ជាចំណុចផ្តើមនៃទស្សនវិទ្យាដ៏ថ្លាថ្លៃរបស់ព្រះបាទឥន្ទ្រវរ្ម័នទី១ ដែលជាព្រះមហាក្សត្រចក្រភពខ្មែរ យកគំរូសម្រាប់ការដឹកនាំប្រទេស កសាងឡើង​នៅ​ចុង​សតវត្ស​ទី​៦ ដោយមាន​កសាង​រូបសំណាក​ព្រះ​គោមួយ​អង្គ ​នៅខាងមុខប្រាសាទ និងមានឈ្មោះដើមហៅថា បរមមេសូរ្យ ឬ បរមមេស្វរៈ មាន​ទីតាំង​​ស្ថិតនៅ ​ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង។ នេះបើតាមលោក អន សុភាព បុរាណវិទូ និងជាអជ្ញាធរអប្សរាខេត្តស្ទឹងត្រែង បញ្ជាក់ប្រាប់កម្ពុជាថ្មី។

២. អន្លង់ផ្សោត
ក្រៅពីរមណីយដ្ឋានអន្លង់ផ្សោតកាំពី ទឹកដីខេត្តក្រចេះ ស្ទឹងត្រែង ក៏មានអន្លង់ផ្សោតធំៗ ៣កន្លែងដែរ ដែលក្នុងនោះ អន្លង់ផ្សោតត្បូងខ្លា ស្ថិតក្នុងស្រុកសៀមបូក គឺជាទីតាំងតែមួយគត់ដែលមានផ្សោតរស់នៅច្រើនជាងគេ និងសក្ដានុពលគ្រប់គ្រាន់សម្រាប់បម្រើឱ្យការទស្សនាសត្វផ្សោត។

៣. តំបន់ទេសចរណ៍ធម្មជាតិ
សម្រាប់អ្នកចូលចិត្តការសម្រាកបែបស្ងប់ស្ងាត់ជាមួយនឹងធម្មជាតិ តំបន់រ៉ាមសារ អាចជាជម្រើសទីមួយ ព្រោះតែតំបន់ នេះ សម្បូរដោយធនធានធម្មជាតិ និងជាជម្រកសត្វដ៏សំខាន់មួយនៃប្រទេសកម្ពុជា។ តំបន់ដីសើមមួយនេះ ក៏ជាកន្លែង កម្សាន្តបោះតង់ដ៏ពេញនិយមបំផុតរបស់ទេសចរផងដែរ ពិសេសនៅរដូវទឹកស្រក យើងអាចមើលឃើញកូនកោះជាច្រើន លេចរូបរាងកាន់តែច្បាស់ជាមួយនឹងឆ្នេរទន្លេដ៏ស្រស់ស្អាត។

ចំណែកតំបន់​​ទេសចរណ៍​ដែល​មាន​សក្ដានុពល​សំខាន់​ៗក្នុងតំបន់នេះ មាន​ដូចជា ព្រៃ​អ្នកតា កោះ​សំបូរ ក្បាល​កោះ​ស្នែង ក្បាល​កោះ​ទន្លេ​មួយ ភ្នំ​ត្រងើល អន្លង់​ថ្ម​កំបោរ វាល​ព្រលាន ក្បាលកោះ និង​កោះហាន ដែលជាឋានសួគ៌បៃតង លើដែនទឹកតំបន់អភិរក្សជីវចម្រុះតាមដងទន្លេមេគង្គលើ​ នៃតំបន់រ៉ាមសារ។ ទេសចរអាចជិះកាយ៉ាក ទស្សនាព្រៃ លិចទឹកបៃតងខ្ចី ជាមួយនឹងឆ្នេរ​ខ្សាច់​សក្បុស ភ្លក់អាហារឆ្ងាញ់ ត្រីស្រស់ៗ ដែលចំអិនដោយប្រជាសហគមន៍នៅទីនោះ និងអ្វីដែលកាន់តែពិសេសទៀតនោះ គឺអាចទស្សនាសត្វស្លាបតំបន់ថ្មកំបោរនៃតំបន់រ៉ាមសារផងដែរ។

រូបភាពដោយ៖ Solo Landspaces

៤. តំបន់ទឹកធ្លាក់
ក. ទឹកជ្រោះសុភមិត្រ
តំបន់ទឹកជ្រោះនេះ ខ្លះ​ហៅ​ថា ល្បាក់​ខោន​ ​ទឹក​ជ្រោះ​សុភមិត្រ​ ឬ​ព្រះ​និម្មិត ដែលមាន​ទី​តាំង​ស្ថិត​​នៅ​ព្រំ​​ប្រទល់​កម្ពុជា-ឡាវ ទឹក​ដី​នៃ​ខេត្ត​ស្ទឹងត្រែង ជាប់និងខេត្ត​ព្រះ​វិហារ ជា​តំបន់​មួយ​ដែល​ទឹកទន្លេ​មេគង្គ​ហូរ​ឆ្លង​កាត់​ពី​ខ្ពង់រាប​​ចូល​មក​កម្ពុជា ហូរច្រោះផ្ទាំងថ្មធំៗលាតសន្ធឹង បង្កើតជាទស្សនីយភាពល្អឯក លើទឹកដីនៃព្រះដែនកម្ពុជា-ឡាវ។

ព្រោះតែភាពល្បីល្បាញ ទឹកជ្រោះនេះ ធ្វើឱ្យទេសចរបានដឹងពីវត្តមានវាជាយូរមកហើយ តែទេសចរដែលមកកម្សាន្តទីនេះ ញឹកញាប់ ក៏ច្រើនតែជាអ្នកក្នុងតំបន់ និងជិតៗតំបន់ដែរ។ បើតាមអាជីវករដែលលក់ដូរនៅតំបន់ទេសចរណ៍មួយនេះ ធ្លាប់អះអាងប្រាប់កម្ពុជាថ្មីថា សម្រាប់ភ្ញៀវទេសចរណ៍ពីចម្ងាយ ច្រើនតែមកកម្សាន្តតែថ្ងៃបុណ្យទានធំៗ ដែលអាចនិយាយ បានថា មានពេលសម្រាកពីការងារ ឬការសិក្សាបានយូរថ្ងៃ។

ប្រភពរូបភាព៖ ក្រសួងព័ត៌មាន

ខ. ទឹកធ្លាក់អូរឫស្សីកណ្ដាល ឬ អូរច្រឡង់
រមណីយដ្ឋាននេះ ជារមណីយដ្ឋានអេកូទេសចរណ៍មួយ ដែលមានទឹកហូរខួបប្រាំងខួបវស្សា ក្រោមម្លប់ព្រៃព្រឹក្សា ត្រឈឹងត្រឈៃ ដែលមានទីតាំងស្ថិតក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ទេសចរអាចមកកម្សាន្តទីនេះ ដោយមិនពុំចាំបាច់បារម្ភពីការហូបចុក ព្រោះប្រជាសហគមន៍តំបន់នេះ មានសេវាលក់ម្ហូបអាហារ និងតូបសម្រាកស្រាប់។

៥. រមណីយដ្ឋានកោះខ្សាច់សេកុង
រមណីយដ្ឋានកោះខ្សាច់សេកុង ជាកោះខ្សាច់ដែលមានទំហំប្រហែល ៤ហិកតា អមដោយទឹកទន្លេព័ទ្ធជុំវិញថ្លាឈ្វេង និងមានកន្លែងអង្គុយច្រើនតម្រៀបគ្នា។ រមណីយដ្ឋានមួយនេះ មានសភាពដូចគ្នាទៅនឹងរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន នៅខេត្តកំពង់ចាមដែរ ដែលផុសនៅ កណ្ដាលទន្លេសេកុង និងបើកទទួលភ្ញៀវតែនៅរដូវទឹកស្រកប៉ុណ្ណោះ។

៦. ភ្នំជម្រកសត្វ
ជារមណីយដ្ឋានអេកូទេសចរណ៍ ដែលត្រូវបានរៀបចំកែលម្អដោយសហគមន៍ គាំទ្រដោយអាជ្ញាធរផងដែរ។ តំបន់នេះ មានសក្ដានុពលពីធម្មជាតិ មានដើមឈើធំៗ សម្បូរសត្វព្រៃ និងល្អាងច្រើន។ ឡើងទៅលើកំពូលភ្នំនេះ ទេសចរនឹង មើលឃើញទិដ្ឋភាពភ្នំទាំងមូល ក៏ដូចជាភ្នំផ្សេងទៀត រួមមានភ្នំឈ្អោក ភ្នំក្ងោកមាស ភ្នំដំរីជល់ជាដើម។ ចំណែកឯការឡើងភ្នំ មិនពិបាកឡើយ ព្រោះមានជណ្ដើរឡើង ម៉្យាងសហគមន៍ក៏មានរៀបចំអ្នកនាំផ្លូវ និងមានបម្រើសេវា ម្ហូបអាហារផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៤ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៦ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៦ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម