Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី រៀបចំ​សមយុទ្ធ​ដ៏​ធំ​សម្បើម មាន​ការ​ចូលរួម​ពី​ប្រទេស​ចំនួន​១០

បានផុស

នៅ

យោធារាប់ពាន់នាក់មកពីប្រទេសឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក និងប្រទេសចំនួន​៨​ផ្សេងទៀត បានចាប់ផ្តើមធ្វើសមយុទ្ធរយៈពេល​២​សប្តាហ៍​ចាប់​ផ្ដើម​ពី​ថ្ងៃទី​២៦​ខែសីហា ដោយផ្តោត​សំខាន់​លើសមត្ថភាពរួមគ្នានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

សមយុទ្ធ «Super Garuda Shield» ​កាល​ពី​ឆ្នាំ​២០២៣ (រូបភាព៖ ANTARA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់​​អាស៊ី​ប៉ាស៊ីហ្វិក ជាពិសេសនៅសមុទ្រចិនខាងត្បូង បាន​​កើត​មាន​ភាពតានតឹង​ខ្លាំង​នៅឆ្នាំ​​២០២៤ ខណៈ​រដ្ឋ​ជា​ច្រើន​បាន​​ទាមទារ និង​អះអាង​អធិបតេយ្យភាព និងផ្លូវទឹក​រៀងៗ​ខ្លួន។

សមយុទ្ធប្រចាំឆ្នាំ​ដ៏​ធំ​នេះ ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា «Super Garuda Shield» រៀបចំ​ឡើង​នៅ​តំបន់ Sidoarjo ភាគខាងកើតកោះជ្វា​នៃ​ប្រទេសឥណ្ឌូណេស៊ី។ ក្នុង​សមយុទ្ធ​ ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​​បានដាក់ពង្រាយទាហានជាង ​៤៤០០​នាក់ សហរដ្ឋអាមេរិក​​មាន​ប្រហែល ១៨០០​នាក់ និង​រាប់​រយ​នាក់​​ទៀត​មក​ពី​បណ្ដា​ប្រទេស​​​​ផ្សេងៗ​ចំនួន​៨​។

ឧត្តមសេនីយ Joseph Harris មេបញ្ជាការកងឆ្មាំជាតិអាកាសហាវ៉ៃ បាននិយាយថា សមយុទ្ធដែលធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ២០០៧​នេះ​ បានវិវត្តទៅជា «ព្រឹត្តិការណ៍រួម និង​ពហុជាតិលំដាប់ពិភពលោក ដែលត្រូវបាន​​បង្កើត​ឡើងដើម្បីបង្កើនសមត្ថភាពរួម​គ្នា»។

លោកបានបន្ថែមថា សមយុទ្ធ​នេះ​មានការផ្លាស់ប្តូរការសិក្សាជំនាញ សិក្ខាសាលាអភិវឌ្ឍន៍វិជ្ជាជីវៈ លំហាត់បញ្ជា​និងការត្រួតពិនិត្យ ព្រម​ទាំង​ការបណ្តុះបណ្តាលលើទីលានដែលនឹងបញ្ចប់ដោយព្រឹត្តិការណ៍បាញ់​គ្រាប់​ពិត។

ការបណ្តុះបណ្តាលនឹងរួមបញ្ចូល​សមយុទ្ធ​​បុគ្គលិក​យោធា​និង​តាម​អ៊ីនធឺណិត ប្រតិបត្តិការតាមអាកាស ការ​ប្រយុទ្ធ​រួមគ្នា សមយុទ្ធ​ទាំង​លើ​គោក​និង​ក្នុង​ទឹក ក៏​ដូចជា​ប្រតិបត្តិការ​ធ្វើ​ត្រាប់​​នៅ​លើ​ដី​គោក ជា​ដើម។

ឧត្តមសេនីយ Charles Flynn មេបញ្ជាការកងទ័ពអាមេរិក​​នៅ​ប៉ាស៊ីហ្វិក បានប្រកាស​នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនថា សមយុទ្ធនេះនឹងបង្ហាញពីការប្តេជ្ញាចិត្ត​ចំពោះ​សុវត្ថិភាព ស្ថិរភាព និងសន្តិសុខ​នៅ​ឥណ្ឌូប៉ាស៊ីហ្វិក។

សមយុទ្ធដែលនឹងធ្វើឡើងរហូតដល់ថ្ងៃទី៦​ខែកញ្ញា​នៅតាមទីតាំងជាច្រើននៅទូទាំងប្រទេសឥណ្ឌូណេស៊ី ក៏មានការចូលរួម​ពីប្រទេសអូស្ត្រាលី ជប៉ុន អង់គ្លេស សិង្ហបុរី កូរ៉េខាងត្បូង កាណាដា នូវែលសេឡង់ និងបារាំងផងដែរ។ ​ចំណែក​ឯ​ប្រេស៊ីល អាល្លឺម៉ង់ ម៉ាឡេស៊ី ហ្វីលីពីន ថៃ ហូឡង់ ទីម័រខាងកើត និង​ប៉ាពូអាស៊ី​នូវែលហ្គីណេ ចូលរួមក្នុងសមយុទ្ធក្នុងនាមជាប្រទេសសង្កេតការណ៍៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣៩ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម