Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​​​ល្បាត​យោធា​​ជិត​ព្រំដែន​មី​យ៉ាន់​ម៉ា ខណៈ​បារម្ភ​​ដួល​រលំ​រដ្ឋបាល​យោធា​តំបន់​

បានផុស

នៅ

យោធារបស់ប្រទេសចិនកំពុងធ្វើការល្បាតប្រដាប់អាវុធនៅជិតព្រំដែនមីយ៉ាន់ម៉ាក្នុងសប្តាហ៍នេះ ចំពេលរដ្ឋាភិបាលចិនមានការព្រួយបារម្ភអំពីការដួលរលំ​រដ្ឋាបាល​​របស់​តំបន់​​​គ្រប់​គ្រងដោយ​យោធា​​និងភាពចលាចលដែលអាចកើតមានពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក្នុងសង្គ្រាមស៊ីវិលនៅប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៧ខែសីហានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការល្បាត​របស់​យោធា​ចិន​រួមមានការពង្រាយកងទ័ពនៅក្នុងខេត្តយូណាន ភាគនិរតីនៃប្រទេសចិនដើម្បីសាកល្បងសមត្ថភាពរបស់ពួកគេក្នុងការថែរក្សាសន្តិសុខនៅក្នុងតំបន់ព្រំដែន។ ជាមួយគ្នានេះ យោធាចិន​បាន​​​ធ្វើ​លំហាត់​សមយុទ្ធ​យោធា​បាញ់គ្រាប់ពិតពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍នៅក្នុងទីតាំងចំនួនបួននៅក្នុងខេត្ត យូណាន រួមទាំង​ទីក្រុង Ruili​ផងដែរ​។

លើសពីនេះទីបញ្ជាការភាគខាងត្បូងបានឲ្យដឹងថា អង្គភាពនឹងអនុវត្តការល្បាតប្រដាប់អាវុធ និងការល្បាតជើងអាកាសរួមគ្នា ដើម្បីសាកល្បងសមត្ថភាពរបស់ពួកគេក្នុងការប្រមូលផ្តុំយ៉ាងឆាប់រហ័ស ទប់ស្កាត់ និងគ្រប់គ្រងវាយប្រហាររួមគ្នា ខណៈដែលយោធាចិនពីមុនធ្លាប់បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅជិតព្រំដែនមីយ៉ាន់ម៉ាក្នុងខែវិច្ឆិការួចមកហើយ។

(រូបភាព៖ AP)

​នាពេល​ថ្មីៗ​នេះ លោក Min Aung Hlaing មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់ថា​​ បរទេស​មួយ​ចំនួន​កំពុងគាំទ្រក្រុមជីវពលជនជាតិភាគតិច ដែលទំនងជាសំដៅទៅលើប្រទេសចិន ខណៈចិនមានទំនាក់ទំនងជាយូរណាស់មកហើយជាមួយក្រុមទាំងនោះ។

ជាការឆ្លើយតបរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីដើមខែនេះថា ប្រទេសរបស់លោក «ប្រឆាំងនឹងភាពចលាចល និងសង្គ្រាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា»។​ អំឡុងពេលលោក Wang បំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា លោកក៏បានប្រាប់លោក Min Aung Hlaing ថាប្រទេសចិនប្រឆាំងនឹងការវាយប្រហារនៅក្នុងរដ្ឋ Shan។

យ៉ាងណាមិញ អ្នកការទូតកំពូលរបស់ចិនរូបនេះក៏បានសម្តែងក្តីសង្ឃឹមថា មីយ៉ានម៉ា «នឹងការពារសុវត្ថិភាពបុគ្គលិក និងគម្រោងរបស់ចិនប្រកបដោយប្រសិទ្ធភាព» នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ាក៏បានចេញការក្រើនរំលឹកក្នុងខែនេះដល់ប្រជាពលរដ្ឋចិនក្នុងរដ្ឋ Shan ឱ្យពង្រឹងការប្រុងប្រយ័ត្នផ្នែកសន្តិសុខរបស់ពួកគេ និងនៅឱ្យឆ្ងាយពីតំបន់ជម្លោះ ឬត្រឡប់ទៅប្រទេសចិនវិញ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ២៩ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម