Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ នឹងចាំមើលថា ក្រុមស្នេហាជាតិចូលមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនឬទេ?

បានផុស

នៅ

ក្រោយការប្រកាសពីប្រមុខរាជរដ្ឋាភិបាល បានបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ​តាមបណ្ដោយព្រំដែន» ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានសម្តែងការគាំទ្រ និងបានចូលរួមបរិច្ចាគថវិកាជាមួយមូលនិធិនេះយ៉ាងភ្លូកទឹកភ្លូកដី។ ជាមួយនឹងចលនាកំពុងផុសផុលនេះ សម្ដេចតេជោ ហ៊ុន សែន បាននឹងទន្ទឹងចាំមើលថា អ្នកដែលតាំងខ្លួនជាអ្នកស្រឡាញ់ជាតិចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែរឬទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ​ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញការកត់សម្គាល់ថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្តួចផ្តើមបង្កើតឡើងតាមសំណូមពរប្រជាជន បានចេញជារូបរាង និងមានការចូលរួមយ៉ាងផុលផុស។ សម្ដេចតេជោ បានគូសបញ្ជាក់នៅលើបណ្ដាញទំនាក់ទំនងសង្គម ថា «តាមរយៈមូលនិធិនេះ យើងនឹងឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិយើង ពិសេសយើងនឹងអាចដឹងបានថា អ្នកចោទប្រកាន់ថា យើងកាត់៤ខេត្ត ឬច្រើនជាងនេះទៅឲ្យវៀតណាម តើពួកគេចូលលុយឬទេ?»

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រសិនបើពួកគេខ្លាចបាត់ដីមែន វាជាពេលវេលាល្អសម្រាប់ការចូលរួមរបស់ពួកគេ ដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក ជាដើម នៅតាមភូមិថ្មីៗ ដែលរាជរដ្ឋាភិបាល នឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅ និងតាំងទីលំនៅទីនោះ។ ក្នុងន័យនេះ ជាការរំពឹងទុករបស់ប្រជាជនដែលគ្មានដី និងទទួលបានដីសម្រាប់បង្កបង្កើនផល នឹងមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ។

លើសពីខឿនការពារជាតិរបស់ប្រជាជន ត្រូវបានពង្រឹងតាមរយៈប្រជាជនដែលនៅតាមព្រំដែនដែលជាព្រំដែនរស់ មានភាពរឹងមាំជាងរបងបេតុង ឬដែកច្រើនជាន់ និងល្អជាងការពង្រាយកងទ័ព និងអាវុធដើម្បីការពារទៅទៀត។ នេះជាការបន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន ដដែល តាមរយៈសំណេរនៅលើបណ្ដាញសង្គម។

ឈរលើស្មារតីនេះ សម្ដេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយមូលនិធិដែលបង្កើតឡើងដោយរដ្ឋាភិបាលនេះ ទោះតិចក្តីច្រើនក្តី ហើយសម្ដេច ក៏ឱ្យសាធារណជនជួយពិនិត្យមើលថា តើអ្នកចោទប្រកាន់បានចូលរួមឬទេ?។ ត្រង់ចំណុចនេះ សម្ដេច បញ្ជាក់ថា នេះមិនមែនជាការដេញទាន់ជាន់កែងទេ ប៉ុន្តែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នាការពារទឹកដីប្រសិនយើងខ្លាចបាត់បង់ទឹកដី។

គួរជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា បានប្រកាសពីការផ្ដួចផ្ដើមគំនិតក្នុងការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែនកម្ពុជា ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមដោយផ្ទាល់ទាំងអស់គ្នា។ សម្ដេចធិបតី ថា មូលនិធិនេះ ធ្វើឡើងក្នុងគោលដៅពីរ ពោលដើម្បីកៀរគរថវិកាបន្ថែម និងដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីចូលរួមក្នុងបុព្វហេតុនេះ សំដៅរួមគ្នាកសាងផ្លូវក្រវាត់ព្រំដែន និងរួមគ្នាក្នុងការកសាងការពារបូរណភាពទឹកដីរបស់កម្ពុជា។

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ក៏បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសលេខទូរស័ព្ទ និងបង្ហាញគណនីធនាគារចំនួន៦ ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជនចូលរួមបរិច្ចាគថវិកាដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

អភិបាលខេត្តកណ្ដាល ប្រាប់មន្ត្រីច្រកចេញចូលតែមួយខិតខំដោះស្រាយសេវាជូនពលរដ្ឋឱ្យបានលឿន

សេចក្ដីជូនដំណឹង១០ នាទី មុន

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បរិច្ចាគថវិការផ្ទាល់ខ្លួន ១.០០០.០០០ ដុល្លារ ជូនដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

ព័ត៌មានជាតិ១៣ នាទី មុន

ក្រុមហ៊ុនធំៗ ១០ បន្តសហការជាមួយ NEA នាំយកឱកាសការងារ ជាង ១ ពាន់កន្លែង សម្រាប់យុវជនក្នុងវេទិកាការងារ

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

៣ប្រទេស ប្រកាសបរិច្ចាគវ៉ាក់សាំង mpox រាប់ម៉ឺនដូស ឲ្យអាហ្វ្រិក

ព័ត៌មានជាតិ១៨ នាទី មុន

ប្រជាជនកម្ពុជារាប់ពាន់នាក់រងគ្រោះដោយសារមីន ទទួលបានការថែទាំងសុខភាព

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទំនប់​វារីអគ្គិសនី​នៅ​ស៊ូដង់បាក់​ក្រោយ​ភ្លៀងខ្លាំង​​បណ្តាល​ឱ្យ​​​ប៉ះពាល់​ផ្ទះ​​៥ម៉ឺនខ្នង​និង​៦០​ស្លាប់​​

សន្តិសុខសង្គម៥ ម៉ោង មុន

ស្នងការរាជធានី នឹងបញ្ជូនខ្លួនលោក ស៊ុន ហួរ ទៅតុលាការនៅរសៀលថ្ងៃទី២៧សីហានេះ

ព័ត៌មានជាតិ៦ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២៣ កម្ពុជា​មានបំណុល​សាធារណៈ​ក្រៅ​ប្រទេស​ប្រមាណ​ ១១ ប៊ីលានដុល្លារ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាវា​ចម្បាំង​ម៉ាឡេស៊ី លិច​​ចូល​សមុទ្រ សង្ស័យ​បណ្ដាល​មកពី​ប៉ះ​ទង្គិច​នឹង​អ្វី​ម្យ៉ាង​នៅ​ក្រោម​ទឹក

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកជំនាញ៖ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ជំរុញឱ្យកម្ពុជាមានភាពជាម្ចាស់អភិវឌ្ឍ

Sokha Hotels

ព័ត៌មានពេញនិយម