Connect with us

ជីវិតកម្សាន្ដ

មកដល់ កម្ពុជា កញ្ញា ម៉ៃ យ៉ា សុំទោសអ្នកគាំទ្រ

បានផុស

នៅ

បវរកញ្ញា​ភេទ​ទី ៣ តំណាង​ឲ្យ​កម្ពុជា កញ្ញា ម៉ៃ យ៉ា បាន​វិលត្រឡប់​មក​ដល់​ប្រទេស​កំណើត​វិញ​ហើយ បន្ទាប់ពី​នាង​ចេញ​ទៅ​ប្រកួត​សម្រស់ Miss International Queen នៅ​លើ​ឆាក​អន្តរជាតិ​នា​ទឹកដី​ប្រទេស​ថៃ កាលពី​ថ្មីៗ កន្លង​មក​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ការ​វិលត្រឡប់​របស់ ម៉ៃ យ៉ា គេ​ឃើញ​មាន​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​អ្នក​គាំទ្រ និង​បង​ប្អូន​សាច់ញាតិ​របស់​នាង​ជាច្រើន​នាក់ នៅ​ឯ​ព្រលានយន្តហោះ​ភ្នំពេញ ទោះបីជា​នាង​មិន​អាច​ដណ្ដើម​បាន​ជ័យជំនះ​ណាមួយ​ពី​ការ​ប្រកួត​ខាងលើ​នេះ​ក៏​ពិត​មែន​នោះ។ ដោយឡែក​សម្រាប់​នាង​ផ្ទាល់ ក៏បាន​ចេញ​មុខ​សុំទោស​មហាជន​អ្នកគាំទ្រ​ខ្លួន​ផង​ដែរ។

បវរកញ្ញា​ភេទ​ទី ៣ តំណាង​ឲ្យ​កម្ពុជា កញ្ញា ម៉ៃ យ៉ា បាន​និយាយ​ទៅកាន់​អ្នកគាំទ្រ​ខ្លួន​ដោយ​ខ្លី​ថា “នាង​ខ្ញុំ ម៉ៃ យ៉ា ពិតជា​សូមទោស​ប្រជាជន​កម្ពុជា​ខ្លាំង​ណាស់ ដែល​ខ្ញុំ​មិនអាច​ធ្វើបាន​ ខ្ញុំ​បាន​ប្រឹង​អស់ពី​សមត្ថភាព​ហើយ​”។

ជា​ការ​ពិត​ណាស់​នៅ​ក្នុង​ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ កញ្ញា ម៉ៃ យ៉ា មិន​មានឱកាស​ឈាន​ចូល Top ណា​មួយ នៃ​កម្មវិធី​ប្រកួត​សម្រស់ Miss International Queen នេះ​ឡើយ។

បើ​ទោះបី​ជា​យ៉ាង​នេះ​ក៏​ពិតមែន សម្រាប់​កញ្ញា ម៉ៃ យ៉ា នៅតែ​រក្សា​បាន​ការ​គាំទ្រ និង​លើកទឹកចិត្ត​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា​ដែល​នាង​បាន​នាំ​យក​ឈុត​តំណាង​ជាតិ​ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​ឲ្យ​ពិភពលោក​បាន​ស្គាល់​កាន់តែ​ច្បាស់​នូវ​អរិយធម៌ វប្បធម៌​ដ៏​ល្អ​ផូរផង់ ដែល​ដូនតា​​បាន​បន្សល់ទុក៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម