សុខភាព
កុំប្រហែស! ឧស្សាហ៍ឈឺក្បាល និងឈាមច្រមុះ គឺជារោគសញ្ញាមួយផ្នែកនៃជំងឺមហារីកច្រមុះ
ជំងឺមហារីកច្រមុះ ជាជំងឺកាចសាហាវមួយដែលមនុស្សគ្រប់រូបមិនអាចធ្វេសប្រហែសបានឡើយ ប្រសិនជាមានអាការៈឈឺក្បាលញឹកញាប់ ឬឈាមច្រមុះ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ព្រោះនេះគឺជារោគសញ្ញាមួយចំនួននៃមហារីកច្រមុះហើយ។
មន្ទីរពេទ្យកាល់ម៉ែត បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថ្មីៗនេះថា ជំងឺមហារីកច្រមុះ ជាជំងឺមហារីកដែលកើតឡើងនៅផ្នែកខាងក្រោយច្រមុះ និងខាងលើបំពង់ក ហើយដំណាក់កាលដំបូង ជំងឺមហារីកច្រមុះ មិនស្ដែងសញ្ញាអ្វីដែលគួរឱ្យកត់សម្គាល់ទេ។ រោគសញ្ញាមួយចំនួនដែលច្រើនជួបប្រទះ តែភាគច្រើនហាក់ដូចជាយឺតពេលបន្តិច ហើយតម្រូវឱ្យអ្នកជំងឺទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ជាបន្ទាន់ ប្រសិនមានរោគសញ្ញាដូចជា មានឡើងកូនកណ្តុរនៅក ឈាមច្រមុះ តឹងច្រមុះភាគច្រើនមួយចំហៀង ការស្តាប់មានការធ្លាក់ចុះនៅត្រចៀកម្ខាង ហឹងត្រចៀក និងឈឺក្បាល។
ប្រភពដដែល បន្តឱ្យដឹងថា ចំពោះមូលហេតុដែលបង្កឱ្យកើតជំងឺមហារីកច្រមុះ នៅមិនទាន់ដឹងពិតប្រាកដនោះទេ ប៉ុន្តែ មានកត្តាមួយចំនួនដែលជំរុញឱ្យកើតមានជំងឺនេះ ដូចជា ទីតាំងភូមិសាស្រ្ត ដូចជាប្រទេសចិនភាគខាងត្បូង ឬអាស៊ីខាងកើត។ ការបរិភោគអាហារដែលសម្បូរជាតិ Nitrosamine៖អាហារដែលមានកម្រិតអំបិលខ្ពស់ ប្រលាក់ហាឱ្យស្ងួតរួចអាំង (សាច់ ឬត្រី), អ្នកប្រកបរបរដែលទាក់ទងជាមួយឈើ-ជាងឈើ, Epstein-Barr Virus និងប្រវត្តិក្រុមគ្រួសារដែលកើតជំងឺនេះ។
ចំពោះការធ្វើរោគវិនិច្ឆ័យវិញ គឺការឆ្លុះដោយម៉ាស៊ីនអង់ដូស្គប់ ប្រើកាំមេរ៉ាឆ្លុះចូលក្នុងច្រមុះរហូតដល់ផ្នែកខាងក្រោយ Nasopharynx ។ ការច្រិបសាច់៖ ត្រូវច្រិបសាច់នៅផ្នែកខាងក្រោយច្រមុះ ដើម្បីធ្វើការពិសោធន៍កោសិកាមហារីក Pathology and Immmuno-histo-chemistry, ធ្វើ CT-Scan ឬ MRI, Panendoscopy។ រីឯ ការព្យាបាល គឺព្យាបាលដោយកាំរស្មី តាមវិធីសាស្ត្រទំនើប, ការចាក់ថ្នាំគីមី, ការវះកាត់ក្នុងករណីខ្លះ។
បន្ថែមពីនេះ វេជ្ជបណ្ឌិតជំនាញនៅកាល់ម៉ែត បញ្ជាក់ថា ជំងឺនេះមិនមានវិធានការសម្រាប់ការពារមិនឱ្យកើតជំងឺមហារីកច្រមុះទេ ប៉ុន្តែ អាចកាត់បន្ថយដោយកត្តាមួយចំនួន ដែលជំរុញឱ្យកើតជំងឺនេះ ដូចដែលបានរៀបរាប់ខាងលើ។ ដូចនេះ ក្នុងនាមជាគ្រួពេទ្យជំនាញ អំពាវនាវដល់ពលរដ្ឋទាំងអស់ ដែលមានប្រវត្តិឈាមច្រមុះ ឬតឹងច្រមុះជាប្រចាំ សូមទៅពិគ្រោះ ពិនិត្យ និងព្យាបាលឱ្យទាន់ពេលវេលា ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញត្រចៀក ច្រមុះ បំពង់ក និងជំងឺមហារីកនៅមន្ទីរពេទ្យ៕
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក