ព័ត៌មានជាតិ
កញ្ញា ថេម លក្ខិណា៖ ជំនាញបច្ចេកទេស និងវិជ្ជាជីវៈបានធ្វើឲ្យជីវិតខ្ញុំផ្លាស់ប្ដូរ១០០ភាគរយ
អតីតកម្មការីនីរោងចក្រ កញ្ញា ថេម លក្ខិណា ជាសិស្សវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ចង់បានជំនាញផ្ទាល់ខ្លួន និងចាប់យកឱកាសបើកមុខរបររកស៊ីខ្លួនឯង ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
កញ្ញា ថេម លក្ខិណា បាននិយាយថា កត្តាដែលជំរុញទឹកចិត្តឱ្យនាងចុះឈ្មោះចូលសិក្សាជំនាញនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺនេះ ដោយគិតថា ខ្លួនបានចំណាយពេលវេលាជាច្រើនឆ្នាំធ្វើជាកម្មកររោងចក្រ ហើយជីវភាពរបស់នាងសមល្មម ប៉ុន្តែនាងចង់ផ្លាស់ប្តូរការងារដោយចង់ធ្វើការងារដោយប្រើប្រាស់សមត្ថភាពជំនាញវិញ។
កញ្ញាបានសម្រចចិត្តស្វែងរកឱកាសសិក្សាជំនាញបន្ថែមពីកម្មវីធីបណ្ដុះបណ្ដាល TVET ហើយក៏បានចុះឈ្មោះសិក្សាយកជំនាញវិទ្យាកុំព្យូទ័រ និងក្រាហ្វិចឌីសាញ់ (Graphic Design)។ ក្រោយពីសិក្សាបានរយៈពេល៤ខែ កញ្ញាមានអារម្មណ៍ជឿជាក់លើខ្លួនឯងកាន់តែខ្លាំង និងអាចមានលទ្ធភាពក្នុងការរកស៊ីផ្ទាល់ខ្លួន។
នៅក្នុងអំឡុងពេលសិក្សានៅសាលាបច្ចេកទេស កញ្ញាបានប្រឹងប្រែងសិក្សារៀនសូត្រជាមួយលោកគ្រូ អ្នកគ្រូដែលមានជំនាញច្បាស់លាស់ និងមានបទពិសោធន៍ជាច្រើនឆ្នាំទាក់ទងការបង្ហាត់បង្រៀនជំនាញបច្ចេកទេសកុំព្យូទ័រ និងក្រាហ្វិចឌីសាញ់។
កញ្ញា លក្ខិណា បាននិយាយថា «ពេលនេះ ខ្ញុំមានជំនាញដែលអាចប្រើប្រាស់បង្កើតមុខរបរផ្ទាល់ខ្លួនមួយសមរម្យ ហើយវាមិនមានការប្រើប្រាស់កម្លាំងពលកម្មច្រើនដូចធ្វើការងាររោងចក្រទេ។ ពោលគឺ ខ្ញុំអង្គុយធ្វើការងារនៅខាងមុខកុំព្យូទ័រ ដោយប្រើប្រាស់ចំណេះជំនាញរបស់ខ្ញុំដែលបានសិក្សាកន្លងមកនេះ»។
កញ្ញាបានលើកទឹកចិត្តឱ្យយុវជនផ្សេងទៀត គួរតែប្រឹងស្រវ៉ាចាប់យកឱកាសសិក្សារៀនសូត្រជំនាញបច្ចេកទេសបន្ថែម ព្រោះខ្លួនជាយុវជនមានអនាគតវែងឆ្ងាយ ហើយគួរតែមានជំនាញបច្ចេកទេសជាគោលដ៏សំខាន់មួយនៅក្នុងខ្លួន។ ជំនាញនេះ នឹងជួយកែប្រែឆាកជីវិតយុវជនឱ្យមានការផ្លាស់ប្ដូរមួយរំពេចន៍៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២១ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan