ព័ត៌មានជាតិ
ទំហំពាណិជ្ជកម្មកម្ពុជាជាមួយដៃគូរអាស៊ានមានជាង៩ពាន់លានដុល្លារក្នុងរយៈ៧ខែ
ការដោះដូរពាណិជ្ជកម្មសរុបរបស់កម្ពុជាជាមួយបណ្តាប្រទេសសមាជិកអាស៊ានសម្រេចបានជាង ៩ ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ កើនឡើងជិត ១៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឆ្លុះបញ្ចាំងអំពីការកើនឡើងនៃតម្រូវការក្នុងតំបន់នេះ។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាជាមួយប្រទេសសមាជិកអាស៊ានចំនួន ៩ កើនឡើងជិត ១៧ ភាគរយ នៅក្នុងរយៈពេល៧ខែនេះ ដោយសម្រេចបានទឹកប្រាក់ជាង ៩ ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចេញសរុបរបស់កម្ពុជាឈានជិតដល់ ៣ ពាន់លានដុល្លារ កើនឡើងជាង៩ ភាគរយ ខណៈការនាំចូលសរុបមានជាង ៦ ពាន់លានដុល្លារ កើនឡើងជាង ១៥ ភាគរយ។
ជាមួយនឹងពាណិជ្ជកម្មសរុបនេះ ការដោះដូរទំនិញជាមួយប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់កំពូលបានឈានដល់ជាង ៤,៦ ពាន់លានដុល្លារ (កើនឡើងជិត២៦ភាគរយ); តាមពីក្រោយដោយប្រទេសថៃសម្រេចបានទឹកប្រាក់ ២,៤ ពាន់លានដុល្លារ (កើនឡើង ៦,៦ ភាគរយ); ប្រទេសសិង្ហបុរី មានចំនួនជាង ៧៧៨ លានដុល្លារ (ធ្លាក់ចុះជាង ១៣ ភាគរយ); ឥណ្ឌូនេស៊ីមានជាង ៦៦៤ លានដុល្លារ (ធ្លាក់ចុះជាង១ ភាគរយ); ប្រទេសម៉ាឡេស៊ី មានចំនួន ៥៣៤ លានដុល្លារ (កើនជាង៤២ ភាគរយ); ប្រទេសឡាវ មានចំនួនជាង ១២៣ លានដុល្លារ (កើន ១០ ភាគរយ); ប្រទេសហ្វីលីពីនជិត៥០ លានដុល្លារ (កើន ៣ ភាគរយ); ប្រទេសមីយ៉ាន់ម៉ា មានចំនួន ១៧,៦២ លានដុល្លារ (ថយចុះ ៦,៦២ ភាគរយ); និងប្រ៊ុយណេមានចំនួនជិត ១៤ លានដុល្លារ (កើនឡើង ៣,២៨ ភាគរយ)។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងប្រាប់កាលពីថ្ងៃទី ២៧ ខែសីហាថា ការកើនឡើងនៃការដោះដូរទំនិញរបស់កម្ពុជាជាមួយប្រទេសសមាជិកអាស៊ានឆ្លុះបញ្ជាំងពីការងើបឡើងវិញនៃតម្រូវការក្នុង ក្នុងតំបន់ និងពិភពលោក បើទោះបីការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែននៅបន្តក្តី។
លោកបានថ្លែងថា៖ «យើងឃើញថា ការអូសបន្លាយពេលនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្ត ប៉ុន្តែបើយើងងាកមកមើលអំពីកត្តាសេដ្ឋកិច្ចទាំងក្នុងតំបន់ និងសកលហាក់មានសភាពប្រសើរជាងមុន ជាហេតុធ្វើអោយមានកំណើននៃតម្រូវការរបស់ប្រជាជន ខណៈដែលទីផ្សារអាស៊ានភាគច្រើនយើងបំពេញគ្នាទៅវិញទៅមក»។

បើតាមលោក សុវិជាតិ ការផ្លាស់ប្តូរពាណិជ្ជកម្មភាគច្រើនរវាងកម្ពុជា និងប្រជាជាតិអាស៊ានផ្សេងទៀត ភាគច្រើនជាផលិតផលកសិកម្ម និងសម្ភារកាត់ដេរមួយចំនួនស្របពេលដែលការនាំចូលផលិតផលកសិកម្មសម្រេច សម្ភារម្ហូបអាហារ គ្រឿងអេឡិចត្រូនិក និងរថយន្ត។
បើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កម្ពុជាបាននាំចេញកសិផល សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងអេឡិចត្រូនិក និងកង់ ទៅកាន់ប្រទេសអាស៊ាន ខណៈដែលការនាំចូលមានដូចជាចំណីអាហារ ភេសជ្ជៈ ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក សម្ភារសំណង់ គ្រឿងយន្តកសិកម្ម និងយានជំនិះ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត