សេដ្ឋកិច្ច
តម្លៃដីនៅតំបន់អភិវឌ្ឍន៍មួយចំនួនតាមដងព្រែកជីកហ្វូណនតេជោរំពឹងមានកំណើន
គម្រោងសាងសង់ «ព្រែកជីកហ្វូណនតេជោ» ត្រូវបានគេមើលឃើញថា នឹងទាក់ទាញ ចំណាប់អារម្មណ៍ទៅលើការវិនិយោគក្នុងវិស័យដីធ្លីនៅតាមដងព្រែក។ តម្លៃដី នៅតំបន់គម្រោងព្រែកជីកត្រូវបានគេប៉ាន់ស្មានថា នឹងមានការកើនឡើងចាប់ពីពេលនេះរហូតដល់បញ្ចប់គម្រោងព្រែកជីក។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong ប្រាប់កម្ពុជាថ្មីថា ព្រែកជីកហ្វូណនតេជោ ផ្ដល់តម្រូវការយ៉ាងច្រើនដល់ប្រព័ន្ធសាធារណៈក្នុងការដឹកជញ្ជូនតាមមធ្យោបាយផ្លូវទឹក។
លោកថា ពាក់ព័ន្ធនឹងការរីកចម្រើន គឺរីកចម្រើនតំបន់មួយចំនួន នៃផ្នែកខ្លះ ប៉ុន្តែបើចង់ឱ្យរីកចម្រើនដូចនៅលើគោកមិនទាន់មានទេ ដោយសារតែ ការគ្រប់គ្រងព្រែកជីក ធ្វើឡើងជាលក្ខណៈដូច ផ្លូវល្បឿនលឿន ដូច្នេះនាវាមិនអាចសុំចតកន្លែងណាក៏បាននោះទេ។
លោក ច្រឹក សុខនីមបញ្ជាក់៖ «ព្រែកជីកហ្វូណនតេជោ គាត់គ្រប់គ្រងជាលក្ខណៈ ផ្លូវល្បឿនលឿន អញ្ចឹងយន្តការទាំងអស់នេះ វាមិនអាចផ្ដល់ឱ្យពួកគាត់ ធ្វើដំណើរតាមទឹកទៅឈប់សុំចតបានទេ អញ្ចឹងទាល់តែអចលនទ្រព្យដែលយើងទិញនៅកៀកៗនោះ ថាតើយើងធ្វើគម្រោងអ្វី ខណៈគម្រោងដែលរីកចម្រើនហើយដីឡើងថ្លៃភាគច្រើន គឺគម្រោងតំបន់សេដ្ឋកិច្ចពិសេស ឬក៏តំបន់ឧស្សាហកម្មធំៗ»។
លោក ច្រឹក សុខនីម បន្ថែមថា តម្លៃដីអាចឡើង ប៉ុន្តែមិនឡើងលឿននោះទេ ទាល់តែមានការអភិវឌ្ឍនៅតំបន់ណាមួយនោះ នឹងការរីកចម្រើន។
លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្ម កម្ពុជា-ចិន មិនទាន់អាចវាយតម្លៃបានពីកំណើននៃអាជីវកម្មនៅតំបន់ព្រែកជីកហ្វូណនតេជោនោះទេ ដោយសារព្រែកជីកមិនទាន់ចេញជារូបរាង។
លោកបញ្ជាក់ថា៖«យើងត្រូវការសិក្សាស្រាវជ្រាវដើម្បីវាស់ស្ទង់ផលចំណេញពីការធ្វើអាជីវកម្មលើដងព្រែកជីកហ្នឹង បើយើងអត់បានសិក្សាទេ ខ្ញុំគិតថា មិនទាន់មានមូលដ្ឋានវិភាគក្នុងការផ្ដល់មតិ»។
យោងតាមរបាយការណ៍របស់ CBRE សក្ដានុពលវិនិយោគនៅតាមព្រែកជីកហ្វូណតេជោ អាចនឹងមានការរីកចម្រើនដូចជា វិស័យដឹកជញ្ជូន ដែលមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម តំបន់ផលិតកម្ម ឃ្លាំង និងមជ្ឈមណ្ឌលដឹកជញ្ជូនតាមដងព្រែក។ ក្រៅពីនេះ ក៏មានសក្ដានុពលលើវិស័យកសិកម្ម បុរី និងវិស័យទេសចរណ៍ផងដែរ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ