Connect with us

សន្តិសុខសង្គម

ស្នងការរាជធានី នឹងបញ្ជូនខ្លួនលោក ស៊ុន ហួរ ទៅតុលាការនៅរសៀលថ្ងៃទី២៧សីហានេះ

បានផុស

នៅ

កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបញ្ជូនខ្លួនលោក ស៊ុន ហួរ ទៅសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៧សីហា នេះ ដើម្បីអនុវត្តនីតិវិធីច្បាប់ ពាក់ព័ន្ធករណីឆបោកប្រាក់ជាង៣លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៧សីហានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា លោក​ ស៊ុន ហួរ ត្រូវបានឃាត់ខ្លួនពីបទឆបោក ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង ដែលមានទឹកប្រាក់ប្រមាណ ៣លាន៦៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ។

បើតាមលោក សំ វិច្ឆិកា ជនសង្ស័យឈ្មោះ ស៊ុន ហួរ មានអាយុ៥៥ឆ្នាំ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៦ ខែសីហា ដោយអនុវត្តតាមបញ្ជារបស់ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងតាមបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សូមជម្រាបថា លោកឧត្ដមសេនីយ៍ឯក ស៊ុន ហួរ មានតួនាទីជាទីប្រឹក្សាក្រសួងមហាផ្ទៃ ត្រូវបានរងនូវបណ្តឹងចោទប្រកាន់ថាបានយកប្លង់ដីចំនួន៧ប្លង់ទៅដាក់យកប្រាក់ពីដើមបណ្តឹងមាន៣ករណីសរុបទឹកប្រាក់ប្រមាណជាង៣​លាន​ដុលានដុល្លារអាមេរិក។ ការឃាត់ខ្លួននោះ បន្ទាប់ពីសមត្ថកិច្ចបានកោះអញ្ជើញលោកឲ្យទៅឆ្លើយបំភ្លឺតាមពាក្យបណ្តឹងរបស់ភាគីដើមចោទ។

បើតាមការបង្ហើបឲ្យដឹងពីសមត្ថកិច្ច ប្លង់ដីនោះនៅពេលដាក់តម្កល់យកប្រាក់ គឺឈ្មោះលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ប៉ុន្តែនៅពេលភាគីដើមបណ្តឹងយកទៅផ្ទៀងផ្ទាត់ជាមួយសូរិយោដី ទើបមានការឆ្លើយតបមកវិញថា ជាប្លង់ដីមិនមែនរបស់ឈ្មោះ ស៊ុន ហួរទៅវិញ។ ចំណុចនោះហើយដែលធ្វើឲ្យម្ចាស់ប្រាក់កើតទុកមិនសុខចិត្តប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម​ ណែនាំឲ្យមណ្ឌលសុខភាពពាមកោះស្នា​ ត្រូវ​មាន​បុគ្គលិក​បម្រើ​សេវា​សុខាភិបាល​ឲ្យត្រូវ​តាម​ស្តង់ដា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ផ្ទុះការឆ្លងមេរោគ Norovirus ជាចង្កោម ក្នុងមណ្ឌលជនភៀសខ្លួនភ្លើងឆេះព្រៃ នៅ LA

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងអប់រំដាក់ឲ្យអនុវត្តជាផ្លូវការថ្នាលអប់រំថ្នាក់បឋមសិក្សាតាមបច្ចេកវិទ្យាឌីជីថល

សន្តិសុខសង្គម៤ ម៉ោង មុន

ក្រុមក្មេងទំនើងដែលបង្ហោះវីដេអូកាំបិតឌឺគូទំនាស់ត្រូវបាននគរបាលខេត្តសៀមរាបបង្ក្រាបបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក នេត្រ ភក្ត្រា អរគុណពលរដ្ឋដែលជឿជាក់ និងទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ក្រោមដំបូលសន្តិភាព ២៦ឆ្នាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សុខភាពរបស់ជំទាវទីមួយ Kim Keon Hee កាន់តែយ៉ាប់យ៉ឺន ក្រោយនៅតែឯងក្នុងវិមានប្រធានាធិបតី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ផ្ទុះការឆ្លងមេរោគ Norovirus ជាចង្កោម ក្នុងមណ្ឌលជនភៀសខ្លួនភ្លើងឆេះព្រៃ នៅ LA

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពិធីឡើង​កាន់​តំណែង​លោក ត្រាំ ផ្លាស់ប្ដូរ​ទៅ​ធ្វើ​នៅ​ក្នុង​វិមាន​វិញ ព្រោះ​តែព្យុះព្រិលធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

Apple ធ្លាក់ចេញ​ពី​តំណែង​លក់​ស្មាតហ្វូន​ដាច់ជាង​គេ​នៅចិន​ ចំពេល​ការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង

សន្តិសុខសង្គម៤ ម៉ោង មុន

ក្រុមក្មេងទំនើងដែលបង្ហោះវីដេអូកាំបិតឌឺគូទំនាស់ត្រូវបាននគរបាលខេត្តសៀមរាបបង្ក្រាបបានហើយ

Sokha Hotels

ព័ត៌មានពេញនិយម