ព័ត៌មានជាតិ
សែលកាតបង្ហាញពីការធ្លាក់ចុះនៃចំណូលប្រតិបត្តិការនៅក្នុងត្រីមាសទី២
ក្រុមហ៊ុន ខេមជ្ជីអេសអេម(សែលកាត) ដែលជាប្រតិបិត្តករទួរស័ព្ទចល័តធំជាងគេ និងចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) បានរាយការណ៍ពីការធ្លាក់ចុះនៃចំណូលរបស់ខ្លួននៅក្នុងត្រីមាសទី២ឆ្នាំនេះប្រមាណ៤ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៤ដោយសារតែការថយចុះនៃចំណូលពីការផ្តល់សេវាទូរគមនាគមន៍ចំនួន ។ នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។
យោងតាមរបាយការណ៍ដដែលនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ចំណូលសរុបថយចុះចំនួន ៧,៣៤៣ ពាន់លានរៀល ឬ ៤% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៣ ដែលបណ្តាលមកពីការថយចុះនៃចំណូលពីការផ្តល់សេវាទូរគមនាគមន៍ចំនួន ៦,៣៩៤ ពាន់លានរៀល ឬ ៤%។
ជាមួយគ្នានេះដែរ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ប្រាក់ចំណេញប្រតិបត្តិការមានការថយចុះចំនួន ១៥២ លានរៀល ឬ ០,៣២% ធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៣ ដោយសារការថយចុះ នៃចំណូលដែលកាត់កងជាមួយចំណាយប្រតិបត្តិការ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្រុមហ៊ុន ខេមជ្ជីអេសអេមបានថ្លែងក្នុងរបាយការណ៍នោះថា ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ក្រុមហ៊ុនបានរាយការណ៍ពីប្រាក់ចំណូលក្នុងការិយបរិច្ឆេទ ដែលមានចំនួន ១៨,៣៣១ ពាន់លានរៀល ថយចុះចំនួន ១៥,៣៦៨ លានរៀល ស្មើនឹង ៤៦% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៣។ ការថយចុះនៃប្រាក់ចំណូលក្នុងការិយបរិច្ឆេទ បណ្តាលមកពីការថយចុះនៃចំណូល ការប្រាក់ក្នុងត្រីមាសទី២ ឆ្នាំ២០២៤។
អ្នកឧកញ៉ាបានថ្លែងថា៖«ខ្ញុំបាទរីករាយក្នុងការចែករំលែក អំពីលទ្ធផលនៃប្រតិបត្តិការ របស់ក្រុមហ៊ុន សែលកាត សម្រាប់ ត្រីមាសទី២ ឆ្នាំ២០២៤នេះ។ ទោះបីជាមានបញ្ហាប្រឈមមួយចំនួនក៏ដោយ ក៏ក្រុមហ៊ុន នៅតែបន្តការរីកចម្រើន និងការលូតលាស់ជានិច្ច។ ចំណុចជាយុទ្ធសាស្ត្រល្អៗរបស់ក្រុមហ៊ុន គឺការកំណត់គោលដៅក្នុងការផ្តល់សេវាអ៊ីនធឺណិត តាមផ្ទះ ជាមួយយុទ្ធនាការជោគជ័យលើទីផ្សារផ្នែកនវានុវត្តន៍ បានផ្តល់នូវលទ្ធផលគួរឱ្យកត់ សម្គាល់»។
អ្នកឧកញ៉ា គិត ម៉េងក៏បានគូសបញ្ជាក់ថា ក្រុមហ៊ុនមានទ្រព្យសកម្មសរុបដែលបានកើនឡើងពី ១១% ស្មើនឹង ២.៨៤៧ ប៊ីលាន រៀល ដែលទ្រព្យសកម្មក្រុមហ៊ុនសរុបនេះបានឆ្លុះបញ្ចាំងអំពីលទ្ធផលរបស់ក្រុមហ៊ុន ទៅលើការ ពង្រីកប្រតិបត្តិការ និងការវិនិយោគរបស់ខ្លួន នៅក្នុងស្ថាបនាបណ្តាញហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹម នឹងនេះ ក្រុមហ៊ុនក៏មានបំណុលសរុប កើនឡើងចំនួន ១៣% ដែលស្មើនឹង ១.៦៥៤ ប៊ីលានរៀល ដែលទ្រព្យសកម្មរបស់ភាគហ៊ុនិករបស់យើង បានកើនឡើងគួរឱ្យកត់សម្គាល់ចំនួន ៨% ស្មើនឹង ១.១៩៣ ប៊ីលានរៀលផងដែរ ដែលការកើនឡើងទាំងនេះបានសបញ្ជាក់ពីស្ថេរភាពហិរញ្ញវត្ថុ និងភាពខ្លាំងក្រុមហ៊ុនរបស់យើងខ្ញុំ។
អ្នកឧកញ៉ាថា៖«ជាមួយនឹងប្រាក់ចំណេញកើនឡើង ១៩.២៩% សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន យើងកំពុងរៀបចំប្រតិបត្តិការជាយុទ្ធសាស្ត្រឱ្យស្របទៅនឹងបទប្បញ្ញត្តិ ទូរគមនាគមន៍ថ្មី ទាក់ទងនឹងការប្រកួតប្រជែង និងជាយុទ្ធសាស្ត្ររៀបចំដែលក្រុមហ៊ុនផ្តោតលើ ការកសាងអាជីវកម្មប្រកបដោយនិរន្តរភាព។ យើងខ្ញុំមានទំនុកចិត្តថា ការវិនិយោគរបស់យើងខ្ញុំ ក្នុងការពង្រីកបណ្តាញ សេវាឌីជីថល និងការយកចិត្តទុកដាក់បម្រើសេវាជូនអតិថិជន នឹងជំរុញ ឱ្យមានកំណើនប្រាក់ចំណេញកាន់តែខ្ពស់នាពេលអនាគត»៕
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ