Connect with us

ព័ត៌មានជាតិ

មន្ត្រីជលផល សង្គ្រោះសត្វផ្សោត ១ ក្បាល ក្រោយជាប់​ឫសដើមកោងកាងជិត ២ ម៉ោង

បានផុស

នៅ

មន្ត្រី​សង្កាត់​រដ្ឋបាល​ជលផល​ស្មាច់មានជ័យ និង​ប្រជា​សហគមន៍​នេសាទ​ពាម​ក្រសោប បាន​ជួយ​សង្គ្រោះ​សត្វ​ផ្សោត ១ ក្បាល ក្រោយ​វា​ហែល​ទឹក​លេង ហើយ​ជាប់​ឫស​ដើម​កោង​កាង​ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផៃ សាវិន នាយ​សង្កាត់​រដ្ឋបាល​ជលផល​ស្មាច់មានជ័យ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៧ ខែ​សីហា ឆ្នាំ ២០២៤ នេះ​ថា សត្វ​ផ្សោត ១ ក្បាល ជា​ប្រភេទ Risso’s Dolphin មាន​ប្រវែង ២,៤០ ម៉ែត្រ ទម្ងន់​ប្រមាណ ១២០ គីឡូក្រាម។ នៅ​ចំណុច​លើ​ក្បាល​វា​មាន​ស្នាម​មុត​នឹង​សំបកខ្យង និង​ឫស​ដើម​កោង​កាង អំឡុង​ទឹកជោរ​វា​បាន​ហែល​លេង​នៅ​ក្រោយ​ផ្ទះ​ពលរដ្ឋ លុះដល់​ទឹកនាច​គោក​រាក់​ក៏​ជាប់​នឹង​​ឫស​ដើម​កោងកាង​ជិត ២ ម៉ោង។

បើ​តាម លោក ផៃ សាវិន បន្ទាប់​ទទួល​ព័ត៌មាន​រាយការណ៍​ដោយ​ពលរដ្ឋ លោក និង​ពលរដ្ឋ​ក្នុង​សហគមន៍​ពាម​ក្រសោប ក៏​ប្រញាប់​នាំគ្នា​ជួយសង្គ្រោះ​ដឹក​ទៅ​លែង​នៅ​តំបន់​ទឹក​ជ្រៅ​ស្ថិត​ក្នុង​ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង។ រដ្ឋបាល​សង្កាត់​រដ្ឋបាល​ស្មាច់មានជ័យ នឹង​បន្ត​តាមដាន​សកម្មភាព​សត្វ​ផ្សោត ១ ក្បាល នេះ​បន្ថែម​ទៀត ដើម្បី​ដឹង​ពី​សុវត្ថិភាព​របស់​វា និង​វា​ធ្វើ​ចលនា​ហែល​ទៅ​តំបន់​ផ្សេង។

មន្ត្រី​សង្កាត់​រដ្ឋបាល​ជលផល​ស្មាច់មានជ័យ ក៏​បាន​ផ្សព្វផ្សាយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ បន្ត​ចូលរួម​ការពារ​អភិរក្ស​ថែរក្សា​ប្រភេទ​សត្វ​កម្រ។ ករណី​ពលរដ្ឋ​នេសាទ​មក​បរិភោគ ច្បាស់​ជា​មាន​ទោស​ទណ្ឌ​មិនខាន៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ៥ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

Sokha Hotels

ព័ត៌មានពេញនិយម