ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីចង់លុបបំបាត់អត្រានៃភាពក្រីក្រខ្លាំងនៅឆ្នាំក្រោយ
ប្រទេសឥណ្ឌូណេស៊ី មានគោលបំណងលុបបំបាត់ភាពក្រីក្រខ្លាំងនៅឆ្នាំ ២០២៥ ខណៈរដ្ឋាភិបាលគ្រោងបញ្ចេញប្រាក់ជិត ៣២,៧ ប៊ីលានដុល្លារ សម្រាប់កម្មវិធីគាំពារសង្គមក្នុងឆ្នាំដំបូងនៃអាណត្តិប្រធានាធិបតីរបស់ លោក ប្រាបូវូ ស៊ូប៊ីយានតូ (Prabowo Subianto) ដែលគ្រោងឡើងកាន់អំណាចនៅខែតុលាខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានរាយការណ៍ថា អត្រានៃភាពក្រីក្រខ្លាំងទូទាំងប្រទេសបានធ្លាក់ចុះពី ១,១២ ភាគរយនៅខែមីនា ឆ្នាំមុន មកត្រឹម ០,៨៣ ភាគរយ នៅខែដូចគ្នាឆ្នាំនេះ។ ខណៈនេះជាការធ្លាក់ចុះយ៉ាងគំហុក វានៅតែមានច្រើនជាង០,៥ ភាគរយ ដែលឥណ្ឌូណេស៊ីត្រូវជម្នះ ដើម្បីរួចផុតពីភាពក្រីក្រខ្លាំង។
បើតាមធនាគារពិភពលោក ភាពក្រីក្រខ្លាំងសំដៅទៅលើស្ថានភាពដែលមនុស្សម្នាក់ត្រូវរស់រានមានជីវិតដោយចំណាយតិចជាង ១,៩០ ដុល្លារ/ថ្ងៃ ខណៈក៏ជួបការលំបាកក្នុងការទទួលបានតម្រូវការជាមូលដ្ឋាន ដូចជាអាហារ ទឹកស្អាត ការថែទាំសុខភាព និងការអប់រំ ជាដើម។
រដ្ឋមន្ត្រីផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូណេស៊ី លោក Suharso Monoarfa បាននិយាយក្នុងវេទិកាទស្សនវិស័យសេដ្ឋកិច្ចឆ្នាំ ២០២៥ រៀបចំដោយ Jakarta Globe កាលពីថ្ងៃចន្ទ ថា៖ «អត្រានៃភាពក្រីក្រខ្លាំងរបស់យើងបច្ចុប្បន្នមាន ០,៨៣ ភាគរយ។ យើងសង្ឃឹមថា វានឹងធ្លាក់ចុះមកនៅត្រឹម ០,៥ ភាគរយនៅចុងឆ្នាំនេះ និងបន្តទៅដល់ ០ ភាគរយនៅឆ្នាំក្រោយ។ ប្រសិនបើរឿងនោះកើតឡើង ខ្ញុំប្រាកដថា អត្រានៃភាពក្រីក្រទូទាំងប្រទេសនឹងធ្លាក់ចុះ»។
យោងតាមផែនការការងាររបស់រដ្ឋាភិបាលឆ្នាំ ២០២៥ ឥណ្ឌូណេស៊ីចង់កាត់បន្ថយអត្រាភាពក្រីក្រឱ្យនៅចន្លោះពី ៧-៨ ភាគរយ។ ទីភ្នាក់ងារស្ថិតិជាតិ បានឱ្យដឹងថា អត្រានៃភាពក្រីក្ររបស់ឥណ្ឌូណេស៊ីមានចំនួន ៩,០៣ ភាគរយ គិតត្រឹមខែមីនា ឬប្រហែល ២៥,២២ លាននាក់ ធៀបនឹងប្រជាជនសរុបប្រមាណជាង ២៧០ លាននាក់៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់