ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលកូរ៉េខាងជើងជំរិតទារប្រាក់ពីកម្មករធ្វើការនៅរុស្ស៊ី
រដ្ឋាភិបាលលោក គីម ជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើងកំពុងទាមទាររូបិយប័ណ្ណបរទេសពីកម្មករនៅក្រៅប្រទេសដើម្បីផ្តល់មូលនិធិសង្គ្រោះទឹកជំនន់ដែលខ្លួនបានបដិសេធជំនួយអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Daily NK នៅថ្ងៃទី២៧ខែសីហានេះ។

ថ្លែងក្នុងលក្ខខណ្ឌអនាមិក តាមរយៈប្រភព Daily NK ក្នុងប្រទេសរុស្ស៊ីបានឲ្យដឹងថា កាលពីពេលថ្មីៗនេះថា អាជ្ញាធរកូរ៉េខាងជើងបានប្រគល់ភារកិច្ចឱ្យក្រុមហ៊ុនពាណិជ្ជកម្មទាំងអស់ដែលកំពុងប្រតិបត្តិការក្នុងប្រទេសរុស្ស៊ីដោយផ្ញើប្រាក់ចំនួន៧០ដុល្លារក្នុងកម្មករម្នាក់នៅចុងខែនេះដើម្បីកិច្ចខិតខំប្រឹងប្រែងស្ដារទឹកជំនន់។ ការទាមទារសាច់ប្រាក់នេះត្រូវបានគេរាយការណ៍ថា អនុវត្តចំពោះក្រុមហ៊ុនទាំងអស់ដែលគ្រប់គ្រងកម្មករសំណង់កូរ៉េខាងជើងដែលបុគ្គលិកស៊ីវិល ឬយោធា។
ប្រាក់បៀវត្សរ៍ប្រចាំខែរបស់កម្មករសំណង់ស៊ីវិលខុសគ្នាទៅតាមឋានៈ និងបន្ទុកការងារដែលជាធម្មតាមានចន្លោះពី ២០០ ទៅ ៣០០ដុល្លារជាមធ្យម។ កម្មករយោធាទទួលបានប្រាក់ឈ្នួលអប្បបរមាលើការងារក្នុងការដ្ឋានសំណង់ក្នុងប្រទេសរុស្ស៊ីជំនួសឱ្យការបម្រើយោធាជាកាតព្វកិច្ចរបស់ពួកគេ ប៉ុន្តែទោះយ៉ាងណាពួកគេនៅតែទទួលបានជាមធ្យមប្រហែល១០០ដុល្លារក្នុងមួយខែប៉ុណ្ណោះ។

រុស្ស៊ីបង់ឱ្យកម្មករកូរ៉េខាងជើង២០០០ដុល្លារក្នុងមួយខែ ប៉ុន្តែថ្លៃជប់លៀង ថ្លៃសម្ព័ន្ធយុវជនស្នេហាជាតិ និងការចំណាយផ្សេងទៀតត្រូវបានកាត់ដោយស្វ័យប្រវត្តិ ចំណែកក្រុមហ៊ុនពាណិជ្ជកម្មដែលគ្រប់គ្រងកម្មករជំរិតទារប្រាក់ជាង ១០០០ ដុល្លារក្នុងមួយខែ ហើយសូម្បីតែថ្លៃសង្គ្រោះទឹកជំនន់ ក៏ត្រូវបង់ម្នាក់៧០ដុល្លារដែរ ដូចនេះកម្មករសំណង់យោធានឹងបានត្រឹមតែ៣០ដុល្លារប៉ុណ្ណោះក្នុងខែនេះ។
កម្មករកូរ៉េខាងជើងជាង ៤០០០០ នាក់ត្រូវបានគេប៉ាន់ស្មានថាកំពុងធ្វើការនៅក្នុងប្រទេសរុស្ស៊ី។ ប្រសិនបើពួកគេទាំងអស់បានបង់ប្រាក់ឱ្យអាជ្ញាធរចំនួន ៧០ដុល្លារ ទីក្រុងព្យុងយ៉ាងនឹងរៃអង្គាសប្រាក់បាន ២,៨ លានដុល្លារក្នុងខែនេះ។ជាមួយគ្នានេះកម្មករមួយចំនួននៅក្នុងប្រទេសរុស្ស៊ីបានរិះគន់រដ្ឋាភិបាលយ៉ាងខ្លាំងចំពោះការព្យាយាមជំរឹតយកប្រាក់របស់ពួកគេដោយគ្រាន់តែប្រមូលមូលនិធិសង្គ្រោះទឹកជំនន់ប៉ុណ្ណោះ។

ប្រភពដដែលបន្តថា កម្មការិនីម្នាក់បានត្អូញត្អែរថា «គេយកលុយដែលខ្ញុំបង់រាល់ខែទៅកន្លែងណាមួយ ហើយឥឡូវគេជំរិតយកលុយបន្ថែមដោយបន្ថែមលេសថ្លៃសង្គ្រោះទឹកជំនន់? ដូច្នេះខ្ញុំធ្វើការពេញមួយថ្ងៃ ហើយមិនបានទទួលប្រាក់មួយកាក់ទេ»។
កម្មករម្នាក់ទៀតបានរិះគន់ការបដិសេធរបស់រដ្ឋាភិបាលក្នុងការផ្តល់ជំនួយអន្តរជាតិដោយនិយាយថា «ពួកគេនិយាយថារដ្ឋាភិបាលនឹងសង្គ្រោះពីទឹកជំនន់ តាមរយៈការពឹងផ្អែកលើខ្លួនឯង ប៉ុន្តែនៅទីបំផុតពួកគេកំពុងជំរិតកម្មករនៅក្រៅប្រទេសដូចពួកយើងទៅវិញ»។
ជាការពិត មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានប្រាប់អ្នកផ្លាស់ទីលំនៅក្នុងស្រុក Uiju ខេត្ត Pyongan ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ទឹកជំនន់កាលពីថ្ងៃទី៨និងទី៩ខែសីហាថា «ទោះបីជាប្រទេស និងអង្គការអន្តរជាតិជាច្រើនបានផ្តល់ជំនួយមនុស្សធម៌ក៏ដោយ ប៉ុន្តែជាការល្អបំផុតនៅក្នុងគ្រប់វិស័យ និងដំណើរការនៃកិច្ចការរដ្ឋ គឺការជឿជាក់យ៉ាងមុតមាំលើប្រជាជន និងវិធីដោះស្រាយបញ្ហាឱ្យបានហ្មត់ចត់ ដោយការពឹងផ្អែកលើខ្លួនឯង»។
ប៉ុន្តែជំនួសមកវិញ អាជ្ញាធរកូរ៉េខាងជើងបាននឹងកំពុងទាមទារប្រាក់ដើម្បីជំនួយសង្គ្រោះទឹកជំនន់ពីប្រជាជនកូរ៉េខាងជើងដែលរស់នៅក្នុងប្រទេស និងក្រៅប្រទេស។ នៅក្នុងករណីខេត្ត Pyongan អ្នកស្រុកត្រូវបានគេតម្រូវឱ្យបង់ប្រាក់ពី ២០០០០ ទៅ៣០០០០វ៉ុន សម្រាប់មនុស្សម្នាក់នៅដើមខែនេះ ដើម្បីបញ្ជូនទៅតំបន់ទឹកជំនន់។ ចំណែកណែកក្នុងខេត្ត Jagang ប្រជាជនត្រូវបានគេសុំប្រាក់ចំនួន១ម៉ឺនវ៉ុន អង្ករ ៣គីឡូក្រាម និងពោត៣គីឡូក្រាម៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា