Connect with us

សេដ្ឋកិច្ច

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញការអនុវត្តគោលនយោ​បាយ​កែច្នៃដំឡូងមី និងនាំចេញ

បានផុស

នៅ

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំមួយស្ដីពីការពិនិត្យ តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របៀបវារៈនៃកិច្ចប្រជុំរួមាន៖ ១.ពិនិត្យទៅលើសេចក្តីសម្រេច ស្តីពីការកែប្រែសមាសភាពក្រុមការងារអន្តរស្ថាប័ន, ២. វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយជាតិស្តីពី ដំឡូងមី ២០២០-២០២៥, ៣. កិច្ចពិភាក្សា ការអនុម័តលើការរៀបចំរបាយការណ៍ការអនុវត្តគោលនយោបាយជាតិស្តីពី ដំឡូងមី ២០២០-២០២៥ និងពិភាក្សាលើការជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥។

គោលនយោបាយជាតិស្តីពី ដំឡូងមី ២០២០-២០២៥ មានគោលបំណងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទីតាំងផលិតកែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមី សម្រាប់ជំរុញការនាំចេញទៅទីផ្សារពិភពលោក និងមានគោលដៅសំខាន់ចំនួន៣ គឺទី១ ការផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណី ឬគ្រួសារ ឱ្យទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម ទី២ ការគាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមីឱ្យមានសក្តានុពល និងទាក់ទាញវិនិយោគ ដើម្បីកែច្នៃផលិតផលពីដំឡូងមី ដែលមានតម្លៃបន្ថែមខ្ពស់សម្រាប់ផ្គត់ផ្គង់ទីផ្សារ និងទី៣ ការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្ម តាមរយៈការជ្រៀតចូល និងចាប់យកចំណែកទីផ្សារ ដោយផ្សារភ្ជាប់ទៅនឹងអន្តរវិស័យដែលពាក់ព័ន្ធក្នុងការនាំចេញ។

លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរបានឱ្យដឹងថា បច្ចុប្បន្ន តម្លៃដំឡូងមី បាន​ឡើ​ង​​ថ្លៃ​បន្តិចវិញដល់ ២២០ រៀលក្នុងមួយគីឡូក្រាម បន្ទាប់ពីធ្លាក់ចុះចាប់តាំងពីខែឧសភា។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆមាសទី០១ ឆ្នាំ ២០២៤ ការនាំចេញដំឡូងមីសម្រេចបាន ២,៥០ តោន ដែលមានទំហំទឹកប្រាក់ ៤៥០ លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម