Connect with us

ព័ត៌មានអន្ដរជាតិ

៣ប្រទេស ប្រកាសបរិច្ចាគវ៉ាក់សាំង mpox រាប់ម៉ឺនដូស ឲ្យអាហ្វ្រិក

បានផុស

នៅ

ប្រទេសចំនួន៣ បានប្រកាសពីការបរិច្ចាគវ៉ាក់សាំងជំងឺ mpox ទៅឲ្យសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) និងប្រទេសអាហ្វ្រិកផ្សេងទៀត ដើម្បីទប់ស្កាត់ការរីករាលដាល ដោយក្នុងនោះ នៅថ្ងៃចន្ទទី២៦ខែសីហាឆ្នាំ២០២៤ អាល្លឺម៉ង់ បានប្រកាសបរិច្ចាគ ១០ម៉ឺនដូស ខណៈកាលពីសប្តាហ៍មុន បារាំងក៏ប្រកាសបរិច្ចាគ ១០ម៉ឺនដូស ចំណែកសហរដ្ឋអាមេរិក ក៏នឹងបរិច្ចាគ ៥ម៉ឺនដូសដែរ។

(រូបថត៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនត្រឹមប៉ុណ្ណឹង រដ្ឋាភិបាលទីក្រុងបែរឡាំង ក៏នឹងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុផងដែរ ពោលគឺផ្តល់មូលនិធិដល់អង្គការសុខភាពពិភពលោក (WHO) ក៏ដូចជាគាំទ្រដល់ដៃគូនៅក្នុងទ្វីបអាហ្រ្វិកតាមរយៈអង្គការ Gavi។

អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងបែរឡាំង លោក Steffen Hebestreit និយាយថា គោលបំណងរបស់អាល្លឺម៉ង់គឺចង់ឲ្យអន្តរជាតិសាមគ្គីគ្នាដើម្បីទប់ស្កាត់ជំងឺ mpox នៅទ្វីបអាហ្រ្វិក។ ទាំងនេះគឺជាវិធានការបន្ទាន់ ហើយទីក្រុងប៊ែរឡាំងក៏នឹងធ្វើការរួមគ្នាជាមួយសហភាពអាហ្វ្រិក (AU) ផងដែរ ដើម្បីជំរុញការផលិតវ៉ាក់សាំងក្នុងស្រុក។

លោក Steffen Hebestreit (រូបថត៖ AP)

សេចក្តីប្រកាសនេះគឺធ្វើឡើងស្របគ្នាជាមួយការបញ្ជាក់ពីសំណាក់ប្រមុខ WHO លោក Tedros Adhanom Ghebreyesus ថា ការផ្ទុះជំងឺ mpox នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនិងប្រទេសជិតខាងនោះ ពិតជាអាចគ្រប់គ្រងនិងបញ្ឈប់បាន ប៉ុន្តែវិធីដើម្បីដោះស្រាយការរីករាលដាលនៃជំងឺនេះ គឺយើងត្រូវការថវិកាច្រើនប្រមាណ ១៣៥លានដុល្លារ ហើយក៏ទាមទារឲ្យប្រទេសនានាដាក់ចេញផែនការធ្វើសកម្មភាពគ្រប់ជ្រុងជ្រោយ និងសហការគ្នាផងដែរ។

កាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០២៤ WHO បានប្រកាសថា mpox ឬមានឈ្មោះដើម Monkeypox គឺភាពអាសន្នសុខភាពពិភពលោកដែលត្រូវព្រួយបារម្ភជាអន្តរជាតិ និងអំពាវនាវឲ្យប្រទេសនានា ចាត់វិធានការដោះស្រាយជាបន្ទាន់។

កន្លែងធ្វើចត្តាឡីស័កជំងឺ mpox (រូបថត៖ AP)

តាមពិតទៅជំងឺនេះ បានរាតត្បាតនៅទ្វីបអាហ្វ្រិករាប់ឆ្នាំមកហើយ ប៉ុន្តែទើបតែថ្មីៗនេះទេ ដែលវាលេចចេញពូជគ្រោះថ្នាក់ Clade 1B ទើបធ្វើឲ្យពិភពលោកព្រួយបារម្ភខ្លាំង។ យ៉ាងណា នាយក WHO ប្រចាំតំបន់អឺរ៉ុបនិយាយថា Mpox មិនមែនជា កូវីដថ្មីទេ ហើយហានិភ័យចំពោះប្រជាជនទូទៅក៏នៅមានកម្រិតទាបដែរ ដូច្នេះសូមគ្រប់គ្នាកុំទាន់ស្លន់ស្លោអី។

សម្រាប់រោគសញ្ញា, ជំងឺ mpox បណ្តាលឲ្យកើតកន្ទួលលើស្បែកឈានដល់ពងបែក ឬដំបៅនៅគ្រប់ទីកន្លែងលើរាងកាយ រួមទាំងប្រដាប់ភេទផងដែរ។ រោគសញ្ញាផ្សេងទៀតមានដូចជាគ្រុនក្តៅ ឈឺក្បាល ឈឺខ្នង ឈឺសាច់ដុំ ឈឺសន្លាក់ ឡើងកូនកណ្តុរ ញ័រញាក់ និងអស់កម្លាំង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ WHO មានវិធីបញ្ឈប់ជំងឺ mpox

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ នាទីutes មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ១៥ នាទីutes មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ៤០ នាទីutes មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានជាតិ៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

នយោបាយ៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម