Connect with us

ព័ត៌មានជាតិ

ទិន្នន័យមន្រ្តីអប់រំថ្នាក់ក្រោមជាតិជាង​៩៨% បានធ្វើបច្ចុប្បន្នភាព ខណៈក្នុងវិស័យសុខាភិបាល បានជិត៦៩%

បានផុស

នៅ

ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការថ្នាក់ក្រោមជាតិនៅក្នុងវិស័យអប់រំសម្រេចបានជាង ៩៨% និងវិស័យសុខាភិបាលសម្រេចបានជិត ៦៩%។ នេះបើតាមការឱ្យដឹងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងមុខងារសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រចាំខែសីហា ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ លោក ឡុង សារឿន អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្រ្តីតាមឌីជីថល បានរាយការណ៍ពីវឌ្ឍនភាពនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការចូលក្នុងប្រព័ន្ធនៅថ្នាក់ក្រោមជាតិ។ ក្នុងនោះ ចំពោះវិស័យអប់រំ ជាលទ្ធផល អង្គភាពអប់រំដែលបានធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីក្នុងប្រព័ន្ធរួចរាល់បានចំនួន ៧ ៨១៣អង្គភាពអប់រំលើ ៧ ៩២៦អង្គភាព ស្មើនឹង ៩៨.៥៧% ចំណែកខាងវិស័យសុខាភិបាលវិញ ជាលទ្ធផល មូលដ្ឋានសុខាភិបាល ដែលបានធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ​ និងទិន្នន័យមន្រ្តី ក្នុងវិស័យសុខាភិបាលបានចំនួន ១ ០៦៧អង្គភាពលើ ១ ៥៤៨ មូលដ្ឋានសុខាភិបាល ស្មើនឹង ៦៨.៩៣%។

បើតាមការគូសបញ្ជាក់របស់មន្ត្រីក្រសួងមុខងារសាធារណៈ គោលបំណងនៃការរៀបចំប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលចូលក្នុងប្រព័ន្ធ ជាប្រព័ន្ធព័ត៌មានវិទ្យា និងជាមធ្យោបាយសម្រាប់ប្រមូលទិន្នន័យរចនាសម្ព័ន្ធអង្គភាពអប់រំ និងសុខាភិបាលថ្នាក់ក្រោមជាតិ និងមន្រ្តីបម្រើការងារតាមអង្គភាពនីមួយៗ ដើម្បីមានមូលដ្ឋានទិន្នន័យច្បាស់លាស់យកមកវិភាគក្នុងការពង្រាយមន្រ្តី ការប្រើប្រាស់ មន្រ្តី ការជ្រើសរើសមន្រ្តី ឱ្យមានប្រសិទ្ធភាព។  

លើសពីនេះ ក៏ជាការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពវិស័យអប់រំ ជាពិសេសចាប់ពីថ្នាក់មតេយ្យសិក្សាដល់បឋមសិក្សា និងលើកកម្ពស់គុណភាពវិស័យសុខាភិបាល ជាពិសេសនៅតាមមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត១ មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណ៉ំសកម្មភាពបង្រ្គប់កម្រិត២ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ថែមទាំងជំរុញការអនុវត្តការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៥ នាទី មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ១ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

Sokha Hotels

ព័ត៌មានពេញនិយម