Connect with us

ជីវិតកម្សាន្ដ

សុខ ពិសី បរិច្ចាគថវិកា ២ ពាន់ដុល្លារ ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

បានផុស

នៅ

តារា​ចម្រៀង​សំនៀង​ផ្អែម កញ្ញា សុខ ពិសី បាន​ប្រកាស​ចូលរួម​បរិច្ចាគ​នូវ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ២ ពាន់​ដុល្លារ ដល់ «មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​» ដើម្បី​ឆ្លើយតប​តាម​ការ​អំពាវនាវ​របស់ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​កត់សម្គាល់​ស្រប​ពេល​មាន​ការ​អំពាវនាវ​របស់ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា គេ​សង្កេត​ឃើញ​មាន​កំពូល​តារា​ចម្រៀង​ល្បីៗ ជា​ច្រើន​រូប​របស់​កម្ពុជា ព្រមទាំង​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន បាន​នាំ​គ្នា​ផុស​ផុល​ក្នុង​ការ​ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ដល់​«មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​»។

តារា​ចម្រៀង​ស្រី​ជួរមុខ​របស់​ផលិតកម្ម​សាន់​ដេ កញ្ញា សុខ ពិសី បញ្ជាក់​ឲ្យ​ដឹង​ថា «នាង​ខ្ញុំ សុខ ពិសី សូម​ចូលរួម​បរិច្ចាគ​ថវិកា​ចំនួន ២ ពាន់​ដុល្លារ ដល់ «មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​» ដោយ​ផ្ដោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដោយ​ក្ដី​គោរព​ស្រលាញ់​ពី​នាង​ខ្ញុំ»។

តាម​ការ​កត់​សម្គាល់ នេះ​ពុំ​មែន​ទើប​ជា​លើក​ទី ១ នោះ​ទេ សម្រាប់​តារា​ចម្រៀង​លំដាប់​ជួរមុខ​របស់​ផលិតកម្ម​សាន់​ដេ កញ្ញា សុខ ពិសី ដែល​បាន​ចូលរួម​ជួយ​ដល់​កិច្ច​ការងារ​សង្គម និង​មនុស្សធម៌​ផ្សេងៗ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា។ ជាក់ស្ដែង​ពេលនេះ នាង​បាន​បរិច្ចាគ​ថវិកា​ចំនួន ២ ០០០ ដុល្លារ ដល់​«​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​» ផង​ដែរ។

អ្នក​ស្នេហា និង​គាំទ្រ​វិស័យ​សិល្បៈ​របស់​ខ្មែរ បាន​មើល​ឃើញ​ថា តារា​ចម្រៀង​ស្រី​សំឡេង​ស្រទន់ កញ្ញា សុខ ពិសី ថ្វីត្បិត​បច្ចុប្បន្ន​នាង​មាន​វ័យ​ច្រើន​បន្តិច​ក៏​ពិត​មែន ប៉ុន្តែ​បើ​កត់សម្គាល់​ប្រជាប្រិយភាព និង​ការ​គាំទ្រ នៅតែ​រក្សា​បាន​ដូចដើម។ ការ​រក្សា​បាន​ប្រជាប្រិយភាព និង​ការ​គាំទ្រ​នេះ ក៏​ព្រោះតែ​ស្រី​ស្រស់ សុខ ពិសី គឺជា​អ្នក​ចម្រៀង​ខ្មែរ​មួយ​រូប​ដែល​មាន​សមត្ថភាព​ច្រៀង​បាន​ល្អ បូករួម​រូប​សម្រស់​ស្រស់​ស្អាត និង​ទេពកោសល្យ​សិល្បៈ​ជាដើម៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា១៣ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

តាំងផលិតស្រា
សន្តិសុខសង្គម១៣ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម