Connect with us

ជីវិតកម្សាន្ដ

ចិត្ត កញ្ចនា៖ ខ្ញុំពិតជាមានមោទនភាពសម្រាប់ការនាំយកតន្រ្តីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

បានផុស

នៅ

តារា​ចម្រៀង​កញ្ញា ចិត្ត កញ្ចនា បាន​សម្ដែង​ក្តី​​មោទនភាព​ជាខ្លាំង​ដែល​កន្លង​មក​នាង​បាននាំយក​តន្រ្តី​កម្ពុជាទៅ​កាន់​ឆាកអន្តរជាតិ ដោយ​ទទួល​បានការគាំទ្​រយ៉ាង​ច្រើនកុះករ​ពី​សំណាក់​ទស្សនិកជន​កូរ៉េ និង​សិល្បករ​អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដណាស់​កាល​ពីថ្មីៗ​នេះ តារា​ចម្រៀងOriginal Song កញ្ញា ចិត្ត កញ្ចនា គឺត្រូវ​បាន​អញ្ចើញ​ចូលរួម​សម្តែង​ដោយ​តំណាង​ឱ្យវិស័យ​ចម្រៀង​តន្ត្រី​យុវវ័យ​កម្ពុជា​ក្នុង​ពិធី ប្រគំ​​តន្ត្រី​អាស៊ាន- កូរ៉េ ROUND FESTI VAL នាអំឡុង​ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។ វត្តមាន​ របស់​តារាច​ម្រៀងវ័យក្មេង ចិត្ត កញ្ចនា ក៏ទទួល​បានការគាំទ្រ និង​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅផងដែរ។

បន្ទាប់ពី​បាន​បង្ហាញ​ខ្លួន​ទៅ​កាន់​ឆាកអន្តរជាតិ​នោះ​កញ្ញា ចិត្ត កញ្ចនា បាន​ទម្លាយ​ប្រាប់ពីអារម្មណ៍របស់​ខ្លួន​ដូច្នេះថា នាងខ្ញុំពិតជាមានមោទនភាព​សម្រាប់ការនាំ​យក​តន្រ្តីកម្ពុជា​ទៅកាន់​ឆាកអន្តរជាតិ​ជាមួយការសាទរដែល​មិនអាចបំភ្លេច​បានពីទស្សនិកជន​កូរ៉េ សិល្បករអន្តរជាតិ ជាពិសេស​អ្នករៀបចំ​កម្មវីធីពី​ប្រទេសកូរ៉េផ្ទាល់​

ដោយឡែក អ្វីដែលកាន់តែ​ធ្វើឲ្យតារាចម្រៀងរូបនេះ​រំភើបខ្លាំងថែម​ទៀតនោះ​គឺ ចិត្ត កញ្ចនា ក៏ត្រូវ​បានលោកជំទាវ​បណ្ឌិត​សភាចារ្យ​រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង​វិចិត្រសិល្ប ភឿង សកុណា អនុញ្ញាត​ឱ្យ​នាង និងក្រុម​ការងារ RONDOM Entertainment ជួបសម្តែងការគួរសមទៀត​ផងកាលពីថ្ងៃទី២៦ ខែសីហា កន្លង​ទៅ​នេះ។

លោកជំទាវ​បណ្ឌិត​សភាចារ្យ​រដ្ឋមន្ត្រី បាន​អបអរសាទរដល់កញ្ញា ចិត្ត កញ្ចនា តារា​ចម្រៀង និងអ្នកនិពន្ធ​ចម្រៀង​ដែល​ត្រូវបានជ្រើសរើស​ឲ្យចូលរួម​សម្តែង​តំណាងឱ្យវិស័យ​ចម្រៀង​តន្ត្រី​យុវវ័យ​កម្ពុជា​ក្នុងពិធី​ប្រគំតន្ត្រី​អាស៊ាន -កូរ៉េ ROUND កាល​ពីខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុង​ប៊ូសាន សាធារណរដ្ឋកូរ៉េ។

ក្នុងជំនួប​នេះ លោក​ជំទាវបណ្ឌិត​សភាចារ្យរដ្ឋមន្ត្រី បាន​ផ្តល់​ប័ណ្ណសរសើរ​ដល់​តារាចម្រៀង​កញ្ញា ចិត្ត កញ្ចនា និង​ក្រុមការងារ RONDOM Entertainment និង​​បាន​វាយតម្លៃខ្ពស់ក្នុងការចូលរួមសកម្មភាពផ្សព្វផ្សាយ​សិល្បៈវប្បធម៌​ខ្មែរលើឆាកអន្តរជាតិ។

តារាចម្រៀងកញ្ញា ចិត្ត កញ្ចនា បានឆ្លើយតប​យ៉ាងរំភើបថា “ក្មួយពិតជា​មានកិត្តយស និង​សូមអរគុណ​លោកជំទាវ​បណ្ឌិត​សម្រា​ប់ពាក្យលើកទឹកចិត្ត ការសរសើរ និង​ការស្វាគមន៍​យ៉ាងកក់ក្តៅ”៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥៥ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម