Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយបាក់​ទំនប់​វារីអគ្គិសនី១ថ្ងៃ អ្នកស្លាប់កើនដល់១៣៨នាក់​នៅស៊ូដង់​

បានផុស

នៅ

ប្រទេសស៊ូដង់បានជួបប្រទះ​នូវការ​បាក់​ទំនប់​វារីអគ្គិសនី​​ក្រោយ​ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់​ចាប់តាំងពីខែ​​កក្កដា​ ដោយ​បង្ក​ឡើង​ជា​​ទឹកជំនន់​នៅភាគខាងជើង និងខាងកើតប្រទេសដែល​បណ្តាល​​ឱ្យ​មាន​ការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ និង​បណ្តាល​ឱ្យ​ចំនួនអ្នកស្លាប់បានកើនដល់១៣៨នាក់​​ក្នុងស្ថានភាព​​​ទឹកជំនន់​នៅ​តែ​ធ្ងន់ធ្ងរ​។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu របស់ប្រទេសតួកគី​នៅ​ថ្ងៃទី២៧ខែសីហានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទឹកជំនន់នេះបានបង្កឲ្យមានផលប៉ះពាល់ទៅដល់រដ្ឋចំនួន១០ ខណៈដែលចំនួនគ្រួសារដែលរងផលប៉ះពាល់បានកើនឡើងដល់ ៣១៦៦៦ គ្រួសារ និងមនុស្សដល់ ១២៩៦៥០នាក់ ហើយចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់​១៣៨​នាក់​។ ជាមួយគ្នានេះ ផ្ទះចំនួន១២៤២០ខ្នងបានខូចខាតទាំងស្រុង និង១១៤៧២ បានខូចខាតដោយផ្នែក ដោយសារតែភ្លៀងធ្លាក់ខ្លាំងនឹងទឹកជំនន់ហូរកាត់ ហើយការខូចខាតភាគច្រើនគឺនៅក្នុងរដ្ឋភាគខាងជើង និងតំបន់ក្បែរទន្លេNile។

លើសពីនេះភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសៅរ៍បានជន់លិចតំបន់ Arbaat ភាគខាងជើងទីក្រុង Port Sudan ដែលបណ្តាលឱ្យបាក់ទំនប់​វារីអគ្គិសនី Arbaat និងបានជន់លិចភូមិជាច្រើន។ Arbaat គឺជាអាងស្តុកទឹកនិងជាប្រភពទឹកដ៏សំខាន់សម្រាប់កំពង់ផែស៊ូដង់។ ក្នុងហេតុការណ៍បាក់ទំនប់់នេះ អ្នកស្ម័គ្រចិត្តក្នុងតំបន់ដែលជួយកិច្ចខិតខំប្រឹងប្រែងសង្គ្រោះបានប្រាប់ AFP ថា មនុស្ស ៦០នាក់បានស្លាប់ រួមទាំងស្ត្រី និងកុមារ ហើយការស្វែងរកកំពុងបន្តរកអ្នកបាត់ខ្លួនចំនួន២១០ នាក់ ខណៈទឹកជំនន់​បាន​បោកបក់បង្កផលប៉ះពាល់ខ្លាំងទៅលើ​ភូមិ​ចំនួន ២០ និង​៥០ ផ្សេងទៀត​រងផលប៉ះពាល់តិចតួច។

(រូបភាព៖ HAC)

ស្របពេលដែលទឹកជំនន់កើតឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសស៊ូដង់ ផលប៉ះពាល់ត្រូវបានគេរំពឹងថានឹងកាន់តែអាក្រក់នៅឆ្នាំនេះ បន្ទាប់ពីមានការប្រយុទ្ធគ្នាជាង១៦ខែរវាងមេទ័ពគូប្រជែង ដែលបានរុញច្រានប្រជាជនរាប់លាននាក់ឱ្យផ្លាស់ទីលំនៅទៅក្នុងតំបន់ទឹកជំនន់។

លើសពីនេះ អាជ្ញាធរស៊ូដង់ និងអង្គការសហប្រជាជាតិបានរាយការណ៍ពីការកើនឡើងនៃករណីជំងឺអាសន្នរោគ ចំពេលមានភ្លៀងធ្លាក់ខ្លាំង ខណៈប្រទេសស៊ូដង់មានករណីជំងឺអាសន្នរោគដែលឆ្លងចេញពីទឹកដែលរងការបំពុលដោយសារទឹកជំនន់ ដែលយ៉ាងហោចណាស់មាន ១១៣២៧ ករណីដែលក្នុងនោះមាន ៣១៦ នាក់បានស្លាប់ចាប់តាំងពីខែមិថុនាឆ្នាំ២០២៣។

គួរបញ្ជាក់ថាសង្រ្គាមបានផ្ទុះឡើងក្នុងប្រទេសចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ រវាងកងទ័ពស៊ូដង់ ក្រោមការដឹកនាំរបស់ប្រទេសលោក Abdel Fattah al-Burhan និងកងកម្លាំងប្រដាប់អាវុធ Rapid Support Force ដែលត្រូវបានបញ្ជាដោយអតីតអនុប្រធានាធិបតីរបស់លោក Burhan គឺលោក Mohamed Hamdan Daglo ដែលភាគីទាំងសងខាងត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម រួមទាំងការកំណត់គោលដៅជនលើស៊ីវិល និងរារាំងជំនួយមនុស្សធម៌៕

(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ១ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា១ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២២ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម