ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនវៀតណាមត្រៀមដើម្បីរក្សាទីផ្សារនៅអឺរ៉ុប មុនពេលច្បាប់ប្រឆាំងការកាប់បំផ្លាញព្រៃឈើចូលជាធរមាន
សហគ្រាសវៀតណាមមួយចំនួន បានប្រញាប់ប្រញាល់រៀបចំផែនការតំបន់ដាំដុះរបស់ខ្លួន ដើម្បីគោរពតាមតម្រូវការនៃបទប្បញ្ញត្តិស្តីពីការកាប់បំផ្លាញព្រៃឈើរបស់សហភាពអឺរ៉ុប (EUDR) ក្នុងគោលបំណងរក្សាឱ្យបាននូវទីផ្សារនាំចូលដ៏តឹងរឹងរបស់សហភាពអឺរ៉ុប ខណៈឧស្សាហកម្មឈើ កាហ្វេ និងកៅស៊ូវៀតណាម រំពឹងថានឹងរងផលប៉ះពាល់ខ្លាំង ជាងគេ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ក្រុមហ៊ុនពាណិជ្ជកម្ម សេវាកម្ម និងទេសចរណ៍ Kim Thông បាននិយាយថា ខ្លួនបានជ្រើសរើសដំណាំវត្ថុធាតុដើមដែលដាំដុះលើដីកសិកម្មទាំងស្រុង មិនមែនជាដីព្រៃ ដើម្បីអនុវត្តតាមបទប្បញ្ញត្តិ EUDR ខណៈក្រុមហ៊ុនមានគោលបំណងនាំចេញសណ្តែកដីភ្នំ សណ្ដែកផ្កាយ និងផលិតផ្សេងៗទៀតទៅកាន់ប្រទេសជាទីផ្សារនៅអឺរ៉ុបមួយចំនួន រួមទាំងអាល្លឺម៉ង់ ជាដើម។
ជុំវិញបញ្ហានេះ ក្រុមហ៊ុនភាគ GGTD Joint Stock Company បាននិយាយថា ក្រោមបទប្បញ្ញត្តិ EUDR ការរៀបចំផែនការរយៈពេលវែងសម្រេាប់តំបន់ដាំដុះវត្ថុធាតុដើម គឺជាបញ្ហាដែលសហគ្រាសក្នុងស្រុកគួរតែយកចិត្តទុកដាក់ ហើយក្រុមហ៊ុនខ្លួនឯងផ្ទាល់កំពុងផ្ដោតលើការរៀបចំផែនការនៅក្នុងខេត្តខ្ពង់រាបភាគកណ្ដាល និងតំបន់មួយចំនួននៅភាគខាងជើងប្រទេស ដើម្បីបំពេញតម្រូវការទីផ្សារសហភាពអឺរ៉ុប។
ទោះជាយ៉ាងណាក៏ដោយ សហគ្រាសជាច្រើនមិនបានយល់ច្បាស់អំពីតម្រូវការរបស់ EUDR នោះទេ ដោយខ្លះបានដាក់ញត្តិទៅទីភ្នាក់ងារគ្រប់គ្រងរដ្ឋឱ្យរៀបចំកម្មវិធីបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីជួយពួកគេឱ្យយល់កាន់តែច្បាស់អំពីតម្រូវការជាក់លាក់របស់ EUDR ដោយរៀបចំផែនការផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ឱ្យបានសមស្រប។

មន្រ្តីជំនាញវៀតណាម លើកឡើងថា ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមពី EUDR វៀតណាមចាំបាច់ត្រូវមានក្របខ័ណ្ឌផែនការសកម្មភាពដើម្បីសម្របតាម ហើយអាទិភាពកំពូលគួរតែមានសម្រាប់ការបង្កើតសម្ព័ន្ធភាពសាធារណៈ និងឯកជន ដើម្បីផ្លាស់ប្តូរព័ត៌មាន និងធានាសុវត្ថិភាពទិន្នន័យ និងការកសាងប្រព័ន្ធព្រៃឈើ និងផលិតកម្មដែលឆ្លើយតបនឹង EUDR ។
គួរគូសបញ្ជាក់ថា EUDR ដែលចូលជាធរមានកាលពីខែមិថុនា ឆ្នាំមុន បានកំណត់ថា ផលិតផលដែលដាក់លក់លើ ឬនាំចេញពីទីផ្សារអឺរ៉ុប ត្រូវតែអាចតាមដានបាន មិនជាប់ពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈើ និងផលិតដោយស្របច្បាប់។ ក្រុមហ៊ុនធំៗដែលនាំចូលទំនិញទៅសហភាព ត្រូវតែគោរពបទប្បញ្ញត្តិចាប់ពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ តទៅ ខណៈសហគ្រាសធុនតូច និងមធ្យម ត្រូវអនុវត្តចាប់ពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥។
បើតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ឧស្សាហកម្មឈើ កាហ្វេ និងកៅស៊ូរបស់វៀតណាម នឹងរងផលប៉ះពាល់ខ្លាំងជាងគេដោយបទប្បញ្ញត្តិ EUDR ខណៈសហភាពអឺរ៉ុប គឺជាទីផ្សារដ៏ធំ និងសំខាន់សម្រាប់ផលិតផលកសិកម្មរបស់វៀតណាម និងទំនិញផ្សេងៗទៀត។ ក្នុងឆ្នាំ ២០២៣ វៀតណាមបាននាំចេញផលិតផលដែលមានតម្លៃជាង ៥៣ ប៊ីលានដុល្លារទៅកាន់ប្លុកនេះ ដោយមានទំនិញសំខាន់ៗរួមមានកាហ្វេ កៅស៊ូ និងឈើ។ អ្នកជំនាញពាណិជ្ជកម្មជឿជាក់ថា ចំណូលនៃការនាំចេញរបស់វៀតណាមទៅកាន់អឺរ៉ុប អាចកើនឡើងគួរឱ្យកត់សម្គាល់ ប្រសិនបើសហគ្រាសវៀតណាមអាចគោរពតាមបទប្បញ្ញត្តិ EUDR៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង