Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារ​ពិភព​លោក​រំពឹង​កំណើន​ ៦,១ ភាគរយ​ សម្រាប់​សេដ្ឋកិច្ចវៀតណាម​ ជំរុញ​ដោយ​ការ​នាំ​ចេញ​ និងវិស័យទេសចរណ៍

បានផុស

នៅ

របាយការណ៍​ចុង​ក្រោយ​របស់​ធនាគារ​ពិភព​លោក​ បាន​បង្ហាញ​ថា​ សេដ្ឋកិច្ច​របស់​វៀតណាម​រំពឹង​ថា​នឹង​មាន​កំណើន​ដ៏​រឹង​មាំបំផុត​មួយ​​​​ក្នុង​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​ ដែល​ជំរុញ​ដោយ​ការ​នាំ​ចេញ​ផលិតផលចេញ​ពី​រោង​ចក្រ​ ​ទេសចរណ៍ និងការ​ស្ទុះ​ឡើង​វិញ​នៃ​ការ​ប្រើ​ប្រាស់​ និង​ការ​វិនិយោគ​អាជីវកម្ម។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​វៀតណាម​ Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេដ្ឋកិច្ច​វៀតណាម​ រំពឹង​ថា​នឹង​កើន​ឡើង​ ៦,១ ភាគរយ​ ក្នុង​ឆ្នាំ​ ២០២៤ និង​កើន​ឡើង​ ៦,៥ ភាគរយ ក្នុង​ឆ្នាំ​ ២០២៥ និង​ឆ្នាំ​ ២០២៦ ធៀប​នឹង​កំណើន​ ៥ ភាគរយ​ កាល​ពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​​​របាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំចុងក្រោយរបស់ធនាគារ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃចន្ទ​​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ របាយការណ៍​បាន​គូស​បញ្ជាក់​ថា​ សេដ្ឋកិច្ច​មិនទាន់ត្រឡប់ទៅរកគន្លង​កំណើន​មុន​វិបត្តិ​ជំងឺរាតត្បាត​កូវីដ១៩​នៅ​ឡើយ​ទេ​ ដោយ​ព្រមាន​បន្ត​ថា​ គុណភាពទ្រព្យសកម្មរបស់ធនាគារ នៅតែជាកង្វល់មួយដោយសារការកើនឡើងនៃប្រាក់កម្ចីមិនដំណើរការ (NPLs) ហើយ​បញ្ហា​នេះ​គួរ​តែ​ត្រូវ​ត្រួត​ពិនិត្យ​ឱ្យ​ដិត​ដល់​។ ​សេដ្ឋកិច្ច​​វៀតណាម មាន​កំណើន​ប្រមាណ ៧,០២ ភាគរយ​ នៅឆ្នាំ​ ២០១៩ ពោលគឺ​មុន​វិបត្តិ​កូវីដ១៩​។ ​

ប្រធានផ្នែកប្រតិបត្តិរបស់ធនាគារពិភពលោកប្រចាំ​តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ​ទទួល​បន្ទុក​លើ​ម៉ាក្រូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ លោក Sebastian Eckardt ​បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ក្នុងអំឡុងពេលឆមាសទី១នៃឆ្នាំនេះ សេដ្ឋកិច្ចរបស់វៀតណាមទទួលបានអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញនៃតម្រូវការនាំចេញ»។ យ៉ាង​ណា​មិញ​ លោក​បន្តថា​៖​ «ដើម្បីរក្សាសន្ទុះកំណើន​ អាជ្ញាធរគួរតែធ្វើ​កំណែទម្រង់រចនាសម្ព័ន្ធឱ្យស៊ីជម្រៅ បង្កើនការវិនិយោគសាធារណៈ ខណៈ​គ្រប់គ្រងដោយប្រុងប្រយ័ត្ននូវហានិភ័យហិរញ្ញវត្ថុដែលកំពុងកើតឡើង»។

ចំណែក​ឯ​សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំ​វៀតណាម​ លោកស្រី​ Dorsati Madani បាន​លើក​ឡើង​ថា ទស្សនវិស័យសេដ្ឋកិច្ចរបស់​វៀតណាម​ មានភាពវិជ្ជមាន​ដោយ​អាច​ទប់​ទល់​ជាមួយ​ហានិភ័យ​ផ្សេង​ៗ ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ ដែល​រួម​មាន​ដូចជា​ កំណើនសេដ្ឋកិច្ចពិភពលោកយឺតជាងការរំពឹងទុក ជាពិសេសក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗ ដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចិនជាដើម​។​

នៅក្នុងស្រុកវិញ​ ការចុះខ្សោយនៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អាចបំផ្លាញទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងប៉ះពាល់ដល់ការប្រើប្រាស់ និងការវិនិយោគ ខណៈការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ អាចចំណាយពេលយូរជាងការរំពឹងទុក ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការវិនិយោគរបស់វិស័យឯកជន។

លើសពីនេះ ប្រសិនបើគុណភាពទ្រព្យសកម្មរបស់វិស័យហិរញ្ញវត្ថុចុះខ្សោយបន្ថែមទៀត សមត្ថភាពផ្តល់ប្រាក់កម្ចីរបស់ធនាគារអាចនឹងធ្លាក់ចុះ ស្រប​ពេល​ដែល​គ្រោះមហន្តរាយធម្មជាតិទាក់ទងនឹងអាកាសធាតុ អាចបង្កហានិភ័យ​បន្ទាប់​បន្សំ​ផ្សេង​ៗ​ទៀត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ នាទី មុន

អាជ្ញាធរចុះកាយសាបបេតុងដែលពលរដ្ឋចាក់បិទផ្លូវទឹក ខណៈពលរដ្ឋថា ទោះកាយរួចក៏ទឹកមិនហូរដែរ ព្រោះប្រព័ន្ធលូចាស់មិនទាន់ស្តារ

ព័ត៌មានជាតិ៣០ នាទី មុន

IMF ជំរុញឱ្យវិស័យឯកជនបន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលដើម្បីធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែរឹងមាំ

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

បំណុលបរទេស​ហ្វីលីពីន កើន​ឡើង​ដល់​ជាង​ ១៣០ ប៊ីលាន​ដុល្លារ​

ព័ត៌មានជាតិ៥១ នាទី មុន

អ្នកនាំពាក្យ បង្ហាញព័ត៌មានបឋមពីផលប៉ះពាល់ជំនន់ទឹកភ្លៀង នៅស្រុកចិត្របុរី ខេត្តក្រចេះ

វប្បធម៌ ជំនឿ៥៨ នាទី មុន

សែនព្រះខែចប់ភ្លាម តារានិករ ៤ ប្រុងខ្លួនទទួលលាភសំណាងលុយកាក់ និងវិបុលភាពក្នុងជីវិត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មនុស្សយ៉ាងតិច២៤​នាក់​ស្លាប់ និង​៤០​នាក់​​របួស​ក្នុង​ហេតុការណ៍ផ្ទុះ​រថយន្ត​ដឹក​ប្រេង​​នៅ​​ហៃទី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ទឹកជំនន់នៅ មីយ៉ាន់ម៉ា សម្លាប់មនុស្សច្រើនឡើងៗ ដល់ទៅជាង ១០០នាក់ 

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមាន​ឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកនាំពាក្យ៖ ស៊ុយអែត បិទការិយាល័យស្ថានទូតនៅកម្ពុជា ព្រោះត្រូវអភិវឌ្ឍន៍ រក្សាសន្តិភាពប្រទេសជិតខាងខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម