Connect with us

ជីវិតកម្សាន្ដ

ឧកញ៉ា ព្រាប សុវត្ថិ គាំទ្រពេញទំហឹងចំពោះការបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន”

បានផុស

នៅ

បន្ទាប់ពី​ចូលរួម​បរិច្ចាគ​ថវិកា​ចំនួន ២០០ លាន​រៀល ដល់ «មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​» កំពូល​តារា​ចម្រៀង​ងារ​ជា​ឧកញ៉ា ព្រាប សុវត្ថិ បាន​ប្រកាស​ពី​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ដែល​បាន​បង្កើត​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្ដោយ​ព្រំដែន​នេះ​ឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ព្រាប សុវត្ថិ បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី ២៧ ខែ​សីហា ឆ្នាំ ២០២៤ ថា លោក​សូម​គោរព និង​គាំទ្រ​សេចក្ដីប្រកាស​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ដែល​បាន​បង្កើត​នូវ​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​តាម​បណ្ដោយ​ព្រំដែន ព្រមទាំង​ផ្ដល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​នៅ​ក្នុង និង​ក្រៅ​ប្រទេស បាន​ចូលរួម​ចំណែក​ផ្ទាល់​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​បុព្វហេតុ​រួមគ្នា​កសាង​ជាតិ​មាតុភូមិ។

កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ បាន​បន្ត​ថា នេះ​ជា​ពេលវេលា​ល្អ​បំផុត​ដែល​ប្រជាជន​ខ្មែរ​ទាំងអស់​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​កម្លាំង​មហា​សាមគ្គី​ជាតិ​ខ្មែរ​គ្រប់​ទិសទី​រួមគ្នា​កសាង ការពារ អភិវឌ្ឍន៍​តាម​តំបន់​ព្រំដែន ឲ្យ​មាន​សុខ​សន្តិភាព និង​បូរណភាព​ទឹកដី ឲ្យ​បាន​រឹងមាំ​គង់វង្ស​រហូត​គ្រប់​ជំនាន់។

លោក​បាន​បញ្ជាក់​ថា «ក្នុងនាម​ខ្ញុំបាទ​ប្រជាពលរដ្ឋ​មួយ​រូប សូម​គាំទ្រ និង​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ចំនួន ២០០ លាន​រៀល ដើម្បី​បង្ហាញ​ពី​ស្មារតី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​តាម​តំបន់​ព្រំដែន»។

បន្ថែម​ពី​នេះ ឧកញ៉ា ព្រាប សុវត្ថិ បាន​បំផុស​ស្មារតី​ដល់​មហាជន​ដែរ​ថា «ខ្ញុំបាទ​សូម​អំពាវនាវ​ពុក​ម៉ែ​បងប្អូន​ចូលរួម​ឲ្យ​បាន​គ្រប់គ្នា ១ ០០០ រៀល ឬ ២ ០០០ រៀល ក្តី គឺ​បង្ហាញ​ពី​ទឹកចិត្ត​បេះដូង និង ឆន្ទៈ នៃ​ការ​ស្រឡាញ់ និង​ប្ដេជ្ញា​ចូលរួម​ការពារ​ទឹកដី​របស់​យើង​ទាំងអស់​គ្នា»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ប៉ូលិស LA ចាប់បាន ចោរបន្លំខ្លួនជាអ្នកពន្លត់អគ្គិភ័យ ចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះដែលត្រូវភ្លើងឆេះ

ព័ត៌មានជាតិ១៥ នាទីutes មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៧ នាទីutes មុន

ខណៈកម្ពុជាកំពុងចុះត្រជាក់ខ្លាំង ឯកឧត្ដម ហ៊ុន ម៉ានី ប្រាប់ឱ្យយកចិត្តទុកដាក់ចំពោះសុខភាពមនុស្សចាស់ និងកុមារ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

អតិរេក​ពាណិជ្ជកម្ម​ចិនប្រចាំឆ្នាំ ២០២៤ ហក់ឡើង​ជិត ១​ ទ្រីលានដុល្លារខ្ពស់​បំផុត​ក្នុង ប្រវត្តិសាស្រ្ត ​

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ចរាចរណ៍៨ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៩ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍៨ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

Sokha Hotels

ព័ត៌មានពេញនិយម