Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ិកស៊ិក ប្រកាស​ផ្អាក​ទំនាក់ទំនង​ការទូត​ជាមួយ​អាមេរិក និង​កាណាដា

បានផុស

នៅ

ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បាន​ប្រកាស​កាលពីថ្ងៃ​ទី​២៧​ខែ​សីហា​ថា រដ្ឋាភិបាល​របស់​លោក​​បានផ្អាក​ទំនាក់​ទំនង​ជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងកាណាដា។ ការ​​សម្រេច​នេះ ធ្វើ​ឡើង​​​​​​​​បន្ទាប់​ពី​មាន​ការ​រិះគន់​ជុំវិញ​សំណើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​ម៉ិកស៊ិក។

ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lopez Obrador បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការ​ផ្អាក​ទំនាក់ទំនង​ជាមួយ​ស្ថានទូត​​នេះ មិនសំដៅ​លើ​ទំនាក់ទំនង​រវាង​ប្រទេស​និង​​ប្រទេស​នោះ​ឡើយ ហើយ​ការ​ផ្អាក​នេះ​ទៀត​សោត​​ក៏​ដោយសារ​តែ​មាន​ការ​រិះគន់​ពី​ស្ថានទូត​ទាំង​នោះ​លើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​របស់​លោក។

ផែនការកែលម្អប្រព័ន្ធតុលាការដែលត្រូវបានស្នើឡើងដោយប្រធានាធិបតីម៉ិកស៊ិក បានបង្ក​ឲ្យ​មានការតវ៉ា និង​បាតុកម្ម​ ព្រម​ទាំង​ការរិះគន់ពីអ្នកវិនិយោគ និងស្ថាប័នហិរញ្ញវត្ថុ​ជា​ច្រើន។

កាលពីសប្តាហ៍មុន ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ប្រចាំ​ម៉ិកស៊ិក លោក Ken Salazar បានហៅសំណើរផ្លាស់ប្តូរប្រព័ន្ធតុលាការថាជា «ហានិភ័យ» ចំពោះលទ្ធិប្រជាធិបតេយ្យ ដែលនឹងធ្វើឲ្យមានគ្រោះថ្នាក់ដល់ទំនាក់ទំនងពាណិជ្ជកម្មរបស់ម៉ិកស៊ិកជាមួយ​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន។

លោក Lopez Obrador បាន​​ស្ដី​បន្ទោស​ឯកអគ្គរដ្ឋទូត​អាមេរិក ​ដោយ​និយាយ​ថា​​វា​ជា​រឿង​​​ដែល​​រំលោភ​លើ​អធិបតេយ្យភាព​ម៉ិកស៊ិក។

យ៉ាង​ណា លោក Salazar បាន​បន្ទន់​ឥរិយាបថ​របស់​លោក ហើយ​បាន​​សរសេរនៅលើ​បណ្ដាញ​សង្គម X ថា​លោក​បើកចំហសម្រាប់កិច្ច​សន្ទនា។ លោកបានបន្ថែមកាលពីថ្ងៃអង្គារថា៖ «យើងតែងតែធ្វើការដោយការគោរពបំផុតចំពោះអធិបតេយ្យភាពរបស់ប្រទេសម៉ិកស៊ិក»។

ប្រធានាធិបតីម៉ិកស៊ិក បាន​លើក​ឡើង​ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក​ជា​​អ្នក​នៅ​ពី​ក្រោយការរិះគន់របស់​លោក Salazar។ លោក Lopez Obrador បាន​បន្ត​ថា៖ «យើងនឹងមិនប្រាប់គាត់ (Salazar) ឲ្យ​ចាកចេញពីប្រទេសនោះទេ។ ខ្ញុំសង្ឃឹមថា ពួកគេសន្យាថានឹងគោរពឯករាជ្យភាពរបស់ប្រទេសម៉ិកស៊ិក និងអធិបតេយ្យភាពរបស់ប្រទេសយើង។ ប៉ុន្តែ​ដរាបណា​វា​នៅ​តែ​កើតឡើង ហើយពួកគេបន្តគោលនយោបាយទាំងនេះ យើង​នៅ​តែ​ផ្អាក (ទំនាក់ទំនង​ការទូត)»។

បន្ថែម​ពី​នេះ លោក Lopez Obrador ក៏បានចោទប្រកាន់ឯកអគ្គរដ្ឋទូតកាណាដាថាបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ម៉ិកស៊ិក​ផង​ដែរ ដោយ​បង្ហាញពីការភ័យខ្លាចចំពោះសំណើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ។

សូម​បញ្ជាក់​ថា បើ​យោង​តាម​​​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក ទំនាក់ទំនងពាណិជ្ជកម្ម​រវាង​ម៉ិកស៊ិក សហរដ្ឋអាមេរិក និងកាណាដា ​មាន​ទំហំ​ទឹក​ប្រាក់​​​ប្រមាណ ១,៨​ទ្រីលាន​ដុល្លារ​​កាល​ពី​​ឆ្នាំ​២០២២៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៨ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៨ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម