Connect with us

កីឡា

កីឡាករ Juan Izquierdo បាត់បង់ជីវិត បន្ទាប់ពីដួលនៅទីលានសប្តាហ៍មុន

បានផុស

នៅ

ក្លិប Nacional បានប្រកាសពី​ខ្សែការពារសញ្ជាតិអ៊ុយរូហ្គាយ Juan Izquierdo ដែលមានបញ្ហាបេះដូងបានដួលនៅលើទីលានកាលពីសប្ដាហ៍មុនបានទទួលមរណភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិប Nacional បានសរសេរនៅលើផ្សព្វផ្សាយបណ្ដាញសង្គម X ថា ៖«វាគឺជារឿង​មួយដ៏​សោក​សៅ និងតក់ស្លុតបំផុតនៅក្នុងចិត្តរបស់យើងដែលក្លិប​ Nacional ប្រកាសពីការស្លាប់របស់កីឡាករ Juan Izquierdo។ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារ មិត្តភ័ក្តិ សហការី និងមនុស្សជាទីស្រលាញ់របស់គាត់។ ក្លិប Nacional​កំពុងកាន់ទុក្ខចំពោះការបាត់បង់នេះ»។

កីឡាករ Juan Izquierdo ​វ័យ២៧ឆ្នាំ​បាន​ទទួល​ការ​ព្យាបាល​ពី​គ្រូពេទ្យ​ចាប់​តាំង​ពី​ដួល​ក្នុង​អំឡុង​ពេល​ប្រកួត Copa Libertadores ជាមួយក្លិប Sao Paulo កាល​ពី​ថ្ងៃ​ទី២២ ខែ​សីហា នៅ​ប្រទេស​ប្រេស៊ីល។

លោក Alejandro Dominguez ប្រធានគណៈគ្រប់គ្រងបាល់ទាត់អាមេរិកខាងត្បូង ក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារផងដែរ។ ចំណែកក្លិប Sao Paulo ក៏​មាន​ការ​សោកស្ដាយជាខ្លាំងចំពោះព័ត៌មាននេះ ហើយចាត់ទុក​ជាថ្ងៃដ៏សោកសៅសម្រាប់បាល់ទាត់អាមេរិកខាងត្បូង។

កីឡាករ Izquierdo បានដួលសន្លប់នៅនាទី៨៤ ក្នុងការប្រកួតនៅកីឡដ្ឋាន Morumbi។ រូបគេត្រូវបានយកពីទីលានប្រកួតបញ្ចូទៅក្នុងរថយន្តសង្គ្រោះ មុនពេលបញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ Albert Einstein៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

Sokha Hotels

ព័ត៌មានពេញនិយម