ព័ត៌មានអន្ដរជាតិ
បាតុករឥណ្ឌាដាក់សម្ពាធកាន់តែខ្លាំងលើប្រព័ន្ធយុត្តិធម៌ ក្រោយការរំលោភសម្លាប់អ្នកគ្រូពេទ្យ
ប៉ូលិសនៅទីក្រុង Kolkata ភាគខាងកើតប្រទេសឥណ្ឌា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបំបែកក្រុមបាតុកររាប់ពាន់នាក់ ដែលទាមទារយុត្តិធម៌ចំពោះការរំលោភនិងសម្លាប់គរុសិស្សពេទ្យនៅមន្ទីរពេទ្យរដ្ឋមួយកាលពីដើមខែនេះ ខណៈការតវ៉ាបន្តឡើងកម្តៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៨ខែសីហានេះ។
គួររម្លឹកថា រាងកាយអាក្រាតពាក់កណ្តាលខ្លួនរបស់ស្រ្តីវ័យ៣១ឆ្នាំដែលមានរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានរកឃើញនៅក្នុងសាលសិក្ខាសាលានៅមហាវិទ្យាល័យវេជ្ជសាស្ត្រ RG Kar ជាកន្លែងដែលនាងធ្វើការនិងសម្រាកក្នុងអំឡុងពេលផ្លាស់ប្តូរវេនប្រចាំការរបស់នាង។ ការប្រទះឃើញសាកសពនេះត្រូវបានសង្ស័យថា ជាករណីរំលោភបូកនិងសម្លាប់បានធ្វើឲ្យមានការផ្ទុះកំហឹងទូទាំងប្រទេសជុំវិញវិបត្តិអំពើហិង្សាលើស្ត្រី។
កាលពីថ្ងៃអង្គារ មនុស្សរាប់ពាន់នាក់បានដើរដង្ហែទៅកាន់អគាររដ្ឋាភិបាលក្នុងទីក្រុង Kolkata ដោយទាមទារឲ្យលោក Mamata Banerjee អភិបាលរដ្ឋ Bengal ចុះចេញពីតំណែង។ ជុំវិញករណីនេះ អ្នកស្ម័គ្រចិត្តនៅមន្ទីរពេទ្យម្នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដែលឥឡូវនេះត្រូវបានប្រគល់ទៅឱ្យការិយាល័យស៊ើបអង្កេតកណ្តាល (CBI) របស់ប្រទេសឥណ្ឌា បន្ទាប់ពីមានការរិះគន់ពីដំណើរការយឺតយ៉ាវរបស់ប៉ូលីសក្នុងតំបន់។
នៅក្នុងក្បួនតវ៉ានោះ បាតុករបានស្រែកពាក្យស្លោកនិងប៉ះទង្គិចជាមួយប៉ូលិសដែលបានប្រើដំបងបំបែកហ្វូងមនុស្ស។ បើទោះបីជាបាតុករថា មានបំណងតវ៉ាដោយសន្តិវិធី ប៉ុន្តែមន្រ្តីប៉ូលិសបានឲ្យដឹងថាបាតុករយ៉ាងតិច ១០០នាក់ត្រូវបានចាប់ខ្លួនពីបទបង្កអំពើហិង្សា។
លើសពីនេះការតវ៉ាជាបន្តបន្ទាប់បានកើតឡើងចាប់តាំងពីមានការសម្លាប់នៅថ្ងៃទី៩ខែសីហា និងក៏មានការតវ៉ាដ៏ធំបំផុតដែលមានស្ត្រីរាប់ម៉ឺននាក់នៅទូទាំងរដ្ឋ Bengal ចូលរួមក្នុងការហែរក្បួនកាលពីរាត្រីថ្ងៃទី១៤ខែសីហាទាមទារឯករាជ្យដើម្បីរស់នៅក្នុងសេរីភាពនិងដោយគ្មានការភ័យខ្លាច។
តុលាការកំពូលរបស់ប្រទេសឥណ្ឌាបាននិយាយថា ឧបទ្ទវហេតុនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សតិសម្បជញ្ញៈរបស់ប្រទេសជាតិ ហើយបានរិះគន់អាជ្ញាធរចំពោះការគ្រប់គ្រងការស៊ើបអង្កេតដ៏យឺតយ៉ាវនិងគ្មានប្រសិទ្ធិភាព។
ស្របពេលឧប្បត្តិហេតុនៃការរំលោភកាន់តែច្រើនបានធ្វើឱ្យមានផលអវិជ្ជមានជាច្រើននៅក្នុងប្រទេសឥណ្ឌាចាប់តាំងពីការស្លាប់របស់ស្ត្រីម្នាក់នេះ ទោះយ៉ាងណានាយករដ្ឋមន្រ្តី Narendra Modi បាននិយាយថា «អំពើហិង្សាដ៏សាហាវប្រឆាំងនឹងស្ត្រីគួរតែត្រូវបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរនិងឆាប់រហ័ស»៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា