Connect with us

សេដ្ឋកិច្ច

គ្រឹះស្ថានអង្គរឈប់យក ព័ត៌មានភ្ញៀវទេសចរ​​ដែលទិញ​បណ្ណ​ចូលទស្សនា​ ១ ថ្ងៃ

បានផុស

នៅ

គ្រឹះស្ថានអង្គរបានសម្រេចលុបចោលនូវតម្រូវការព័ត៌មានរបស់ភ្ញៀវទេសចរ ដូចជារូបថត សញ្ជាតិ អាយុ និងភេទ សម្រាប់បណ្ណទស្សនារយៈមួយថ្ងៃ ដែលនឹងអនុវត្តចាប់​ពីដំណាច់​ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានអង្គរ នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤ ក្រោមការដឹកនាំរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងរញ្ញវត្ថុ ដើម្បីបង្កភាពងាយស្រួលជូនភ្ញៀវទេសចរ។

កិច្ចប្រជុំបានសម្រេចខាងក្រោម៖

១. សម្រាប់បណ្ណទស្សនារយៈពេល ១ ថ្ងៃ៖ សម្រេចលុបចោលទាំងស្រុង​នូវតម្រូវការព័ត៌មាន​របស់ភ្ញៀវទេសចរដូចជា រូបថត, សញ្ជាតិ, ក្រុម អាយុ និងភេទ រាល់ពេលភ្ញៀវទេសចរ​បរទេស​ចូលទិញបណ្ណទស្សនារមណីយដ្ឋានអង្គរពីគ្រឹះ​ស្ថាន​អង្គរ ចាប់ពីចុងខែ កញ្ញា ឆ្នាំ ២០២៤ តទៅ។

២. សម្រាប់បណ្ណទស្សនារយៈពេល ៣ ថ្ងៃ និង ៧ ថ្ងៃ៖ បន្តអនុវត្តតម្រូវការថតរូបភ្ញៀវ​សម្រាប់​បណ្ណចូលទស្សនា រហូតដល់ចុងឆ្នាំ ២០២៤។

៣. កែសម្រួលប្រព័ន្ធត្រួតពិនិត្យដែលមានភាពសាំញ៉ាំ៖ ធ្វើការកាត់បន្ថយទីតាំងត្រួតពិនិត្យ នៅតាមច្រកចូលទាំង ៤ និងរក្សាទីតាំងត្រួតពិនិត្យនៅតែតាមច្រកចូលប្រាសាទតែប៉ុណ្ណោះ។

៤. ឯកភាពជូនគ្រឹះស្ថានអង្គរអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់លក់បណ្ណ៖ ដោយប្រើ Self- Service Machine និងបង្កើត Mobile App និងជំរុញការទូទាត់ប្រាក់ជាទម្រង់អេឡិចត្រូនិក។

៥. គ្រឹះស្ថានអង្គរ ត្រូវសិក្សាលើការការផ្តល់ជាទម្រង់សំបុត្រពាក់នៅកដៃ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការត្រួតពិនិត្យជូនដល់ភ្ញៀវទេសចរ។

៦. បង្កើតក្រុមការងារចម្រុះ ពិនិត្យ និងសិក្សាលើការកែទម្រង់ការលក់បណ្ណចូលទស្សនារមណីយ ដ្ឋានអង្គរ ដំណាក់កាលទី ២ ដើម្បីធ្វើការសិក្សា និងដាក់ដំណើរការកំណែរទម្រង់បណ្ណចូលទស្ស នារមណីយដ្ឋានអង្គរ ក្នុងការលក់បណ្ណចូលទស្សនាជាក្រុមប្រាសាទ ដោយអនុវត្តចាប់ពីថ្ងៃទី០១ ខែ មករា ឆ្នាំ ២០២៥ តទៅ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

រដ្ឋមន្ត្រីអប់រំ ណែនាំក្រុមការងារជំនាញឱ្យចុះជួយគាំទ្រ សាលារៀនគំរូ ដោយផ្ទាល់

ព័ត៌មានជាតិ៧ នាទី មុន

ខេត្តមណ្ឌលគិរី ដាក់គោលដៅ​ទាក់ទាញ​​ទេសចរ​អ្នកមាន​ និង​ប្រែក្លាយ​​ជាខេត្ត​​អេកូទេសចរណ៍លំដាប់ពិភពលោក

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

មន្ត្រីឥណ្ឌូណេស៊ី​៖ ឧស្សាហកម្មស្បែកជើង អាចរួមចំណែកជំរុញសេដ្ឋកិច្ចរបស់ប្រទេស​

ព័ត៌មានជាតិ១៣ នាទី មុន

កម្ពុជាបាន​ចំណាយ​ជាង១,៦៦៣ ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូតក្នុងរយៈពេល៨ខែឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

៦ខេត្តរបស់ថៃ នៅតែរងគ្រោះ ដោយទឹកជំនន់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ចិន ជំរុញ​ឲ្យ​​ប្រជាជន​ខ្លួន​ប្រញាប់់​ចាក​ចេញ​ពី​អ៊ីស្រាអែល​តាម​ដែល​អាច​ធ្វើ​បាន

Sokha Hotels

ព័ត៌មានពេញនិយម