Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ បញ្ជូនទៅតុលាការ ក្រោយដកហូត​អាវុធចម្ពាមកែច្នៃបាញ់គ្រាប់ដែក

បានផុស

នៅ

ជនជាតិ​វៀតណាម​ម្នាក់ ជា​ម្ចាស់​ក្រុមហ៊ុន CamShip Express ដែល​នាំ និង​បង្ហោះ​ផ្សព្វផ្សាយ​លក់​អាវុធ​ចម្ពាម​កែច្នៃ​បាញ់​គ្រាប់​ដែក​តាម​បណ្ដាញ​សង្គម ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី កាលពី​ថ្ងៃ​ទី ២៧ ខែ​សីហា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ២២ ខែ​សីហា ឆ្នាំ ២០២៤ ក្រុម​ការងារ Hotline Scam 24/7 របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បើក​ការ​ស្រាវជ្រាវ​លើ​ទំព័រ​ហ្វេស​ប៊ុក​ឈ្មោះ D-Store ដែល​បង្ហោះ​ផ្សព្វផ្សាយ​លក់​អាវុធ​ចម្ពាម​កែច្នៃ​បាញ់​គ្រាប់​ដែក​តាម​បណ្ដាញ​សង្គម និង​ឈាន​ទៅ​ដល់​ការ​ចុះ​បង្ក្រាប​ទីតាំង​រក្សា​ទុក និង​ចែកចាយ​អាវុធ​កែច្នៃ​ប្រភេទ​នេះ នៅ​ទីតាំង​មួយ​កន្លែង ស្ថិតនៅ​ផ្ទះ​លេខ ១១ ផ្លូវ ៣១BT សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ដែល​នគរបាល​ឃាត់ខ្លួន​ជា​ម្ចាស់​ក្រុមហ៊ុន CamShip Express ឈ្មោះ Do Hoang Viet ភេទ​ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅផ្ទះ​លេខ ១១ ផ្លូវ ៣១BT សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

ប្រតិបត្តិការ​នេះ ធ្វើឡើង​ក្រោម​បទបញ្ជា​ពី​លោក​នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី លោក​ឧត្ដមសេនីយ៍​ឯក ជា ពៅ អគ្គ​ស្នងការ​រង និង​ជា​ប្រធាន​ក្រុម​ការងារ Hotline Scam 24/7 ដោយ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​មាន​ការ​សម្របសម្រួល​នីតិវិធី​ដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​នោះ​ក៏​មាន​ចូលរួម​ពី​សមត្ថកិច្ច​មូលដ្ឋាន​ពាក់ព័ន្ធ ដូចជា លោក សុខ ពេញវុធ អភិបាលរង នៃ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក សេង គន្ធ អភិបាល នៃ​អភិបាល​ខណ្ឌ​មាន​ជ័យ។

សមត្ថកិច្ច​ជំនាញ​បាន​រក​ឃើញ និង​ដកហូត​សម្ភារៈ​ពាក់ព័ន្ធ​ជា​គ្រឿង​បង្គំ​អាវុធ​កែច្នៃ​មួយ​ចំនួន រួម​មាន កាំភ្លើង (​អាវុធ​ចម្ពាម​កែច្នៃ​បាញ់​គ្រាប់​ដែក​), ខ្សែ​កៅស៊ូ​, ឧបករណ៍​គ្រឿង​បង្គំ និង​គ្រាប់​លោហៈ​ដែក​មួយ​ចំនួន​ធំ។

សូម​ជម្រាប​ដែរ​ថា ក្រុម Hotline Scam 24/7 នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​បញ្ឈប់​នូវ​ការ​ផ្សព្វផ្សាយ និង​ធ្វើ​អាជីវកម្ម​ទិញ​-​លក់ អាវុធ​កែច្នៃ​ផ្សេងៗ តាម​បណ្ដាញ​សង្គម​គ្រប់​ប្រភេទ ដែល​បង្ក​អសន្តិសុខ​ដល់​សង្គម និង​អាយុជីវិត​មនុស្ស។ ប្រសិន​ជា​ពលរដ្ឋ​ដែល​បាន​ទិញ​អាវុធ​កែច្នៃ​គ្រប់​ប្រភេទ សូម​យក​មក​ប្រគល់​ជូន​សមត្ថកិច្ច ឬ​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ ជៀសវាង​សមត្ថកិច្ច​ចុះ​ធ្វើការ​រឹបអូស និង​ឃាត់ខ្លួន​អនុវត្ត​ច្បាប់៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

អ្នកការទូតចាស់វស្សា លោក កែវ ឈា ក្លាយជាតំណាងអចិន្ត្រៃយ៍កម្ពុជានៅអង្គការសហប្រជាជាតិ

ព័ត៌មានជាតិ៥ នាទីutes មុន

សម្តេច ម៉ែន សំអន ថ្លែងអំណរគុណចំពោះបេសកកម្មប្រកបដោយជោគជ័យរបស់ ឯកអគ្គរដ្ឋទូតវៀតណាមនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ប៉ូលិសកូរ៉េនឹងហាមឃាត់ការធ្វើដំណើរលើលោកប្រធានាធិបតី Yoon Suk-yeol

ព័ត៌មានជាតិ១៣ នាទីutes មុន

ប.ស.ស ផ្សព្វផ្សាយលក្ខខណ្ឌ និងនីតិវិធី នៃការផ្ដល់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដល់មន្ត្រី សំដៅធានាប្រសិទ្ធភាពការងារ

សន្តិសុខសង្គម២២ នាទីutes មុន

កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខក្រុមក្មេងទំនើង ១៣ នាក់ បង្កហិង្សា ៥ ករណី

Sokha Hotels

ព័ត៌មានពេញនិយម