Connect with us

កីឡា

ខេត្តស្វាយរៀង បង្កើតពានយុវជនអាយុក្រោម១៣ឆ្នាំ លក្ខណៈមហាជន

បានផុស

នៅ

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បាន​បង្កើតពានរង្វាន់​មហាជន​ថ្នាក់ខេត្តសម្រាប់យុវជនអាយុក្រោម១៣ឆ្នាំ លើកទី១ ក្នុងគោលបំណងលើកស្ទួយវិស័យកីឡាបាល់ទាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពានរង្វាន់យុវជនអាយុក្រោម១៣ឆ្នាំ លើកទី១ ផ្ដោតសំខាន់លើការអភិវឌ្ឍ​យុវជន​ក្នុងខេត្តស្វាយរៀង ដោយមិនអនុញ្ញាតឲ្យកីឡាករនៅ​ខេត្ត​ផ្សេងចូលរួម​ឡើយ។ ពាក្យសុំចូលរួមប្រកួតចាប់​បើក​ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នេះតទៅ។ ការទទួលពាក្យ​ចូលរួមការប្រកួត​នៅខែកញ្ញា។

ការ​ប្រកួតនឹងចាប់ផ្ដើមពីខែតុលា ឆ្នាំ២០២៤ រាល​ថ្ងៃ​ចុងសប្ដាហ៍ នៅកីឡដ្ឋានស្វាយរៀង និងទីលានវិទ្យាល័យ ស្វាយរំពារ។

លក្ខខណ្ឌចូលរួមការប្រកួត៖
-កីឡាករត្រូវមានអាយុក្រោម១៣ឆ្នាំ មានឆ្នាំកំណើតក្នុងឆ្នាំ២០១១ ២០១២ និង២០១៣ និងមានសញ្ជាតិខ្មែរ
-កីឡាករត្រូវមានទីកន្លែងកំណើតនៅក្នុងខេត្តស្វាយរៀង ឬ​មានទីលំនៅបច្ចុប្បន្នក្នុងខេត្តស្វាយរៀង
-ក្រុមមួយអាចមានកីឡាករច្រើនបំផុត២០នាក់ និងមន្រ្ដី​៨នាក់
-ក្រុមទាំងអស់ត្រូវបំពេញសំំណុំលិខិតដូចខាងក្រោម
-ពាក្យសុំចូលរួមប្រកួត​១ច្បាប់
​-បញ្ជីរាយនាមកីឡា២០នាក់​១ច្បាប់
-កិច្ចសន្យា១ច្បាប់
-អាល់ប៊ុមរូបថតកីឡាករ ទំហំ 4×6 ចំនួន១ច្បាប់
-សេចក្ដីចម្លងសំបុត្រកំណើតឬអត្ដសញ្ញាណបណ្ណថតចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន គ្រប់កីឡាករចំនូន១ច្បាប់

រហូត​ដល់​ពេល​នេះ ថ្នាក់​ដឹក​នាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ខេត្ត​ស្វាយរៀង​បាន​រៀបចំ​កម្មវិធី​ប្រកួត​បាល់​ទាត់​ថ្នាក់​ខេត្ត​ជា​ច្រើន​មានដូច​ជា ​ពាន​រង្វាន់​ស្វាយរៀង​ខាប់​អាយុ​១៣​ឆ្នាំ ​ពាន​រង្វាន់​ស្វាយរៀង​ខាប់​អាយុ​១៥​ឆ្នាំ ពាន​រង្វាន់ស្វាយរៀង​ខាប់​អាយុ​១៨​ឆ្នាំ ពាន​រង្វាន់​ស្វាយរៀង​ខាប់​ ពាន​រង្វាន់​ស្វាយរៀង​ខាប់​នារី និង​ពាន​រង្វាន់​ស្វាយរៀង​ស៊ូបភើ​ខាប់៕

អត្ថបទ៖ ផា រតនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៩ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១១ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម