Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុង​ហូជីមិញ ប្រកាសពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កញ្ជ្រឹល ក្រោយ​មាន​មនុស្ស​ស្លាប់​៣​នាក់

បានផុស

នៅ

ទីក្រុងហូជីមិញ​នៅ​ក្នុង​ប្រទេស​វៀតណាម បានប្រកាសពីការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលចំពេលមានករណីឆ្លងកើនឡើង និងមានមនុស្សស្លាប់ចំនួន​៣នាក់។ នេះ​គឺ​ជា​ការ​ប្រកាស​លើក​ដំបូង​ហើយ​អំពី​​ការ​សាយភាយ​​នៃ​ជំងឺ​កញ្ជ្រឹល​នៅ​ក្នុង​ទីក្រុង​ហូជីមិញ។

កុមារ​ជា​អ្នក​ជំងឺ​​កញ្ជ្រឹល​​ម្នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កុមារ​ក្រុង​ហូជីមិញ (រូបភាព៖ VIET NAM NEWS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មានវៀតណាម VnExpress បានរាយការណ៍ថា ក្រុង​ហូជីមិញ​នឹងចាប់ផ្តើមយុទ្ធនាការមួយ ដើម្បីបន្ថែមការចាក់វ៉ាក់សាំងជំងឺកញ្ជ្រឹលដល់កុមារទាំងអស់ដែលមានអាយុពី​១​ឆ្នាំដល់​៥​ឆ្នាំ ដោយមិនគិតពីកំណត់ត្រានៃការចាក់វ៉ាក់សាំងពីមុន​នោះ​ឡើយ។ មួយ​វិញ​ទៀត អាយុ​កុមារ​​ដែល​​ទទួល​ការ​ចាក់​វ៉ាក់សាំង អាច​នឹង​ត្រូវ​ដំឡើង​ខ្ពស់​ជាង​​នេះ ដោយ​អាស្រ័យលើការវិវត្តនៃការផ្ទុះឡើង​នៃ​ជំងឺ​កញ្ជ្រឹល។

ករណី​មាន​អាការៈ​គ្រុនក្តៅកន្ទួលដែលសង្ស័យថាជាជំងឺកញ្ជ្រឹល នឹងត្រូវ​នាំ​យក​ទៅ​ធ្វើតេស្តក្នុងរយៈពេល​២៤​ម៉ោង​នៅ​តាម​ទីតាំង​សុខាភិបាល​ដែល​​រដ្ឋ​បាន​រៀបចំ។

បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ​ក្រុង​ហូជីមិញ គិត​ចាប់​ពី​ដើមឆ្នាំ​២០២៤រហូតដល់ថ្ងៃទី​២២​ខែ​សីហា ទីក្រុងហូជីមិញបាន​រក​​ឃើញ​​​ជំងឺកញ្ជ្រឹលចំនួន៣៥៣​ករណី។ ដោយ​ឡែក​ចាប់ពីឆ្នាំ​២០២១​ដល់ឆ្នាំ​២០២៣ មានករណីវិជ្ជមាន​ជំងឺ​កញ្ជ្រឹល​តែ​១​គត់​ប៉ុណ្ណោះ។

អាការៈ​គ្រុនក្តៅ​​ហើយ​កន្ទួល​​ចំនួន​៨៥​ករណី ត្រូវបានរាយការណ៍កាលពីសប្តាហ៍មុន ហើយ​ក្នុង​នោះ​មាន​២០​ករណីត្រូវបានបញ្ជាក់ថាជា​ជំងឺ​កញ្ជ្រឹល។ ​កញ្ជ្រឹល ជា​ជំងឺ​ផ្លូវដង្ហើមដែលងាយ​ឆ្លងខ្លាំង ហើយ​រោគ​សញ្ញា​ចាប់ផ្ដើម​ចេញ​ក្នុង​ចន្លោះ​ពី​​៧​ទៅ​២១​ថ្ងៃ។

អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ បានព្រមានថា ជំងឺនេះអាចនាំ​​ឲ្យ​មានផលវិបាកធ្ងន់ធ្ងរ រួមទាំងជំងឺរលាកសួត រលាកខួរក្បាល រលាក​​ត្រចៀក រលាក​ភ្នាស​​​ភ្នែក រាក និង​ខ្លះ​ឈាន​ដល់ស្លាប់។

ជំងឺកញ្ជ្រឹលអាចគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធភាពលុះត្រាតែអត្រា​ភាព​ស៊ាំ​សហគមន៍ឈានដល់ ៩៥​ភាគរយ ហើយបុគ្គលម្នាក់ៗបានទទួលវ៉ាក់សាំងចំនួន​២​ដូស៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជ័យ ចាប
ជីវិតកម្សាន្ដ២១ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ដាណឺម៉ាក ព្រមានថា ៥ឆ្នាំទៀត រុស្ស៊ី អាចបញ្ឆេះសង្គ្រាមធំនៅអឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម