សេដ្ឋកិច្ច
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម បន្តកំណើនជាង $៤,៦ ពាន់លាន
មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា រយៈពេល៧ខែឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមមានជាង ៤,៦ ពាន់លានដុល្លារអាមេរិកកើនឡើងជាង២៣ភាគរយ បើធៀបទៅនឹងរយៈពេល៧ខែដូចគ្នាកាលពីឆ្នាំ២០២៣កន្លងទៅ។
ថ្លែងបើកពិព័រណ៍អន្តរជាតិ ស្តីពីកសិកម្ម នៅព្រឹកថ្ងៃទី២៨សីហា នៅមជ្ឈមណ្ឌលកោះពេជ្រ លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបានឱ្យដឹងថា ស្ថានភាពវិស័យពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម មានភាពល្អប្រសើរ និងប្រទាក់ក្រឡាស៊ីជម្រៅ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតត្រឹម៧ខែ ឆ្នាំ២០២៤ នេះ ទំហំពាណិជ្ជកម្មសរុបទ្វេភាគីមាន ចំនួនជាង ៤,៦ ពាន់លានដុល្លារអាម៉េរិក មានកំណើនប្រមាណ ២៣,៥ ភាគរយ ធៀបនឹងទំហំ ពាណិជ្ជកម្មក្នុងរយៈពេលពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះកម្ពុជានាំចេញទៅវៀតណាមមានទំហំ ទឹកប្រាក់ប្រមាណ ២,២ ពាន់លានដុល្លារអាម៉េរិក កើនឡើង ៣៧,៧ ភាគរយ និងកម្ពុជានាំ ចូលពីវៀតណាមវិញ មានចំនួន ២,៤ ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១២,៨៦ ភាគរយ។
លោក សំហេង បូរ៉ាបានបន្តថា កម្ពុជា និងវៀតណាម អាចនាំចេញផលិតផលមួយចំនួនទៀតផងដែរ លើសពីការ ផ្តល់ឱ្យគ្នាទៅវិញទៅមក ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន តាមរយៈកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ដែលត្រូវបានចុះហត្ថលេខាផ្លូវការជាទៀងទាត់ក្នុងរយៈពេល២ឆ្នាំម្តង។
លោកបានបន្តទៀតថា ដើម្បីសម្រួលសកម្មភាពធុរកិច្ច និងកាត់ បន្ថយថ្លៃដើមអាជីវកម្ម ក៏ដូចជាពង្រឹងភាពប្រកួតប្រជែងរបស់ធុរកិច្ចនៅកម្ពុជាបានដាក់ឱ្យអនុវត្តកិច្ចសម្រួលពាណិជ្ជកម្មរួមមានការបន្តជំរុញការធ្វើបរិវត្តកម្មឌីជីថល និងការប្រើប្រាស់ បច្ចេកវិទ្យាដើម្បីសម្រួលសកម្មភាពធុរកិច្ច ដូចជា ការប្រើប្រាស់នូវប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់ស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជី ក្រុមហ៊ុន ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីម៉ាក ជាដើម។ បន្ថែមពីនេះ ក្រសួងក៏បានដាក់ឱ្យដំណើរការប្រព័ន្ធទូរស័ព្ទសាធារណៈ ១២៦៦ ដើម្បីសម្រួលដល់សាធារណជនក្នុងការ ស្វែងរកព័ត៌មានពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈរបស់ក្រសួង។
ការបើកទីផ្សារសំដៅទៅលើការបន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ានបូកមួយ និងប្រព័ន្ធអនុគ្រោះពន្ធ ដែលកម្ពុជាទទួលបានពីប្រទេសអភិវឌ្ឍន៍ដូចជា សហរដ្ឋអាម៉េរិក ចិន ជប៉ុន សហ ភាពអឺរ៉ុប និងអង់គ្លេស ជាដើម ក្រសួងពាណិជ្ជកម្មបានខិតខំប្រឹងប្រែងធ្វើពិពិធកម្មទីផ្សារ ដោយបានបន្តចរចាបើកទីផ្សារថ្មីៗបន្ថែមទៀត ជាពិសេសតាមរយៈកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរី។
លោករដ្ឋលេខាធិការបានបន្ថែមថា នាពេលថ្មីៗនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន៤ បានចូលជាធរមាន រួមមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អារ៉ាប់រួម។
លើសពីនេះក្រសួងក៏បាននិងកំពុងសិក្សាលទ្ធភាពក្នុងការចរចាបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីជាមួយបណ្តាប្រទេសមួយ ចំនួនទៀត ដើម្បីពង្រីក និងធ្វើពិពិធកម្មទីផ្សារ ជំរុញការនាំចេញបន្ថែមទៀត ដែល ធ្វើឱ្យទីផ្សាររបស់កម្ពុជាកាន់តែធំទូលាយ និងអនុគ្រោះដល់ទំនិញជាច្រើនអាចនាំ ចេញបានកាន់តែច្រើន និងសកម្មជាងមុន ជាពិសេសអំណោយផលខ្លាំងដល់ការនាំ ចេញទំនិញកសិកម្មរបស់កម្ពុជា។
ក្រសួងបានជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយ ក្រសួងបានចុះអនុស្សារណៈនៃ ការយោគយល់គ្នា ជាមួយក្រុមហ៊ុន Alibaba ដែលអនុញ្ញាតឱ្យធុរជននិងអាជីវករកម្ពុជា អាចដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជានៅលើទីផ្សារចិន ក៏ដូចជាតាមបណ្តាប្រទេស អាស៊ាន តាមរយៈ “ថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក -electronic World Trade Platform (eWTP)” និងបានកំពុងពិភាក្សាជាមួយក្រុមហ៊ុន E-Commerce ធំៗ ផ្សេងទៀតបន្ថែមផងដែរ ដូចជាក្រុមហ៊ុន Amazon។
បន្ថែមពីនេះក្រសួង ពាណិជ្ជកម្មតែងតែរៀបចំជំនួបជាមួយបណ្តាសមាគមពាណិជ្ជកម្ម និងសភាពាណិជ្ជកម្ម នៅកម្ពុជាជាទៀងទាត់ ដើម្បីស្វែងយល់ពីបញ្ហាប្រឈមរបស់វិស័យឯកជន និងពិភាក្សា ស្វែងរកដំណោះស្រាយសមស្រប។ បន្ថែមពីនេះ ក្រសួងក៏បានបង្កើតក្រុមប្រឹក្សាធុរកិច្ច ក្រោមក្របខ័ណ្ឌក្រសួងពាណិជ្ជកម្ម ដែលមានការចូលរួមពីវិស័យឯកជន អ្នកច្បាប់ និង អ្នកសិក្សាស្រាវជ្រាវ ក្នុងគោលបំណងជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា។
បើតាម លោក សំហេង បូរ៉ា ក្រសួងពាណិជ្ជកម្មបានជួយសម្របសម្រួលរៀបចំជំនួបរវាងអ្នកផលិត និងម្ចាស់ ផ្សារទំនើបនានានៅកម្ពុជា ដើម្បីអាចដាក់លក់ផលិតផលសក្តានុពលកម្ពុជា។ ហើយថា ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារជំរុញការនាំចេញ ក្នុងគោលបំណងជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជា ជាពិសេសផលិតផល ស្វាយចន្ទី ទៅកាន់ទីផ្សារអន្តរជាតិ ដោយក្រសួងពាណិជ្ជកម្មនឹងជួយផ្គូរផ្គងរវាងអ្នក ផ្គត់ផ្គង់ក្នុងស្រុក និងអ្នកទទួលទិញនៅបរទេស៕
អត្ថបទ៖សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកស្រី អ៊ឹម សុគន្ធា បញ្ជាក់ថា ព្រោះតែងរឿងចង់ចាញ់ឈ្នះ មានអ្នកខ្លះចង់ទិញសិទ្ធិ Miss Grand 2025
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនចិន គ្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី ស្វាយចន្ទី ដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ