ព័ត៌មានអន្ដរជាតិ
ថៃ ពេញចិត្តយន្តហោះចម្បាំងស៊ុយអ៊ែតជាង F-16 របស់អាមេរិក
កងទ័ពអាកាសថៃ នឹងបញ្ជាទិញយន្តហោះចម្បាំង Gripen ដែលផលិតដោយក្រុមហ៊ុន Saab របស់ប្រទេសស៊ុយអែត ព្រោះយល់ឃើញថាវាល្អជាងការទិញយន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក។
កងទ័ពអាកាសថៃ បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៧ខែសីហាថា គណៈកម្មាធិការលទ្ធកម្មរបស់ថៃ បានថ្លឹងថ្លែងជម្រើសរយៈពេល១០ខែរួចមកហើយមុនពេលសម្រេចចិត្តថាទិញយន្តហោះ JAS 39 Gripen E/F ដែលជាជម្រើសសមរម្យបំផុត។ ក្នុងសេចក្ដីថ្លែងការណ៍ដដែលនេះ បានរៀបរាប់ថា៖ «យើងបានពិចារណាការទិញនេះយ៉ាងប្រុងប្រយ័ត្ន ដើម្បីឲ្យយើងអាចប្រើប្រាស់វាបានច្រើនបំផុតនៅក្នុងការការពារប្រទេសរបស់យើងយ៉ាងហោចណាស់ ៣០ឆ្នាំទៅមុខទៀត។ យន្តហោះ Gripen អាចឆ្លើយតបទៅនឹងគោលការណ៍យុទ្ធសាស្ត្ររបស់កងទ័ពអាកាសថៃ និងសហការជាមួយកងកម្លាំងសន្តិសុខផ្សេងទៀត»។
យន្តហោះចម្បាំង Gripen នឹងត្រូវប្រើប្រាស់ជំនួសយន្តហោះ F-16A/B ដែលថៃបានទិញកាលពីចុងទសវត្សរ៍ឆ្នាំ១៩៨០។ យ៉ាងណា គេនៅពុំទាន់មានព័ត៌មានលម្អិតថាតើថៃអាចទិញយន្តហោះ Gripen ចំនួនប៉ុន្មានគ្រឿងនោះទេ ប៉ុន្តែបើតាមរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយដែលជំនាញខាងវិស័យការពារជាតិថៃកាលពីដើមឆ្នាំ២០២៤ រដ្ឋាភិបាលក្រុងបាងកកកំពុងពិចារណាទិញយន្តហោះចម្បាំងចំនួន១២គ្រឿង។
បច្ចុប្បន្នប្រទេសថៃកំពុងប្រតិបត្តិការយន្តហោះ Gripen ចាស់ចំនួន ១១គ្រឿង និងយន្តហោះ F-16 រាប់សិបគ្រឿង៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា