ព័ត៌មានជាតិ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបើកកិច្ចប្រជុំលើកទី២នៅព្រឹកនេះ ដើម្បីចចារកំណត់ប្រាក់ឈ្នួលកម្មករឆ្នាំ២០២៥
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ ឆ្នាំទី២ នឹងបើកប្រជុំលើកទី២នៅព្រឹកថ្ងៃទី២៩ ខែសីហាឆ្នាំ២០២៤នេះ ដើម្បីចចារកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង
និងផលិតផលិតផលធ្វើដំណើរ និងកាបូប ឆ្នាំ២០២៥ បន្ទាប់ពីបើកកិច្ចប្រជុំលើកទី១កា លពីថ្ងៃទី១៤សីហាកន្លងទៅ។
លទ្ធផលនៃកិច្ចប្រជុំទី១បានសម្រេចប្រជុំត្រីភាគីជាបន្តបន្ទាប់នៅថ្ងៃទី២៩សីហា ថ្ងៃទី៦, ទី១២, ទី១៩ និងទី២៦ ខែកញ្ញា
ឆ្នាំ២០២៤ ជាកិច្ចប្រជុំចុងក្រោយប្រកាសប្រាក់ឈ្នួលផ្លូវការ។
ជាមួយគ្នានេះដែរកិច្ចប្រជុំក៏បានណែនាំដល់ត្រីភាគីត្រូវផ្នែកទៅលើលក្ខណៈវិនិច្ឆ័យទាំង៧រួមមាន វិនិច្ឆ័យតាមបែប សង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) សម្រាប់ធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការចចារប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥។
លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីពបានមានប្រសាសន៍ថា ភាគីសហជីពនឹងដាក់តួលេខបឋមចំនូន២១៨ដុល្លារអាមេរិកជូនអង្គប្រជុំធ្វើការពិភាក្សានៅព្រឹកថ្ងៃទី២៩សីហា បន្ទាប់ពីយើងបានប្រជុំ និងឯកភាពគ្នារួចមក។ ក្នុងករណីតួលេខនេះមានការប្រែប្រួលយ៉ាងណាៗនោះយើងនឹងបន្តជួបពិភាក្សាគ្នាជាបន្តបន្ទាប់ទៀតដើម្បីស្វែងរកដំណោះស្រាយមួយសមរម្យ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។
លោកបានស្នើឱ្យភាគីនិយោជកជួយពិនិត្យលទ្ធភាពដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតឱ្យបានសមរម្យបន្ថែមទៀតដើម្បីជួយសម្រួលដល់ការរស់នៅរបស់កម្មករកាន់តែប្រសើរឡើងបន្ថែមទៀត ខណៈបច្ចុប្បន្នប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតមានចំនួន២០៤ដុល្លារក្នុង១ខែ។
លោក សំ សឿន បានបន្តទៀតថា «តាងនាមឱ្យកម្មករនិយោជិត ខ្ញុំសូមសំណូមពរដល់ភាគីនិយោជកជួយពិនិត្យលទ្ធភាពដំឡើងប្រាក់ឈ្នួលឱ្យបានសមរម្យបន្ថែមទៀតដល់កម្មករនិយោជិតព្រោះថា ការដំឡើងប្រាក់ឈ្នួលនេះនឹងជួយលើកកម្ពស់សុខភាពកម្មករនិយោជិតកាន់តែល្អក៏ដូចជាលើកស្ទួយជីវភាពគ្រួសារបានកាន់តែប្រសើរពិសេសជួយលើកកម្ពស់ផលិតកម្មតាមសហគ្រាសកាន់តែរីកចម្រើនផងដែរ»។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ
ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប គឺមានចំនួន២០៤ដុល្លារក្នុងមួយខែ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែមកម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២២១ ទៅ២៣២ដុល្លារអាម៉េរិកក្នុងមួយខែ ដោយមិនទាន់គិតពីអត្ថប្រយោជន៍ផ្សេងទៀតដែលទទួលបានពី ប.ស.ស.៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan