Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម បំបែក​សម្បុក​ក្រុម​ជួញ​ដូរ​ទារក​​ ចាប់​ឃាត់​ខ្លួន​មនុស្ស​បាន​១៦​នាក់

បានផុស

នៅ

មន្ត្រីប៉ូលិសក្រុងហូជីមិញ បាន​​​ចាប់​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​១៦​នាក់ ដែល​​បាន​​ធ្វើ​សកម្មភាព​ជួញ​ដូរ​ទារក​ខុស​ច្បាប់​​ក្នុង​​ខេត្ត​ក្រុង​ចំនួន​៣២​នៅ​ទូទាំង​​ប្រទេស។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​វៀតណាម VnExpress កាល​ពី​ថ្ងៃ​ទី​២៨​ខែ​សីហា។

(រូបភាព៖ VnExpress)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិស​បាននិយាយនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធថា ក្រុម​ជួញ​ដូរ​ទារក​នេះ មាន​មេ​ក្លោង​​ឈ្មោះ Cao Thi Thu Phuong អាយុ​៤១​ឆ្នាំ និង​ឈ្មោះ Nguyen Thi Anh Dao អាយុ​៣៥​ឆ្នាំ ព្រម​ទាំង​គ្នីគ្នា​ចំនួន​​១៤​នាក់​ផ្សេង​ទៀត។ អ្នក​ទាំង​នោះ​ត្រូវបានដាក់​ឲ្យ​ស្ថិតនៅក្រោមការស៊ើបអង្កេតពីបទជួញដូរអនីតិជន និងក្លែងបន្លំត្រា និងឯកសារ។

ក្រុមអ្នកស៊ើបអង្កេត បានឲ្យ​ដឹង​ថា ឈ្មោះ Dao នៅ​ពេល​ត្រូវបានចាប់ខ្លួន គឺ​កំពុង​ស្នាក់​នៅ​សណ្ឋាគារ​មួយ​កន្លែង​នៅ​សង្កាត់ Tan Binh ជាមួយ​នឹងទារក​ទើប​កើត​បាន​​​ចំនួន​៣​ថ្ងៃ​ម្នាក់។ Dao បាន​សារភាព​ថា​បាន​បោក​បញ្ឆោត​ម្តាយ​ទារក​នៅ​ខេត្ត Dak Lak ដោយ​អះអាង​ថា​ខ្លួន​​ជា​មនុស្ស​មិន​អាច​មាន​កូន និង​ចង់​យក​ទារក​នោះ​ទៅ​​ចិញ្ចឹម។ ប៉ុន្តែ​តាមពិត Dao គ្រោងនឹងលក់កូន​នោះ​ឲ្យ​ប្តីប្រពន្ធមួយគូនៅទីក្រុងហូជីមិញក្នុងតម្លៃ ៤០លានដុង ឬ​ប្រហែល​នឹង ១៦០៨ដុល្លារ។

ការស៊ើបអង្កេតបន្ថែមទៀតបានឈានទៅដល់ការចាប់ខ្លួន​ឈ្មោះ Phuong ដែលត្រូវបានចោទប្រកាន់ថាជា​មេ​ក្លោង​ធំ​នៃ​​ក្រុម​ជួញដូរ​ទារក ក្រោម​រូបភាព​នៃ​ការ​ស្មុំកូន។

ចាប់តាំងពីដើមឆ្នាំ​២០២៤​មក ក្រុម​នេះ​​បានទិញ​ទារក ១៦​នាក់ក្នុងតម្លៃពី ១០ទៅ​២៣​លានដុងក្នុងម្នាក់ៗ ហើយលក់​វិញ​ក្នុងតម្លៃ ៣៥​ទៅ​៧៥​លានដុង ដោយទទួលបានប្រាក់ចំណេញខុសច្បាប់រាប់រយលានដុង​ឯណោះ។

ដើម្បីបិទបាំងការជួញដូរ ក្រុម​​​នេះ​​បាន​រក​ទៅ​ឈ្មោះ Phan Phuong Nam អាយុ​៣៥​ឆ្នាំ ឲ្យ​ក្លែងបន្លំឯកសារដើម្បីធ្វើឲ្យ​ការ​ស្មុំកូន​ហាក់​មានភាពស្របច្បាប់​ត្រឹមត្រូវ។ ប៉ូលិស​បាន​ឆ្មក់​ចូល​ក្នុង​បរិវេណ​ផ្ទះ​​របស់​ Nam ហើយ​បាន​រក​ឃើញ​កុំព្យូទ័រ ម៉ាស៊ីន​បោះពុម្ព ត្រា​ក្លែងក្លាយ និង​ឯកសារ​ក្លែងក្លាយ រួម​ទាំង​សំបុត្រ​កំណើត។

ប៉ូលិសបាននិយាយថា ទារក​ចំនួន​៨៤​នាក់អាចត្រូវបានគេជួញដូរនៅ​​ទីតាំង​ចំនួន​៣២​កន្លែង​ផ្សេងៗ​គ្នា ហើយទារក​ជាច្រើនត្រូវបានជួយសង្គ្រោះក្នុងអំឡុងពេលប្រតិបត្តិការ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៣៦ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម