Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌឫស្សីកែវ ចុះពិនិត្យសាឡង់បន្តស្ដារសម្អាតព្រែកអូវែង​រំដោះទឹកជន់លិចក្នុងរដូវភ្លៀង

បានផុស

នៅ

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌ​ឫស្សីកែវ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ពិនិត្យ​សាឡង់​បន្ត​ស្ដារ​សម្អាត​ព្រែក​អូ​វែង ដើម្បី​សម្រួល​ឲ្យ​ប្រព័ន្ធ​បង្ហូរទឹក​របស់​ព្រែក​មួយ​នេះ​រំដោះ​ទឹកបាន​យ៉ាង​រលូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃ​ទី ២៨ ខែ​សីហា ឆ្នាំ ២០២៤ លោក​អភិបាលខណ្ឌ បាន​ចុះ​ពិនិត្យ​ការ​ស្ដារ​ប្រឡាយ​ដ៏​សំខាន់​នេះ ដើម្បី​បញ្ចៀស​ពី​ការ​ជន់​លិច​នៅ​រដូវវស្សា បើក​មុខ​ផ្ទៃ​ប្រឡាយ​ឲ្យ​ធំ និង​ធ្វើ​ឲ្យ​ជម្រៅ​ប្រឡាយ​ជ្រៅ អាច​ស្តុក​ទឹក​ក្នុង​បរិមាណ​ច្រើន។ ដូចនេះ ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ឬ​ត្រូវ​ទទួល​រង​ទឹក​ហូរ​ធ្លាក់ ក៏​ទឹក​អាច​ហូរ​បាន​ដោយ​រលូន មិន​បង្ក​ការ​រាំងស្ទះ​ចរន្តទឹក​ហូរ ឬ​បង្ក​ការ​លិចលង់​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​ឡើយ។ ទាំងនេះ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​នៅ​ក្នុង​មូលដ្ឋាន។

លោក​អភិបាលខណ្ឌ បាន​សំណូមពរ​ទៅ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ជួយ​ថែរក្សា​អនាម័យ ទុកដាក់​កាក​សំណល់​សំរាម​ត្រឹមត្រូវ ជៀសវាង​ភ្លៀង​ធ្លាក់​មក​ម្ដងៗ អាច​មាន​កាកសំណល់​ហូរ​តាម​ទឹក​ធ្វើ​ឲ្យ​ជន់​លិច។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​រដ្ឋាភិបាល ក៏ដូចជា​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​បន្ត​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង និង​កំពុង​មមាញឹក​ផង​ដែរ គ្រប់​បណ្ដាល​មូលដ្ឋាន​ខណ្ឌ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ការ​ស្ដារ​ប្រឡាយ ប្ដូរ​ប្រព័ន្ធ​លូ​ជាដើម ដើម្បី​កាត់បន្ថយ​ការ​ជន់​លិច​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម