Connect with us

ព័ត៌មានអន្ដរជាតិ

ក្នុង​ករណី​ចុង​ក្រោយ​ ​ឧក្រិដ្ឋជន​នៅ​ថៃ​បង្កើតគណនី​ធនាគារ​ក្លែងក្លាយ ដើម្បី​​សម្រួល​ការ​ឆបោក​ប្រាក់​ជាង ៧០ លាន​បាត

បានផុស

នៅ

នាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ិនធឺណិត​ CCID5 របស់​ប្រទេស​ថៃ​​ បាន​ឱ្យដឹង​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា​ ​មនុស្ស ៤ នាក់ត្រូវបានចាប់ខ្លួនពីបទបង្កើតក្រុមហ៊ុនខ្មោច​ និងគណនីធនាគារ​ក្លែងក្លាយ​ ​ដើម្បី​ប្រើ​ជា​មធ្យោបាយ​បំភាន់​ភ្នែក​ សម្រាប់​សម្រប​សម្រួល​គម្រោងវិនិយោគ​​បោក​ប្រាស់​ ​ដែល​បណ្តាលឱ្យ​ជន​រង​គ្រោះ​ត្រូវ​ខាត​បង់​ប្រាក់​ជាង​ ៧០ លាន​បាត​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេ​បញ្ជាការ​ CCID5 លោក​ Phumphat Pattarasriwongchai បាន​ថ្លែង​ថា ការចាប់ខ្លួន​ធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលអះអាងថា ខ្លួន​ត្រូវបាន​ពួក​ឧក្រិដ្ឋជន​បោកបញ្ឆោត​​ឱ្យ​បណ្តាក់ទុនលើ​ភាគហ៊ុនបរទេស​ចំនួន ៣,៧ លាន​បាត​ ​​ដើម្បី​ទទួលបានប្រាក់ចំណេញខ្ពស់។

ចាប់តាំងពីការស៊ើបអង្កេតបានចាប់ផ្តើម មនុស្ស​​យ៉ាងហោចណាស់មនុស្ស ២៦ នាក់ផ្សេងទៀត បានចេញមុខមករាយការណ៍អំពី​ជន​បោកប្រាស់ ដែល​បាន​ទាក់​ទង​ទៅ​ពួកគេតាមរយៈ​កម្មវិធី​ផ្ញើសារ​ Line ដើម្បីផ្តល់ឱកាសវិនិយោគផ្សេងៗ។ ​លោក​ Phumphat បាន​ថ្លែង​ថា ក្រៅ​ពី​មនុស្ស​៤​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ប៉ូលិសថៃ​កំពុងស្វែងរកជនសង្ស័យ ៥ នាក់ផ្សេងទៀត។

​ជន​បោកប្រាស់បានឱ្យជនរងគ្រោះផ្ទេរប្រាក់របស់​ខ្លួន​ទៅកាន់គណនីធនាគារផ្សេងៗ ដែល​មាន​ឈ្មោះ​ក្រោមឈ្មោះក្រុមហ៊ុនផ្សេងៗគ្នា ប៉ុន្តែអ្នកស៊ើបអង្កេត​មានការសង្ស័យ ដោយសារតែ​គ្មាន​ក្រុមហ៊ុនណាមួយដែល​ធ្វើអាជីវកម្មពាណិជ្ជកម្ម​ត្រូវនឹងព័ត៌មានលម្អិត នៃការចុះឈ្មោះជាផ្លូវការរបស់ពួកគេ​នោះ​ទេ​។

បើ​តាម ​CCID5 ជន​​ឧក្រិដ្ឋ​បាន​បើក​គណនី​ធនាគារ​នៅ​សាខាធនាគារមួយចំនួនក្នុងខេត្ត នុងខៃ រ៉ាកយ៉ង ពិស្ណុលោក​ និង​ខេត្ត​អាយុធ្យា ហើយ​ «ក្រុមហ៊ុន​» ដែល​បើក​ក្នុង​ខេត្ត​ទាំង​នេះ​ គ្រាន់​តែ​ជា​ហាង​លក់​អាហារ ឬទំនិញ​តូចៗ​ ឬ​ខ្លះ​គ្មានទាំង​ទំនិញ​ដាក់​លក់​ផង​​។

គួរ​​គូស​បញ្ជាក់​ថា​ នេះ​គឺ​ជា​ករណី​ចុង​ក្រោយ​មួយ​ ដែល​ឧក្រិដ្ឋជន​នៅ​ថៃ​ធ្វើ​ការ​ឆបោកជន​រង​គ្រោះ​ ​តាម​រយៈ​គម្រោង​វិនិយោគ​ខ្មោច​ ឬ​ក្លែងក្លែង​ ចំ​ពេល​ដែល​ការ​ឆបោកហិរញ្ញវត្ថុ​​​ប្រភេទ​ផ្សេង​ៗ​គ្នា​ក្នុង​ប្រទេស​ថៃ​នៅ​តែ​បន្ត​ជា​ក្ដី​បារម្ភ​ ទាំង​សម្រាប់​ជន​បរទេស​ និង​ប្រជាជន​ក្នុង​ស្រុក​។ បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ ការ​ឆបោក​ធំ​ៗ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​វិនិយោគ​គ្រីបតូ​ ​ភ្នាក់ងារ​ប្ដូរ​ប្រាក់​តាម​អ៊ិនធឺណិត​ជា​មួយ​នឹង​អត្រាប្ដូរ​ប្រាក់​ខ្ពស់​ ការ​ក្លែង​បន្លំ​ខ្លួន​(ធ្វើ​ជា​មន្រ្តី​រដ្ឋាភិបាល​ អ្នក​ជំនួញ​ ឬសមាជិក​គ្រួសារ​/សាច់ញាតិ​)ដើម្បី​បោក​ជន​រង​គ្រោះ ការ​ឆបោក​បែប​ប្រើ​ការ​លួម​លោក​ស្នេហា​ និង​ការ​វិនិយោគ​ក្លែង​ក្លាយ​ផ្សេង​ៗ​ទៀត​។

បញ្ហា​ថៃ​បង្ហាញ​​ពី​បញ្ហា​​រួម​នៅ​អាស៊ី​អាគ្នេយ៍​

បញ្ហា​​ក្នុង​ស្រុក​ថៃ​នេះ​ គឺ​ជា​ផ្នែក​មួយ​​​នៃ​​ក្ដី​បារម្ភ​​រួម​ដែល​ឆ្លុះ​បញ្ជាំង​​អំពី​ការ​ប្រឈម​មុខ​របស់​ប្រទេស​ក្នុង​​តំបន់​អាស៊ី​អាគ្នេយ៍​​មួយ​ចំនួន​ផ្សេងទៀត​ រួម​ទាំង​បញ្ហា​ឧក្រិដ្ឋកម្ម​​ឆ្លង​ដែន​ ដូចជា​មជ្ឈមណ្ឌល​ឆបោក​តាម​អ៊ិនធឺណិត​ ការ​ជួញដូរ​គ្រឿង​ញៀន​ ​ការ​ឆបោក ល្បែង​ស៊ីសង​ និង​ការ​ជួញដូរ​មនុស្ស ជាដើម​។

ខណៈ​អាស៊ី​អាគ្នេយ៍​រង​ការ​ចោ​ទ​ប្រកាន់រស៊ើប​លើ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ រួម​មាន​ទាំង​ការ​ជួញដូរ​មនុស្ស​ របាយការណ៍​ស្ដី​ពី​ការ​ជួញដូរ​មនុស្សរបស់​សហរដ្ឋ​អាមេរិក​ ​ឆ្នាំ​ ២០២៤ ​​បាន​ដាក់​ចំណាត់​ថ្នាក់​ថៃ​លើ​កម្រិត​ទី​២​​ ពោល​គឺ​ស្រាល​​ជាង​កម្រិត​ធ្ងន់ធ្ងរ​បំផុត​មួយ​លេខ​ (៣)។ របាយការណ៍​បាន​​គូស​បញ្ជាក់​​ថា​ ឧក្រិដ្ឋជន​ជារឿយៗបាន​ប្រើប្រាស់​ថៃជាប្រទេស «ឆ្លងកាត់» ដោយ​បោក​ពលករ​ពី​ប្រទេស​ដទៃ​ ក្រោម​ការ​សន្យា​ការងារ​ជាមួយ​ប្រាក់​ខែ​ខ្ពស់​នៅ​ថៃ​ ក្រោយ​មក​បញ្ជូន​ជន​រង​គ្រោះ​ឱ្យ​ធ្វើ​ប្រតិបត្តិការ​​បោកប្រាស់តាមអ៊ិនធឺណិតខុសច្បាប់ផ្សេង​ៗ​ដូច​ជា​នៅ​មីយ៉ាន់ម៉ា​ និង​ឡាវ​ជា​ដើម​។

ជុំ​វិញ​បញ្ហា​នេះជា​រួម​សម្រាប់​តំបន់​​ ​រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិក​ទាំង៦​​នៃ​​កិច្ច​សហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលរួមមានថៃ​ ចិន​ ឡាវ​ កម្ពុជា​ មីយ៉ាន់ម៉ា​ និងវៀតណាម ក៏​បាន​សម្ដែង​ការ​ព្រួយបារម្ភ​រួម​ក្នុង​សេចក្តីថ្លែងការណ៍មួយផង​ដែរ​​ ​ក្រោយ​ជំនួប​​​នៅ​ទីក្រុង​ឈៀងម៉ៃ​របស់​ថៃ​ កាល​ពី​ពាក់​កណ្ដាល​ខែ​​កន្លង​ទៅ​​​។

ក្រុម​រដ្ឋ​មន្រ្តី​បាន​លើក​ឡើងកាល​ពី​ពេល​នោះ​ថា​​​៖ «​យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីភាពធ្ងន់ធ្ងរនៃការគំរាមកំហែង​ដែល​កើន​ឡើង​ និង​ជាបន្តបន្ទាប់ ​ដែលបង្កឡើងដោយឧក្រិដ្ឋកម្មឆ្លងដែន​ ហើយ​​ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពនៃតំបន់ឡានឆាង-មេគង្គ ​ក៏ដូចជាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនយើង»។​ ក្រុម​រដ្ឋ​មន្រ្តីបន្ត​ថា​៖ «យើងជំរុញឱ្យប្រទេសសមាជិក ផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការលើ​ការ​ប្រឆាំងការជួញដូរគ្រឿងញៀន ក៏ដូចជាការទប់ស្កាត់ការក្លែងបន្លំទូរគមនាគមន៍/អនឡាញ និងការលេងល្បែងស៊ីសងតាមអ៊ិនធឺណិតគ្រប់ប្រភេទ» និង​កែលម្អ​​ចែក​រំលែក​ព័ត៌មាន​គ្នា​​ និង​ការ​គ្រប់​គ្រង​ព្រំដែន​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ ម៉ោង មុន

ស្ពានផ្សាររាត្រី-អរិយ​ក្សត្រ ត្រៀមបើកការដ្ឋាន​សាងសង់នៅខែមិថុនា ឆ្នាំ ២០២៥

ព័ត៌មានជាតិ៦ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតេជោនឹងផ្លាស់ប្តូរការគិតរបស់ភ្ញៀវទេសចរអង់គ្លេស

ព័ត៌មានជាតិ២២ ម៉ោង មុន

សុវត្ថិ មុនីវណ្ណតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra បរិច្ចាគថវិកា ៤លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្ដេចតេជោ សង្ឃឹមថា​នាយករដ្ឋមន្ត្រី នឹងជូនលិខិតអរគុណដល់អ្នកបរិច្ចាគចាប់ពី១រយរៀលឡើងទៅ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ី ថា ការព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ របស់លោក ត្រាំ ពិតជាត្រឹមត្រូវណាស់

Sokha Hotels

ព័ត៌មានពេញនិយម