Connect with us

ព័ត៌មានជាតិ

សហគ្រាសធុនមីក្រូ តូច និងមធ្យមដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌីបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញបរិយាកាសគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលដើរតួនាទីសំខាន់ក្នុងការលើកម្ពស់កំណើនសេដ្ឋកិច្ច និងបង្កើតការងារ ជាពិសេសនៅពេលដែលការរីករាលដាលនៃជំងឺកូវីដ១៩​​ បណ្តាសហគ្រាទាំងនេះបានដើរតួបានទីយ៉ាងសំខាន់ក្នុងការចូលរួមជំរុញសកម្មភាពសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សា និងស្វែងរកដំណោះ​ស្រាយចំពោះបញ្ហាប្រឈមរបស់វិស័យសហគ្រាធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។ កិច្ចប្រជុំនោះដឹកនាំដោយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ,ឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធាន ក្រុមការងារ-គ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, សមាគមពាក់ព័ន្ធ តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងទីភ្នាក់ងារអង្គការសហប្រជាជាតិ សរុបប្រមាណ២៦០នាក់។

លោកបានលើកឡើងថា៖​ «វិស័យឯកជនគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់យើង ហើយវាជាកត្តាចាំបាច់ដែលយើងត្រូវធ្វើការរួមគ្នាដើម្បីកំណត់ និងដោះស្រាយបញ្ហាប្រឈមនានាដែលរារាំងដល់ការរីកចម្រើននៃវិស័យឯកជន»។

លោកឧកញ៉ា តែ តាំងប៉ បានលើកឡើងពីវឌ្ឍនភាពនៃដំណោះស្រាយរបស់រាជរដ្ឋាភិបាលសម្រាប់វិស័យឯកជន ចាប់តាំងពីវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីឆ្នាំមុន។

លោកឧកញ៉ា ​បាន​កត់​សម្គាល់​ថា៖« បញ្ហា​ប្រឈម​ជាច្រើន​ត្រូវ​បាន​ដោះស្រាយ ប៉ុន្តែ​នៅ​មាន​បញ្ហា​សេសសល់ និងបញ្ហាកើតថ្មីមួយចំនួនទៀត ដែល​ទាមទារ​ឱ្យមានដំណោះស្រាយ និង​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល»។

ជាមួយគ្នានេះដែរ​អង្គប្រជុំបានពិនិត្យពិភាក្សាលើបញ្ហាប្រឈមចំនួន២២ ដើម្បីអង្គប្រជុំពិភាក្សាដោះស្រាយ។ បញ្ហាទាំងនោះរួមមានលក្ខខណ្ឌតម្រូវភាពអនុលោម ដូចជាការចុះបញ្ជីផលិតផល និងកាតព្វកិច្ចពន្ធដារ, សម្ពាធពីការប្រកួតប្រជែង, ការទទួលបានហិរញ្ញប្បទាន, ការចូលទៅកាន់ទីផ្សារ, ការទទួលបានកម្លាំងពលកម្មជំនាញ, និងថ្លៃដើមផលិតកម្មខ្ពស់ ដោយសារថ្លៃដឹកជញ្ជូន និងតម្លៃថាមពលជាដើម។

លោករដ្ឋមន្ត្រីបានជម្រាបជូនអំពីកាតព្វកិច្ចរបស់កម្ពុជា ក្នុងនាមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក សមាជិកនៃអង្គការតំបន់ និងជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។

លោកបាន​លើកទឹកចិត្តឱ្យវិស័យឯកជនខិតខំពង្រឹងប្រតិបត្តិការ និងភាពប្រកួតប្រជែងរបស់ខ្លួន ដែលនឹងជួយពួកគេឱ្យត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) របស់កម្ពុជានៅឆ្នាំ២០២៩ ផងដែរ​។

លោករដ្ឋមន្រ្តីបានលើកឡើងថា៖«សហគ្រាសធុនតូច និងមធ្យមត្រូវតែស្វែងរកលក្ខណៈពិសេសរបស់ខ្លួន ព្រោះនៅថ្ងៃខាងមុខ ការប្រកួតប្រជែងនឹងមិនធូរជាងបច្ចុប្បន្នទេ។ ដូច្នេះយើងត្រូវបង្កើតលក្ខណៈពិសេសសម្រាប់ផលិតផលរបស់យើង ទាំងលើគុណភាព រសជាតិ ការប្រើវត្ថុធាតុដើមក្នុងស្រុក លទ្ធភាពស្វែងរកប្រភពដើម និងការអនុវត្តគោលការណ៍ការពារបរិស្ថានជាដើម»។​

ជាមួយគ្នានេះដែរ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកែសម្រួលសេវាសាធារណៈ ទាំងថ្លៃសេវា និងសុពលភាព និងកំពុងបន្តកំណែទម្រង់សេវាសាធារណៈរបស់ខ្លួនដោយដាក់ឱ្យដំណើរការលើប្រព័ន្ធអនឡាញ។ ក្រសួងក៏បានប្រែក្លាយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដើម្បីលើកកម្ពស់គុណភាពសេវា និងពង្រីកសមត្ថភាពធ្វើតេស្តលើប៉ារ៉ាម៉ែត្រកាន់តែច្រើនសម្រាប់បម្រើដល់វិស័យឯកជន។

លោកហែម វណ្ណឌីថា៖«ក្រសួងនឹងបន្តកៀរគរការចូលរួមពីវិស័យឯកជន ដើម្បីធានាថា សំឡេងរបស់ពួកគេត្រូវបានយកទៅពិចារណានៅក្នុងដំណើរការរៀបចំអន្តរាគមន៍ និងការបង្កើតគោលនយោបាយគាំទ្រនានា»។

លោកថា លទ្ធផលនៃកិច្ចប្រជុំនេះនឹងត្រូវបានបញ្ចូលទៅក្នុងរបៀបវារៈនៃវេទិការដ្ឋាភិបាល-ផ្នែកឯកជននាពេលខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

សិល្បៈទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» ទទួលការចាប់អារម្មណ៍ខ្លាំង ខណៈសំបុត្រទស្សនាថ្ងៃនេះ និងថ្ងៃសៅរ៍ លក់អស់ហើយ

ព័ត៌មានជាតិ១៩ នាទីutes មុន

ក្រសួងអប់រំ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំជាមួយសាកលវិទ្យាល័យប៉េកាំង

ព័ត៌មានជាតិ២៥ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តសាលាគរុកោសល្យ និងសាលារៀនជំនាន់ថ្មី ដាក់បញ្ចូលកម្មវិធីបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិតក្នុងកម្មវិធីសិក្សា

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

វិបត្តិមីយ៉ាន់ម៉ា៖ ជនស៊ីវិលស្លាប់ក្នុងការវាយប្រហារតាមអាកាស ខណៈជនជាតិរ៉ូហ៊ីងយ៉ារត់ភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញ

ជីវិតកម្សាន្ដ២៨ នាទីutes មុន

Justin បញ្ចាក់ការពិតដែល Unfollow ភរិយា ទោះមានមន្ទិលថា ចំណងស្នេហ៍រង្គោះរង្គើក្ដី

Sokha Hotels

ព័ត៌មានពេញនិយម