Connect with us

ព័ត៌មានជាតិ

ប៉ុន្មានឆ្នាំចុងក្រោយនេះ មណ្ឌលគិរី បានប្រែក្លាយជាខេត្តទេសចរណ៍ដ៏ទាក់ទាញបំផុត នៅខេត្តភាគ​ឦសានកម្ពុជា

បានផុស

នៅ

មណ្ឌលគិរី ត្រូវបានគេស្គាល់ថា ជាទឹកដីនៃភ្នំដែលក្រាលគ្របដោយរុក្ខជាតិ វាលស្មៅ និងព្រៃឈើចម្រុះជាប្លុកៗ​
ហើយគោលដៅទេសចរណ៍ដ៏ល្បីល្បាញនាភូមិភាគឦសាននេះ តែងផ្តល់​ទស្សនីយភាព ​គួរឱ្យចង់​គយគន់​គ្រប់​រដូវ ពិសេសនារដូវវស្សាតែម្តង។ អំឡុងពេលវេលាដែលមានភ្លៀងធ្លាក់ញឹកញាប់នេះ រុក្ខជាតិនឹង​លូត​លាស់​ឡើង​ បង្កើតបានជាទិដ្ឋភាពពណ៌បៃតងខៀវខ្ចី ផ្តល់នូវអារម្មណ៍ស្រស់ស្រាយ និងជំនួយដល់សុខភាពភ្នែកថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងទេសភាពធម្មជាតិ វាលស្មៅបៃតង ទឹកជ្រោះ ជ្រលងដងអូ និងធនធានធម្មជាតិដ៏សម្បូរបែប មណ្ឌលគិរី តែងជាជម្រើសសម្រាប់ទេសចរធ្វើដំណើរកម្សាន្ត ពិសេសនៅក្នុងរដូវវស្សានេះ ក៏ព្រោះតែកំពុងក្រាលគ្របដោយទេសភាព ពណ៌បៃតងខៀវខ្ចី និងមានសក្តានុពលទេសចរណ៍ខ្លាំង។ តួយ៉ាង ខេត្តនេះ បានប្រែក្លាយជាតំបន់ទេសចរណ៍សម្បូរបែប មិនថាការកម្សាន្ត និងការស្នាក់នៅ ហើយថែមទាំងអាចទស្សនាផ្ទះប្រពៃណី បងប្អូនជនជាតិដើមភាគតិច ក៏ដូចជា ការបង្ហាញពីវប្បធម៌របស់ពួកគាត់ផងដែរ។

ក្រៅពីនេះ ទឹកដីនៃខេត្តទេសចរណ៍នេះ នៅមានតំបន់ទេសចរណ៍ទាក់ទាញជាច្រើន ដូចជា រមណីយដ្ឋានភ្នំដោះក្រមុំ សមុទ្រឈើ ទឹកជ្រោះរមនា ដាក់ដាំ ភ្នំណាមលៀរ ទឹកជ្រោះប៊ូស្រា រួមនឹងកន្លែងកម្សាន្តជាច្រើនទៀត និងអាចទស្សនា ដំរីព្រៃធម្មជាតិភូមិពូតាំងទៀតផង។

ទិដ្ឋភាពក្រុងសែនមនោរម្យ

ប្រភព៖ មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី

ទឹកធ្លាក់ឡែងកៅ សហគមន៍ទេសចរណ៍ធម្មជាតិថ្មី លើទឹកដីខេត្តមណ្ឌលគិរី

ពីមួយឆ្នាំទៅមួយឆ្នាំ គោលដៅទេសចរណ៍ដ៏ល្បីល្បាយនេះ បានអភិវឌ្ឍន៍ភាពឡូយឆាយរបស់ខ្លួនជានិច្ច មិនត្រឹមតែជា តំបន់ទេសចរណ៍ធម្មជាតិ និងបានបន្ថែមនូវតម្រូវការមួយចំនួនទៀត សម្រាប់ទេសចរជាតិ-អន្តរជាតិ ដូចជាកន្លែង ទេសចរណ៍បែបច្នៃប្រឌិត និងការស្នាក់នៅបែបទំនើបផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​កម្រិត​ធ្ងន់​ បញ្ជូន​ជនសង្ស័យ​៤​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ហិង្សា​ដេញ​កាប់​គ្នា និង​ដុត​ម៉ូតូ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេច ម៉ែន សំអន ផ្តល់​អនុសាសន៍​សំខាន់ៗ​៦ ចំណុច​របស់​សម្តេច​តេ​ជោ ដល់​គណៈកម្មាធិការ​រ​ណ​សិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្ទះ​ពលរដ្ឋ​៣​ខ្នង​ហើយ​ក្នុង​ឃុំ​កោះសូទិន ត្រូវ​រុះរើ​ដោយ​រង​ការ​គំរាម​គំហែង​ពី​ជំនន់​ទឹកទន្លេ​មេគង្គ

ព័ត៌មានជាតិ៨ ម៉ោង មុន

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ប្ដេជ្ញាទាក់ទាញវិនិយោគិនអឺរ៉ុបមកកម្ពុជា បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នីហ្សេរីយ៉ាព្រមានពីទឹកជំនន់ខ្លាំង​ នៅពេលកាមេរូនបញ្ចេញទឹកពីទំនប់

Sokha Hotels

ព័ត៌មានពេញនិយម