Connect with us

ព័ត៌មានជាតិ

ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១នឹងត្រូវរៀបចំឡើងនៅខែវិច្ឆិកាខាងមុខនេះ

បានផុស

នៅ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងរៀបចំកម្មវិធីតាំងពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១នៅខែវិច្ឆិកាឆ្នាំ២០២៤ខាងមុខនេះដើម្បីបង្កើននូវទំនុកចិត្តដល់មហាជននិងឈប់ភ័ន្តច្រឡំថាការបរិភោគត្រីចិញ្ចឹមមិនល្អជាបន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទថ្លែងក្នុងពិព័រណ៍អន្តរជាតិ​ ស្តីពីកសិកម្ម សត្វចិញ្ចឹម វារីវប្បកម្ម សម្រស់ ឱសថ មន្ទីរពិសោធន៍ ឧបករណ៍វេជ្ជសាស្រ្ត អាហារ និងភេសជ្ជៈ និងឧស្សាហកម្មសត្វចិញ្ចឹមកាលពីថ្ងៃទី២៨សីហា នៅមជ្ឈមណ្ឌលកោះពេជ្រ ​ថា រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងរៀបចំកម្មវិធីតាំងពិព័រណ៍វារីវកម្មកម្ពុជាលើកទី១នៅខែវិច្ឆិកាឆ្នាំ២០២៤នៅតំបន់បឹងកក់រាជធានីភ្នំពេញដើម្បីផ្សព្វផ្សាយផលិតផលវារីវប្បកម្ម ឬការចិញ្ចឹមត្រីក្នុងស្រុកដល់មហាជនឱ្យបានស្គាល់កាន់តែច្បាស់ និងមានទំនុកចិត្តក្នុងការបរិភោគ ព្រមទាំងក្នុងគោលដៅផ្សារភ្ជាប់ ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ធាតុចូលវារីវប្បកម្មកសិករផលិត និងអ្នកប្រើប្រាស់។

លោកបានបន្តថាកាតាំងពិព័រណ៍នេះនឹងមាន ការចូលរួម ក្រមហ៊ុនផ្គត់ផ្គង់ និងអ្នកចែកចាយចំណី សារធាតុគីមី ឱសថវារីសត្វ សម្ភារបរិក្ខារសម្រាប់ធ្វើវារីវប្បកម្ម វារីវប្បករ ឬអ្នកចិញ្ចឹម ផលិតភ្ញាស់កូនពូជ អ្នកកែច្នៃ/សហគ្រាសកែច្នៃធុនតូច និងមធ្យម ក្រុមចុងភៅ និងអង្គការដៃគូ។

លោកបានបន្ថែមថា« កន្លងមកមានការធ្វើវិទ្ធង្សនាដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំចំពោះការចិញ្ចឹមត្រី។អីចឹងយើងឃើញថាឱ្យតែឮថាត្រីចិញ្ចឹមម្នាក់ៗបដិសេដដោយសារអីកន្លងមកគឺធ្វើឱ្យមានរូបភាពខុសនៃការចិញ្ចឹមត្រី។អីចឹងទេក្រសួងកសិកម្មដែលមាននាយកដ្ឋានជលផលជាសេនាធិការនឹងរៀនចំពិព័រណ៍វារីវប្បកម្មលើកទី១ដើម្បីឱ្យមហាជនបានយល់ដឹងកាន់តែច្បាស់ពីគុណប្រយោជន៍នៃការត្រីចិញ្ចឹមដើម្បីឱ្យពលរដ្ឋចូលរួមគាំទ្រ»។

លោកបានបន្តទៀតថាពិព័រណ៍នេះក៏នឹងមានការចូលរួមដាក់តាំងបង្ហាញនូវផលិតផលរបស់អ្នកចិញ្ចឹមត្រីនិងបង្ហាញពីបច្ចេកទេសថ្មីៗនៃការចិញ្ចឹមត្រីរបស់អ្នកជំនាញផងដែរ។

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទឲ្យដឹងថា  ការអភិវឌ្ឍវារីវប្បកម្មកម្ពុជាក្នុងឆ្នាំ ២០២៣ កន្លងទៅមានការថយចុះ បើធៀបនឹងឆ្នាំ២០២២។ ក្នុងការនោះការចិញ្ចឹមត្រីបានចំនួន ៣១៤ ០០០តោន ពោលថយចុះ ១៦ ៦០០តោន និងការចិញ្ចឹមក្រពើបានចំនួន ៣៣២ ៧០០ក្បាល ពោលថយចុះចំនួន ៥៨ ៧១៤ក្បាល។ ចំណែកការភ្ញាស់កូនត្រីពូជវិញទទួលបានចំនួន ២៦៩លានក្បាល ពោលថយចុះ ១៤លានក្បាល។ ការថយចុះនៃការអភិវឌ្ឍវារីវប្បកម្មកម្ពុជា ដូចជាការចិញ្ចឹមត្រីនេះដោយសារអ្នកចិញ្ចឹមខ្វះបច្ចេកទេស និងការផលិតលើសពីតម្រូវការទីផ្សារជាដើមធ្វើឲ្យអ្នកចិញ្ចឹមមិនអាចលក់បានថ្លៃ និងធ្វើឲ្យគាត់បោះបង់មុខរបរនេះចោល។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៤ ក្រសួងកសិកម្មតាមរយៈរដ្ឋបាលជលផល បានដាក់គោលដៅសម្រេចឲ្យបានផលនេសាទទឹកសាបចំនួន ៤៥៤ ០០០តោន និងសមុទ្រចំនួន ១៣០ ០០០តោន។ ចំណែកវារីវប្បកម្មវិញត្រូវបានរដ្ឋបាលជលផលដាក់គោលដៅសម្រេចឲ្យបានចំនួន ៣៥ម៉ឺនតោន៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១២ នាទីutes មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ៤៩ នាទីutes មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ជីវិតកម្សាន្ដ១ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ១ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

Sokha Hotels

ព័ត៌មានពេញនិយម