Connect with us

ព័ត៌មានជាតិ

ប្រជាសហគមន៍ខេត្តកោះកុង កែច្នៃផលិតផលនេសាទបាន​ជិត ១ ពាន់តោន ពាក់កណ្ដាលឆ្នាំនេះ

បានផុស

នៅ

នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​កោះកុង បង្ហាញ​ថា ឆមាស​ទី ១ ឆ្នាំ ២០២៤ នេះ ប្រជា​សហគមន៍​នីមួយៗ បាន​កែច្នៃ​ផលិតផល​នេសាទ​របស់​ខ្លួន​សម្រាប់​ដឹកជញ្ជូន​លក់​ចេញ​ទៅ​កាន់​ទីផ្សារ​ជិត ១.០០០ តោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆមាស​ទី​ ១​ ឆ្នាំ​ ២០២៤ ក្រុម​ប្រជា​សហគមន៍​នេសាទ​ក្នុង​ខេត្តកោះកុង បាន​កែច្នៃ​ផលិតផល​ជលផល​បាន​ចំនួន​ ៩៨៤​ តោន និង​ផលិត​ទឹកត្រី​បាន​ចំនួន​ ១៥.០០០ លីត្រ បន្ទាប់ពី​ការ​ប្រមូល​ផល​នេសាទ​ស្រស់ៗ​ លើ​ផ្ទៃ​សមុទ្រ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក សេង ប៊ុណ្ណា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​កោះកុង។

លោក សេង ប៊ុណ្ណា បន្តថា ចំពោះ​សកម្មភាព​ការប្រមូល​ទិន្នផល​នេសាទ​សមុទ្រ​សរុប​វិញ គឺ​សម្រេច​បាន​ ២៤.២៤១​ តោន បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំទៅ ថយចុះ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ក្នុងនោះ​មាន​ផល​នេសាទ​ប្រៃ​ចំនួន​ ២៤.២១៨​ តោន ជលផល​ទឹកសាប​ចំនួន ​២៣ ​តោន និង​សិប្បកម្ម​ចំនួន ២១.៤៨២ តោន។

តាម​ការ​វាយតម្លៃ​របស់​លោក​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកោះកុង ទិន្នផល​សមុទ្រ​ដែល​ប្រមូល​បាន​ច្រើន​​ជាង​គេ​ឆ្នាំនេះ គឺ​គ្រែង​ឈាម នៅ​ស្រុក​បូ​ទូ​ម​សាគរ និង​ខ្យង​ចំពុះទា នៅ​ស្រុក​មណ្ឌល​សីមា​។ ក្រៅពីនេះ មាន​ត្រី មឹក ក្តាម និង​បង្គា​។ ទិន្នផល​នេសាទ​ប្រមូលបាន​នាំ​ចេញទៅ​លក់​ទៅ​រាជធានី​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា​ និង​ប្រទេសជិតខាង។

ដើម្បី​រួមគ្នា​រក្សាបាន​ធនធាន​ជលផល​សមុទ្រ​បាន​គង់វង្ស​យូរអង្វែង​ទៅ​អនាគត លោក សេង បុ​ណ្ណា ក៏​ស្នើសុំ​យ៉ាង​ទទូច​ដល់​ប្រជា​នេសាទ ឬ​អ្នកធ្វើ​អាជីវកម្ម​នេសាទ​មធ្យម ឬ​ធំៗ​ ទាំងអស់ កុំ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ដែល​បំផ្លាញ​ដល់​ធនធាន​ជលផល​ក្នុង​សមុទ្រ ពិសេស​ងាយ​ប្រឈម​ទោសទណ្ឌ​ចំពោះ​មុខ​ច្បាប់។ កន្លងទៅ ក៏មាន​ដែល​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ផ្សព្វផ្សាយ​អប់រំ​យល់ដឹង​អំពី​សារៈសំខាន់ នៃ​ការពារ​អភិរក្ស​ធនធាន​ជលផល​ទៅដល់​ប្រជា​សហគមន៍​។

ពាក់កណ្ដាល​ឆ្នាំ ​២០២៤​ នេះ មាន​ធនាគារ​ក្តាមសេះ​ចំនួន​ ៦​ កន្លែង ស្មើនឹង​ ១១​ បែរ ដាក់​មេ​ក្តាម​ពង​ក្នុង​ធនាគារ​ចំនួន ​១៧៨ ​ក្បាល និង​មានការ​ស្នើសុំ​ធ្វើ​អាជីវកម្ម និង​ការចេញ​លិខិតអនុញ្ញាត​ដល់​អាជីវករ​ជិត ១០០ អាជ្ញាប័ណ្ណ។ លែង​សត្វ​ផ្សោត ល្មិច សត្វ​ក្រាស់ និង​អណ្ដើក​ចំនួន​ ២៣៦​ ក្បាល។

​មន្ត្រី​រដ្ឋបាល​ខណ្ឌ​ជលផល​ខេត្តកោះកុង បង្ក្រាប​បទល្មើស​នេសាទ​បាន​សរុប​ចំនួន​ ២០​ ករណី ដោយ​ឃាត់​ទូក​នេសាទ​អួន​អូស​ ៩​ គ្រឿង ដកហូត​ឈ្នាង​ស្បៃ​ម៉ុង លប​កន្ទុយ​កណ្តុរ​ចំនួន ​៧០៩ ​ខ្សែ ប្រវែង ​៥​ ពាន់​ម៉ែត្រ ស្មើ​ ១០​ ករណី និង​ឃាត់​សកម្មភាព​ដឹកជញ្ជូន​ផលិតផល​នេសាទ​គ្មាន​លិខិត​អនុញ្ញាត​ចំនួន ២ គ្រឿង ពិន័យ​អន្តរការណ៍​ចំនួន ២ លាន ៥ សែន​រៀល៕

អត្ថបទ ៖ សិរីវឌ្ឍៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២២ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

សេដ្ឋកិច្ច២៣ ម៉ោង មុន

រថភ្លើងល្បឿនលឿនដែលទិញពីជប៉ុន បើកទទួលកក់សំបុត្រដឹកភ្ញៀវ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម២៣ ម៉ោង មុន

បុរសម្នាក់ចូលព្រៃកាប់ឈើ ក្នុង​តំបន់​ហាមឃាត់ជាន់មុីន​បណ្តាល​ឲ្យដាច់ជើង​ម្ខាងរបួសធ្ងន់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា លោកមិនដូរចិត្តឡើយ លើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម