Connect with us

ព័ត៌មានជាតិ

​​ណែនាំ​តំបន់​​ដើរ​លេង​ ៨ កន្លែង នៅ​ខេត្តរតនគិរី ​កម្រ​ឮឈ្មោះ ទេសចរ​ទៅហួសមក​ហួស

បានផុស

នៅ

ខេត្ត​រតនគិរី ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ខេត្ត​មួយ​ដែល​មាន​សក្ដានុពល​ផ្នែក​ទេសចរណ៍ សម្បូរ​ដោយ​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​ទាក់ទាញ​ ទេសភាព​ដ៏​ខៀវ​ស្រងាត់ និង​ស្រស់​ស្អាត បូក​រួម​ទាំង​រមណីយដ្ឋាន​វប្បធម៌ រមណីយដ្ឋាន​ធម្មជាតិ និង​រមណីយដ្ឋាន​កែច្នៃ​ជា​ច្រើន​កន្លែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​នេះ «​កម្ពុជា​ថ្មី​» នឹង​លើក​យក​នូវ​ទី​តាំង​ទេសចរណ៍​​ដ៏​ទាក់ទាញ​ក្នុង​ខេត្ត​រតនគិរី​ទាំង ០៨ ​កន្លែងមកបង្ហាញ ដើម្បី​ឱ្យ​មហាជន​ បាន​ស្គាល់​កាន់​តែ​ច្បាស់​ និង​ងាយ​ស្រួល​ទៅ​លេង​កម្សាន្ត​។

តំបន់​សក្ដានុពល​ទាំង​ ០៨ កន្លែង ​នោះ​រួម​មាន​៖

១. បឹង​យក្សាម៉ាយ ជា​បឹង​ធម្មជាតិ សម្បូរ​ដោយ​ព្រៃ​ឈើ និង​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​ ដែល​គ្រប់គ្រង​ដោយអាជ្ញាធរ​​ស្រុក​លំផាត់​។ បឹង​យក្សា​ម៉ាយ ស្ថិត​នៅ​ក្នុ​ឃុំ​សេដា ស្រុក​លំផាត់ មាន​ចម្ងាយ​ប្រមាណ ៧២ ​គីឡូម៉ែត្រ​ពីទីប្រជុំជនក្រុង​បានលុង។

២. អូរ​ធម្មជាតិ គ្រប់គ្រង​ដោយអាជ្ញាធរ​​ស្រុក​បរកែវ ស្ថិត​នៅ​ឃុំ​កិះ​ចុង ស្រុក​បរកែវ មាន​ចម្ងាយ​ ៣២ គីឡូម៉ែត្រ។ នៅ​អូរ​ធម្មជាតិ​ នេះ​ដែរ គឺ​សម្បូរ​ដោយ​ ទឹក​អូរ និង​ថ្ម​ផ្ទាំង​ធំ​ៗ។

៣. ទឹក​ធ្លាក់​អូរ​យ៉ាណាយ ភ្ញៀវ​ទេសចរ​អាច​លេង​កម្សាន្ត​នូវ​ទឹក​ជ្រោះ​ដ៏​ស្រស់​ស្អាត ក៏​ដូច​ជា​ទស្សនា​ព្រៃឈើ​ នៅ​ទី​នោះ​។ ទឹក​ធ្លាក់​អូរ​យ៉ាណាយ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ម៉ាលិក ស្រុក​អណ្ដូង​មាស មាន​ចម្ងាយ​ប្រមាណ ៥៩​គីឡូម៉ែត្រ និង​គ្រប់គ្រង​ដោយអាជ្ញាធរ​ស្រុក​អណ្តូង​មាស​។

៤. កោះ​សាំង គ្រប់​គ្រង​ដោយ​ស្រុក​អូរយ៉ាដាវ។ កោះ​សាំង មាន​ទី​តាំង​ស្ថិត​នៅ​ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ មាន​ចម្ងាយ​ប្រមាណ ៧០​គីឡូម៉ែត្រ។ នៅ​ទី​នោះ មាន​ទី​កន្លែង​ឱ្យ​ទស្សនា​ និង​លេង​កម្សាន្ត​ដូច​ជា កោះ​ទន្លេ វាល​ខ្សាច់​លាយ​ថ្ម​អាចម៍​ផ្កាយ​ធម្មជាតិ​​។

៥. កោះ​គ្រាំ គ្រប់គ្រង​ដោយ​ស្រុក​អូរយ៉ាដាវ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ និង​មាន​ចម្ងាយ​ប្រមាណ ៧០ ​គីឡូម៉ែត្រ។ នៅ​ទី​នោះ​មាន​កន្លង​ទស្សនា​ដូច​ជា កោះ​ ទន្លេ ព្រៃឈើ សត្វ​ព្រៃ និង​ទឹក​ជ្រោះ​ធម្មជាតិ ជា​ដើម​។

៦. កោះកំប្រាច គ្រប់គ្រងដោយ​ស្រុក​វើន​សៃ ស្ថិត​នៅ​ក្នុង​ឃុំ​កាចូន ស្រុក​វើន​សៃ ចម្ងាយ​ប្រមាណ​ជា ៤០ ​គីឡូម៉ែត្រ ដែល​មាន​ទី​កន្លែង​កន្សាន្ត​ដូច​ជា កោះ​ទន្លេ វាល​ខ្សាច់ និង​ថ្ម​ធំ​ៗ​ជាដើម។

៧. ទំនប់​អូរភ្លេង ស្ថិត​នៅ​ក្នុង​ស្រុក​កូន​មុំ មាន​ចម្ងាយ​ផ្លូវ​ ៣៤ ​គីឡូម៉ែត្រ។ ទំបន់​អូរ​ភ្លេង ត្រូវ​បាន​គ្រប់គ្រង​ដោយ​ស្រុក​កូន​មុំ មាន​កន្លែង​លេង​កម្សាន្ត​ដូច​ជា ទំបន់​ទឹក និង​ការ​កែច្នៃ​ ផង​ដែរ​។

៨. តំបន់​សក្តានុពល​អូរឡាឡៃ គ្រប់គ្រង​ដោយ​ស្រុក​វើន​សៃ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ស្រុក​វើន​សៃ មាន​ចម្ងាយ​ផ្លូវ ៤៥​គីឡូម៉ែត្រ។ ​អូរឡាឡៃ មាន ណាម ង៉ាម ណាម ខ្លាង និង​ទឹក​វឹល ផង​ដែរ សម្រាប់​ទស្សនា​ និង​លេង​កម្សាន្ត​។

បើតាមប្រធានមន្ទីរទេសចរណ៍​ខេត្ត​រតនគិរី ក្នុង​ខេត្ត​រតនគីរីមាន​រមណីយដ្ឋាន​ទេសចរណ៍​សរុប​ ៣០​កន្លែង ក្នុង​នោះរមណីយដ្ឋាន​បែប​ធម្មជាតិ​មាន​ចំនួន ២២​កន្លែង រមណីយដ្ឋាន​បែប​វប្បធម៌ មាន​ចំនួន ០២​កន្លែង​ និង​រមណីយដ្ឋាន​បែប​កែច្នៃ​មាន ០៦​កន្លែង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម៣ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាពអត់ឃ្លាន និង ការគំរាមកំហែងបង្ខំឱ្យ​គ្រិស្តបរិស័នៅមីយ៉ាន់ម៉ាប្ដូរមកកាន់ព្រះពុទ្ធសាសនា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីស្រាអែល​​​​​លក់​​ប្រព័ន្ធ​​ការពារ​ដែន​អាកាស​​​និង​មីស៊ីល​តម្លៃ​ជិត​៦០០លានដុល្លារ​​ដល់​ស្លូវ៉ាគី​

សន្តិសុខសង្គម៤ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១២ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

សន្តិសុខសង្គម៦ ម៉ោង មុន

ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែងអធិការ​នគរបាលស្រុកដំណាក់ចង្អើរ ឲ្យមកជាមន្ត្រីធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម