ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់កើនដល់១៤៨នាក់នៅស៊ូដង់ដែលបាក់ទំបន់វារីអគ្គិសនី
ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅក្នុងប្រទេសស៊ូដង់បានកើនឡើងដល់១៤៨នាក់ និងរងគ្រោះដោយសារមានរបួសចំនួន២៤៦នាក់នៅទូទាំង១១រដ្ឋ ខណៈដែលភ្លៀងធ្លាក់ខ្លាំងនៅតែបន្តធ្លាក់ធ្វើឱ្យភាពមហន្តរាយកាន់តែធ្ងន់ធ្ងរ និងរារាំងការផ្តល់ជំនួយសង្ក្រោះនានា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sudan Tribune នៅថ្ងៃទី២៩ខែសីហានេះ។

រដ្ឋដែលរងគ្រោះខ្លាំងជាងគេ រួមមាន រដ្ឋនៅក្បែរទន្លេនីល ដែលមានអ្នកស្លាប់ចំនួន៥៩នាក់ រដ្ឋភាគខាងជើងមាន ៣១នាក់ និងរដ្ឋផ្សេងទៀត១៦។ នេះបើយោងតាមអ្នកនាំពាក្យឧត្តមសេនីយ៍ Qureshi Hussein។
ទឹកជំនន់បានបំផ្លាញផ្លូវថ្នល់ និងស្ពាន រួមទាំងផ្លូវសំខាន់ៗដូចជាផ្លូវហាយវេ Haya-Atbara និង Merowe-Dongola ដែលរំខានដល់ការដឹកជញ្ជូន និងការចូលទៅកាន់តំបន់ដែលរងផលប៉ះពាល់។ក្រសួងការពារជាតិបាននិងកំពុងធ្វើការជម្លៀស និងផ្តល់ទីជម្រក អាហារ និងសម្ភារៈចាំបាច់ផ្សេងទៀតដល់ជនភៀសខ្លួន។
លើសពីនេះភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសៅរ៍បានជន់លិចបណ្តាលឱ្យបាក់ទំនប់វារីអគ្គិសនីនៅតំបន់ Arbaat ភាគខាងជើងទីក្រុង Port Sudan ដោយបណ្តាលឱ្យជន់លិចភូមិជាច្រើន។ Arbaat គឺជាអាងស្តុកទឹកនិងជាប្រភពទឹកដ៏សំខាន់សម្រាប់កំពង់ផែស៊ូដង់។ ក្នុងហេតុការណ៍បាក់ទំនប់់នេះ មនុស្ស ៦០នាក់បានស្លាប់ រួមទាំងស្ត្រី និងកុមារ ហើយការស្វែងរកកំពុងបន្តរកអ្នកបាត់ខ្លួនចំនួន២១០នាក់ ខណៈទឹកជំនន់បានបោកបក់បង្កផលប៉ះពាល់ខ្លាំងទៅលើភូមិចំនួន ២០ និង៥០ ផ្សេងទៀតរងផលប៉ះពាល់តិចតួច។

មកដល់ពេលនេះកិច្ចខិតខំប្រឹងប្រែងដើម្បីជួយជនរងគ្រោះកំពុងបន្តឥតស្រាកស្រាន្ត ក្នុងការជម្លៀស និងផ្តល់ទីជម្រក អាហារ និងសម្ភារៈចាំបាច់ផ្សេងទៀតដល់ប្រជាពលរដ្ឋដែលត្រូវផ្លាស់ទីលំនៅ និងមានអ្នកមុជទឹកដែលបានទទួលការបណ្តុះបណ្តាល ដើម្បីមុជយកសាកសពជនរងគ្រោះនៅជម្រៅទឹកជ្រៅ។
ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យស្ថានការណ៍មានស្ថេរភាពនៅក្នុងតំបន់ទំនប់ Arbaat និង Tokar ក៏ដោយ ការមកដល់នៃទឹកកាន់តែច្រើនពីតំបន់ Cooper Dolabiyai បានលិចទឹកដល់សង្កាត់បន្ថែម ដែលធ្វើអោយវិបត្តិកាន់តែស្មុគស្មាញ។ហើយដោយសារផ្លូវថ្នល់ត្រូវបានកាត់ផ្តាច់ ការផ្តល់ជំនួយតាមផ្លូវគោកបានក្លាយទៅជាមិនអាចទៅរួច ដែលជំរុញឱ្យមានការអំពាវនាវឱ្យមានបញ្ចូនជំនួយតាមអាកាសបន្ទាន់នូវអាហារ ថ្នាំពេទ្យ និងសម្ភារៈទីជម្រក។

គួរបញ្ជាក់ ប្រទេស៊ូដង់មិនត្រឹមតែកំពុងប្រឈមនឹងបញ្ហាគ្រោះទឹកជំនន់នោះទេ ប្រជាជនប្រទេសក៏កំពុងរងទុក្ខវេទនាផងដែរ ដោយសារសង្គ្រាមដែលបានផ្ទុះឡើងក្នុងប្រទេសចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ រវាងកងទ័ពស៊ូដង់ ក្រោមការដឹកនាំរបស់ប្រទេសលោក Abdel Fattah al-Burhan និងកងកម្លាំងប្រដាប់អាវុធ Rapid Support Force ដែលត្រូវបានបញ្ជាដោយអតីតអនុប្រធានាធិបតី រួមទាំងការផ្ទុះឡើងនៃជំងឺអាសន្នរោគដែលកើតចេញបីការបំពុលទឹកដោយសារតែទឹកជំនន់។
ស្របពេលដែលប្រទេសស៊ូដង់ ជួបបញ្ហាទឹកជំនន់ប្រទេសមួយចំនួនដូចជាប្រទេស យេម៉ែន និង ប្រទេសនីហ្សេរីយ៉ា ក៏កំពុងជួបប្រទះនូវគ្រោះទឹកជំនន់ស្រដៀងគ្នានេះដែរដែលបណ្ដាលឲ្យមនុស្សរាប់ម៉ឺននាក់ផ្លាស់ទីលំនៅ ស្លាប់ របួស និងបាត់ខ្លួនរាប់សិបនាក់។គ្រោះទឹកជំនន់គឺជាគ្រោះធម្មជាតិមួយដែលត្រូវបានមើលឃើញថាមានការកើនឡើងនិងញឹកញាប់ ស្របពេលដែលការប្រែប្រួលអាកាសធាតុជុំវិញពិភពលោកកាន់តែអាក្រក់ទៅៗ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ