Connect with us

ព័ត៌មានអន្ដរជាតិ

ទឹក​ជំនន់នៅ​ថៃ​ អាច​បង្កការ​ខាតបង់ជិត ៥០០ លាន​បាត ក្នុង​វិស័យទេសចរណ៍​

បានផុស

នៅ

ទឹកជំនន់ដ៏ធ្ងន់ធ្ងរដែល​កំពុង​លិច​លង់តាម​​ខេត្តជាច្រើនរបស់ប្រទេសថៃ ជា​ពិសេស​ខេត្ត​ភាគខាង​ជើង​ បានបណ្តាលឱ្យមានការខាតបង់ប្រមាណ​ ៤៩១ លានបាត ក្នុង​វិស័យ​ទេចរណ៍​ ​ខណៈ​ការចំណាយ​ពី​វិស័យ​នេះ​​ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ២០០ លានបាត។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា​បណ្ដោះ​អាសន្ន​ លោក Sermsak Pongpanich ​បាននិយាយថា តួលេខនេះត្រូវបានរាយការណ៍ដោយគណៈកម្មាធិការ​តាមដានផលប៉ះពាល់ទឹកជំនន់ ជាពិសេសនៅខេត្តព្យៅ ណាន ព្រែ សុខោទ័យ និង​ខេត្ត​ ឧត្តរឌិត្ថ ដែល​សុទ្ធ​តែ​ជួប​នឹង​ការ​បាក់​ដី​។ ​

លោក Sermsak បាន​​ឱ្យដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ​ការបិទតំបន់ទេសចរណ៍រង​គ្រោះ​មួយចំនួន បានរារាំងភ្ញៀវទេសចរប្រហែល ៥៧ ០០០ នាក់​ ពី​ការ​ធ្វើ​ដំណើរ​តាម​គ្រោង​ទុក​ ដែលបណ្តាលឱ្យមានការខាតបង់ចំនួន ២០០ លានបាត។ លើស​ពី​នេះ​ ការបិទតំបន់​ទេសចរណ៍​មួយ​ចំនួន​ជាបណ្តោះអាសន្ន​ដោយសារ​ទឹកជំនន់ ក៏​បានធ្វើឱ្យកម្មករចំនួន ៦២៨ នាក់ គ្មានការងារធ្វើផងដែរ។ ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ អាច​សង្កេត​ឃើញ​យ៉ាង​ច្បាស់​ តាម​រយៈ​ការ​ធ្លាក់​ចុះ​ជា​គំហុក​នៃ​ការ​ស្នាក់នៅ​សណ្ធាគារ​របស់​ភ្ញៀវទេសចរ​។

ទន្ទឹម​នឹង​នេះ​ រដ្ឋាភិបាលក៏បានបាត់បង់ប្រាក់ចំណូលពន្ធប្រហែល ២៤ លានបាតផងដែរ ដោយសារតែការផ្អាកភ្លាមៗនៅក្នុងវិស័យទេសចរណ៍​ក្នុងតំបន់ដែលរងផលប៉ះពាល់។

យ៉ាង​ណា​មិញ​ លោក Sermsak ​បាន​និយាយ​ថា​ ក្រសួង និងអាជ្ញាធរទេសចរណ៍​ថៃ កំពុងរៀបចំផែនការស្តារឡើងវិញសម្រាប់តំបន់ដែលរងផលប៉ះពាល់ ដើម្បីចាប់ផ្តើមទេសចរណ៍ឡើងវិញ នៅពេលស្ថានការណ៍បានធូរស្បើយ​។ លោក​ថា អាជ្ញាធរ​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​ការ​ត្រៀម​ខ្លួន​របស់​គោលដៅ​នីមួយៗ​តាម​បណ្តាញ​អ៊ិនធឺណិត រួម​ជាមួយ​ការ​ផ្សព្វផ្សាយ​ពិសេស​ពី​សណ្ឋាគារ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​អាកាសចរណ៍ ដើម្បី​ជំរុញ​តម្រូវការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤០ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម