Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី ចង់បិទ Telegram ចោល ព្រោះចែក​ចាយមាតិកាអាសអាភាសនិងផ្សព្វផ្សាយល្បែងអនឡាញ

បានផុស

នៅ

តាមការចុះផ្សាយរបស់ Jakarta Globe កាលពីថ្ងៃពុធទី២៨ខែសីហា, ប្រទេសឥណ្ឌូណេស៊ី កំពុងពិចារណាបិទ Telegram និង Bigo ចោលតែម្តង ព្រោះថា កម្មវិធីទាំងពីរនេះ ជាប់ពាក់ព័ន្ធការចែកចាយមាតិកាអាសអាភាសនិងផ្សព្វផ្សាយល្បែងអនឡាញ។

(រូបថត៖ ANTARA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីទំនាក់ទំនងនិងព័ត៌មានឥណ្ឌូណេស៊ី លោក Budi Arie Setiadi បានឲ្យដឹងថា តាមពិតក្រសួងព្រមានដល់កម្មវិធីទាំងពីរនេះរួចទៅហើយ ប៉ុន្តែការឆ្លើយតបមកវិញគឺមិនគ្រប់គ្រាន់ អាចយកជាការបានឡើយ ប៉ុន្តែយើងក៏កំពុងសិក្សាបន្ថែមផងដែរលើបញ្ហានេះ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើកម្មវិធីទាំងនេះ នៅមិនអើពើនឹងការព្រមានទៀត យើងនឹងបិទចោលតែម្តង ដោយគ្មានស្ទាក់ស្ទើរឡើយ។

ព័ត៌មាននេះកើតឡើង បន្ទាប់ពី អាជ្ញាធរបារាំងចាប់ខ្លួនមេ Telegram លោក Pavel Durov កាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅអាកាសយានដ្ឋាន Le Bourget ក្នុងទីក្រុងប៉ារីស។

(រូបថត៖ APA)

ក្រោយមក រដ្ឋអាជ្ញាទីក្រុងប៉ារីសប្រកាសថា លោក Durov ប្រឈមនឹងការចោទប្រកាន់បទឧក្រិដ្ឋកម្មចំនួន១២ករណី ក្នុងនោះរួមមានទាំងការចែកចាយរូបភាពអាសអាភាសរបស់កុមារ ជួញដូរគ្រឿងញៀន ក្លែងបន្លំ អំពើឧក្រិដ្ឋកម្ម និងមិនព្រមសហការជាមួយនឹងការស៊ើបអង្កេតផងដែរ។

យ៉ាងណា កាលពីថ្ងៃពុធ តុលាការក្រុងប៉ារីស បានសម្រេចដោះលែងលោក Durov ឲ្យនៅក្រៅឃុំជាមួយលក្ខខណ្ឌបង់ប្រាក់៥លានអឺរ៉ូ ហើយត្បិតតែ​ដោះ​លែងបែបនេះមែន ប៉ុន្តែលោក Durov ត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការនិងហាមឃាត់ចាកចេញពីប្រទេសបារាំង ហើយត្រូវរាយការណ៍ទៅប៉ូលិសពីរដងក្នុងមួយសប្តាហ៍ផងដែរ។

សូមបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី មានប្រជាជនសរុបជាង ២៧៥លាននាក់ ហើយក្នុងនោះមានអ្នកប្រើប្រាស់ Telegram ជាង ២៧លាននាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មេ Telegram ត្រូវដោះលែងឲ្យនៅក្រៅឃុំ ហាមចាកចេញពីប្រទេសបារាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១០ នាទីutes មុន

កម្ពុជាមានពេល ៥ ឆ្នាំ អភិវឌ្ឍឧស្សាហកម្ម SME មុនពេលចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច

ព័ត៌មានជាតិ៣៧ នាទីutes មុន

ត្រឹមដើមឆ្នាំនេះ យុវជនក្រីក្រ និងងាយរងហានិភ័យជាង ៩ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤១ នាទីutes មុន

លក់កាហ្វេ ភេសជ្ជៈតាម​ដង​ផ្លូវ​មួយ​ថ្ងៃ​បាន​ ៥០ ទៅ ៩០ កែវ រក​ចំណូល​បាន​ពី 20 ម៉ឺនរៀល ទៅ ៣០ ម៉ឺនរៀល ​ផ្គត់ផ្គង់គ្រួសារ

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៥៨ នាទីutes មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

Sokha Hotels

ព័ត៌មានពេញនិយម