Connect with us

សេដ្ឋកិច្ច

កម្ពុជាដាក់ឱ្យដំណើរការ កម្មវិធីទូទាត់ឆ្លងដែន ជាមួយសាធារណរដ្ឋកូរ៉េ

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា និងធនាគារ ភ្នំពេញ ពាណិជ្ជ នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៤ បានរៀបចំពិធីសម្ពោធដាក់ឱ្យ
ដំណើរការជាផ្លូវការនូវគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកួត (QR Code) ដំណាក់កាលទី១ រវាងសាធារណរដ្ឋកូរ៉េ និង
ព្រះរាជាណាចក្រកម្ពុជា ក្រោមវត្តមានលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា លោក KIM Tae Hyun នាយកប្រតិបត្តិរងនៃធនាគារ Jeonbuk និងលោក LEE Jin Young នាយកប្រតិបត្តិនៃ​ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក នៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែន រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីធនាគារចល័ត Jeonbuk Bank និងប្រព័ន្ធបាគង (ខេអេចឃ្យូអរកូដ)។

ពិធីនេះត្រូវបានរៀបចំឡើង បន្ទាប់ពីធនាគារជាតិនៃកម្ពុជា និងស្ថាប័ន JB Financial Group បានចុះអនុស្ស​រណៈ​យោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកួដ” កាលពី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។

លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖ “ព្រឹត្តិការណ៍នាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ធនាគារជាតិនៃកម្ពុជា ក្នុងការបើកច្រករបៀងថ្មី (New Corridor) នៃការទូទាត់សងប្រាក់ឆ្លងដែនតាមឃ្យូអរកូដ រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ដែលការណ៍នេះនឹងជំរុញឱ្យប្រទេសទាំងពីរឈានដល់កម្រិតមួយទៀត នៃកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុក្នុងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីផ្តល់ជាប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរ។

ការដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែននេះ ក៏នឹងរួមចំណែកធនាគារជានយ៉ាងសំខាន់ក្នុងការ​លើកកម្ពស់សកម្មភាពពាណិជ្ជកម្ម ជំរុញកំណើនទេសចរ និងគាំទ្របរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាផងដែរ”។

លោក KIM Tae Hyun នាយកប្រតិបត្តិរងនៃធនាគារ Jeonbuk បានមានប្រសាសន៍ថា៖ «ការដាក់ឱ្យប្រើប្រាស់សេវាទូទាត់ឆ្លងដែនតាមឃ្យូអរកូដគឺជាការវិវឌ្ឍថ្មីមួយសម្រាប់ធនាគារ ភ្នំពេញ ពាណិជ្ជ ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ Jeonbuk ក្នុងការដើរតួនាទីជាស្ពានតភ្ជាប់ ប្រតិបត្តិការហិរញ្ញវត្ថុ រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធបាគង»។

កិច្ចសហការនេះ នឹងផ្តល់លទ្ធភាពដល់ភ្ញៀវទេសចរមកពីសាធារណរដ្ឋកូរ៉េ អាចទូទាត់ប្រាក់រៀលខ្មែរបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ពិបាកប្តូររូបិយប័ណ្ណនោះទេ។ លើសពីនេះ កិច្ចសហការនេះ ក៏នឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ”៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ វិនាទី មុន

អ្នកឧកញ៉ា ហ៊ុន តូ ត្រៀមប្ដឹងបកទៅលោក ហេង សិទ្ធី វិញដើម្បីការពារភាពត្រឹមត្រូវ

ព័ត៌មានជាតិ៤ នាទីutes មុន

សម្តេចធិបតី ឱ្យសហព័ន្ធស្រូវអង្ករចាប់ដៃជាមួយភាគីពាក់ព័ន្ធ បង្រៀនជំនាញបច្ចេកទេសដល់កសិករ ដើម្បីបង្កើនទិន្នផល

ជីវិតកម្សាន្ដ៨ នាទីutes មុន

ប៉ូលិសរកឃើញតួសម្ដែងរឿង «Ip Man» ក្រោយធ្លាយដល់តំបន់ជួញដូរមនុស្ស ថៃ-មីយ៉ាន់ម៉ា

ជីវិតកម្សាន្ដ៩ នាទីutes មុន

សួស វីហ្សា រង់ចាំសំណងជិត ៦ពាន់ដុល្លារ ពីបុគ្គលិកបំពានទំនុកចិត្ត បន្ទាប់ពីធ្វេីកិច្ចសន្យា

ព័ត៌មានជាតិ១៧ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ៖ ជិត ៣០ ឆ្នាំ ប្រាក់ឈ្នួលអប្បបរមាកម្មករ-និយោជិត នៅកម្ពុជា កើនឡើងជាបន្តបន្ទាប់

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានជាតិ៧ ម៉ោង មុន

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើលោក ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កាសែតអាល្លឺម៉ង់ផ្សាយថា នាយករដ្ឋមន្ត្រីស្រីថៃ រស់ក្នុងជីវិតយ៉ាងប្រណិត ប្រើរបស់សុទ្ធតែថ្លៃៗ

Sokha Hotels

ព័ត៌មានពេញនិយម