Connect with us

ព័ត៌មានជាតិ

សហជីព​នៅ​កម្ពុជា អំពាវនាវ​ឱ្យ​កម្មករ និង​ជនរួមជាតិ​ចូលរួម «​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​»

បានផុស

នៅ

ភ្នំពេញ​ ៖​ លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ អំពាវនាវ​ដល់ក​ម្មក​រ​និយោជិត និង​ជនរួមជាតិ​ទាំងអស់ ចូលរួម «​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​» ដោយ​ស្ម័គ្រចិត្ត​ដើម្បី​បណ្តុះ​ស្មារតី​ជាតិនិយម រួមចំណែក​ក្នុងការ​ការពារ​បូរណភាព​ទឹកដី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប៉ាវ ស៊ីណា បាន​លើក​ឡើង​ថា ការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​តាមរយៈ​គាំទ្រ​មូលនិធិ​នេះ គឺជា​ការ​ឈឺឆ្អាល និង​ខ្វល់ខ្វាយ​រឿង​សង្គមជាតិ​។​ការចូលរួម​«​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​»​នេះ​មិនមែន​ជា​ការគាបសង្កត់ ឬ​ជញ្ជក់​ឈាម​រាស្ត្រ​ដូច​មតិ​មួយ​ចំនួន​លើកឡើង​នោះទេ​។

ជាក់​ស្តែង​ប្រជាពលរដ្ឋ​គ្រប់​ភាគី​ទាំងអស់ ផុសផុល សកម្ម​ចូលរួម​ក្នុង​មូលនិធិ​នេះ​គ្មាន​អ្នកមានអំណាច បុគ្គល​ឬ​ក្រុម​ណាមួយ​បង្ខិតបង្ខំ​ដាក់​សម្ពាធ​ក្នុងការ​ចូលរួម​ឡើយ​។

​លោក​ថ្លែង​ថា «​ខ្ញុំ​គិត​ថា វា​ជា​ឱកាស​ដែល​ពលរដ្ឋ​យើង​ទាំងអស់ ក៏ដូចជា​បងប្អូន កម្មករ កម្មការិនី​ទាំងអស់​ត្រូវ​បង្ហាញ​ពី​ចលនា​ជាតិនិយម​។ ​ដូចគ្នា​ដែរ ធ្វើ​ម៉េច​ចូលរួម​បរិច្ចាគ​ជាមួយ​មូលនិធិ​នេះ​តាម​លទ្ធភាព​រៀងៗ​ខ្លួន មិន​មាន​ការ​បង្ខិតបង្ខំ​ទេ ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​របស់​ពួកយើង​ក្នុងការ​ឈឺឆ្អាល​រឿង​សង្គមជាតិ​របស់​យើង​»​។

លោក​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ មើល​ឃើញ​ថា អ្នកមាន​ទស្សនៈ​ប្រឆាំង​បើទោះបីជា​រដ្ឋាភិបាល​បានល្អ​យ៉ាងណាក៏ដោយ​ក៏​ពួកគេ​មើលមិនឃើញ និង​មិន​យល់ស្រប​នោះដែរ ប៉ុន្តែ​ក្នង​នាម​លោក​មាន​ជំហរ​ឯករាជ្យ​មើលឃើញ​ថា ​អ្វី​ដែល​រដ្ឋាភិបាល​បានធ្វើ​គឺជា​រឿង​ត្រឹមត្រូវ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ពានបេតុង​អា​ម៉េរ​ស្ថិតនៅ​ខាងលិច​ផ្សារ​អ៊ីអន​មានជ័យ សម្រេចការ​សាងសង់​បាន ៨០%​ហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ផ្លោង​ជាច្រើន​គ្រាប់ ស្របពេល លោកគីម​ប្តេជ្ញា​ពង្រឹងនុយក្លេអ៊ែរ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

រយៈពេល​១​សប្តាហ៍ មន្ត្រី​បាន​ផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជាង​៩​ពាន់​សន្លឹក​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​ទូទាំងប្រទេស

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កូរ៉េខាងត្បូង៖ប៉ូលិសចាប់​ស្រ្តី​ម្នាក់​ ក្រោយ​ព្យាយាម​ចាក់​​សម្លាប់​​មិត្ត​ប្រុសរបស់​កូនស្រី​

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ឯកឧត្ដម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន គោរពអបអរសាទរសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្ដេចទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យ ដុងហ្គុកវាយស៍ នៃសាធារណរដ្ឋកូរ៉េ

ព័ត៌មានជាតិ២១ ម៉ោង មុន

ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ទីក្រុង វៀងចន្ទន៍ ប្រកាសអាសន្នគ្រោះទឹកជំនន់ ខណៈទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ខេត្តឈៀងម៉ៃនិងឈៀងរ៉ៃ របស់ថៃ ជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៣០ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​តំបន់​អាហ្វ្រិក៖​ទំនប់វារីអគ្គិសនីបាក់​នៅ​នីហ្សេរីយ៉ា ប៉ះពាល់មនុស្ស​ប្រមាណ​១លាននាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ទឹកជំនន់ធ្ងន់ធ្ងរ! ខេត្ត ឈៀងរ៉ៃ លុបចោលជើងហោះហើរ ចេញ-ចូល ទាំងអស់

Sokha Hotels

ព័ត៌មានពេញនិយម